កម្មវិធីបណ្តុះបណ្តាលស្តីពីភាពបន្សីគ្នារវាងលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និង ការវាយតម្លៃការសិក្សា របស់និស្សិត

ខេត្តបន្ទាយមានជ័យ៖ នៅសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានរៀបចំក​ម្មវិធីបណ្តុះបណ្តាលស្តីពីភាពបន្សីគ្នារវាងលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និង ការវាយតម្លៃការសិក្សា របស់និស្សិត ក្រោមធិបតេយ្យភាព លោកជំទាវបណ្ឌិត ស្រី ម៉ាលីន ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង
 មានការចូលរួមដោយសមាជិក ចំនួន ៣៦នាក់ ដែលជាគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា អ្នកទទួលបន្ទុកធានាគុណភាពអប់រំ ផ្ទៃក្នុង អ្នកទទួលបន្ទុកកម្មវិធីសិក្សា អ្នកទទួលបន្ទុកវាយតម្លៃការសិក្សារបស់និស្សិត ព្រឹទ្ធបុរសមហាវិទ្យាល័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធផ្សេងៗ ទៀត ដើម្បីចុះមកបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្នុងគោលបំណង ចង់ឲ្យគ្រឹះស្ថានឧត្តមសិក្សាអាច៖
-ពន្យល់អំពីគោលការណ៍វាយតម្លៃ​ការសិក្សារបស់និស្សិត​និងប្រភេទនៃតេស្ត
-អនុវត្តវិធីសាស្រ្តបង្រៀន និងវាយតម្លៃ​ការសិក្សារបស់និស្សិត​​ឲ្យមានសង្គតិភាព​នឹងលទ្ធផលសិក្សា​របស់និស្សិត
-វិភាគលើភាពត្រឹមត្រូវនៃសំណួរពហុជ្រើសរើស
-អភិវឌ្ឍនិទ្ទេសបទសម្រាប់វាយតម្លៃកិច្ចការសំណេររបស់និស្សិត







Share:

បណ្ណាល័យបញ្ញវ័ន្ត ផ្ទុកឯកសារសៀវភៅជាង ៣០០០ ក្បាល កំពុងរង់ចាំអ្នកដែលចូលចិត្តអាន

ក្រុងភ្នំពេញ ៖ ប្រាកដណាស់ការអានសៀវភៅ មិនត្រឹមតែអភិវឌ្ឍចំណេះដឹង ពុទ្ធិ ក្នុងការរស់នៅប្រចាំថ្ងៃនោះ ទេ ការអានសៀវភៅបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការកសាងអភិវឌ្ឍស្មារតី អភិវឌ្ឍការគិតធម្មតា ឲ្យក្លាយជាការគិតបែបពុទ្ធិទៀតផង។

ថ្ងៃនេះ វិទ្យុស្រ្តី សូមធ្វើការណែនាំ បណ្ណាល័យមួយ ដែល ជាបណ្ណាល័យ ដែលបង្កើតដោយយុវជនខ្មែរមួយក្រុម ដែលបណ្ណាល័យនេះ មានឈោ្មះថា បណ្ណាល័យបញ្ញវ័ន្ត។

បណ្ណាល័យបញ្ញវ័ន្ត ជាបណ្ណាល័យសារធារណមួយក្នុងចំណោម ១០០ បណ្ណាល័យ នៅទីក្រុងភ្នំពេញ កំពុងដំណើរការដោយ ផ្ទុកនៅសៀវភៅ សំណៅឯកសារជាង ៣០០០ ក្បាល សម្រាប់អ្នកដែលចង់អភិវឌ្ឍន៍គោលដៅជិវិតតាមរយៈការអាន។

បណ្ណាល័យនេះពុំត្រឹមតែជាទីកន្លែង ដែលផ្តល់នូវសៀវភៅសម្រាប់អាននោះទេ តែបណ្ណាល័យនេះបានរៀបចំឲ្យមានជា សកម្មភាព ក្រុមអានសៀវភៅ ឬ គេហៅថា (​BOOK CLUB)  ហើយក៏មាននៅសកម្មភាពចែករំលែកបទពិសោធន៍ បំណិនជិវិត ការរកស៊ី និង ទស្សនវិស័យផ្សេង ៗ ពីសំណាក់បុគ្គលដែលជោគជ័យក្នុងជិវិតទៀតផង។

សហស្ថាបនិកនៃបណ្ណាល័យ បញ្ញវន្ត លោក សុខ ឡាក់ បានលើកឡើងថា បណ្ណាល័យនេះ គឺមានទស្សនវិស័យរបស់ខ្លួន ដោយចូលរួមមួយផ្នែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការអាន ឬ ក៏ជាការអភិវឌ្ឍន៍សេដ្ឋកិច្ចបែបពុទ្ធិ។

តែយ៉ាងណាលោកថា សព្វថ្ងៃបច្ចេកវិទ្យាកាន់តែទំនើប យុវជនហាក់ពុំសូវចាប់អារម្មណ៍ក្នុងការអានឡើយ។ លោកថា បណ្ណាល័យនេះកំពុងប្រឈមមុខនឹងបញ្ហា ធនធានមនុស្ស និង កញ្ចប់ធនធានថវិការ។

សូមបញ្ជាក់ថា បណ្ណាល័យនេះ គឺជាបណ្ណាល័យដែលមានការទទួលស្គាល់ពីសំណាក់យុវជន ឬ អ្នកអានជាច្រើន។  បណ្ណាល័យនេះ មានទីតាំងនៅជាប់សាលាភាសាចិន ទួនហ្វា ផ្លូវលេខ ៣៥​ BE2 សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៏ក្នុងការអាន ឬ ក៏ចង់ធ្វើការទំនាក់ទំនងឧបត្ថម្ភ លោកអ្នកអាចទូរស័ពទៅកាន់លេខ  ០៦៩ ៩៥០ ៥៥៦ ឬ ០៧៧ ៩៨​៨៨ ២៦៕
Share:

ចំណាប់អារម្មណ៍និស្សិត ដែលសម្រេចចិត្តបន្តការសិក្សា នៅកម្រិតឧត្តមសិក្សា (5)

សួស្ដីខ្ញុំបាទឈ្មោះ ភូ ឡូងស្រេង ភេទប្រុស សព្វថ្ងៃខ្ញុំមានអាយុ19ឆ្នាំហើយខ្ញុំជាកូនទីបីនៃគ្រួសារ ដែលមានសមាជិក5អ្នក។ កាលពីឆ្នាំ2017ខ្ញុំបានបញ្ចប់ការសឹក្សានៅ វិទ្យាល័យកូបដោយភាព ជោគជ័យ។ ហើយបច្ចុប្បន្ននេះកំពុងតែបន្តការសឹក្សា នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យជំនាន់ទី 12 ឆមាសទី 1 បន្ទប់ 201 ហើយខ្ញុំបានជ្រើសយក មហា វិទ្យាល័យគ្រប់គ្រងធុរៈកិច្ចក្នុងជំនាញធនាគារនឹងហិរញ្ញវត្ថុ។ មូលហេតុដែលខ្ញុំ មកបន្តការ សិក្សា នៅទីនេះសំបូរទៅដោយសាស្រ្តាចារ្យ ដែលមានបទពិសោធន៍ច្រើនឆ្នាំហើយ ម្យ៉ាងវិញទៀតខ្ញុំគិតថាក្នុងសង្គមយើងបច្ចុប្បន្នគេត្រូវការអ្នកដែលមានចំណេះដឹងដើម្បីទៅបម្រើការងារហើយមួយវិញទៀតប្រសិនបើនៅក្នុងសង្គមនោះមានអ្នកចេះដឹងច្រើនវានិងធ្វើអោយសង្គមនោះមានការអភិវឌ្ឍន៍ដែរ។ ដូច្នោះហើយទើបខ្ញុំសម្រេចចិត្តមកបន្តការសឹក្សារនៅទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណយ៉ាងធំបំជុតចំពោះលោកប៉ានឹងអ្នកម៉ាក់នឹងបងប្រុសទាំងពីរបស់ខ្ញុំដែលតែងតែលើកទឹកចិត្តនឹងជួយទំនុបបំរុងអោយខ្ញុំបានមកបន្តការសឹក្សារនៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្ត្រាចារ្យដែលខិតខំបង្ហាត់បង្ហាញខ្ញុំកន្លងមក។ I LOVE BBU❤
នាងខ្ញុំឈ្មោះឆយ ឈៀងម៉ី ភេទ ស្រី មានបងប្អូនបីនាក់ និង ជាកូនទី១នៃគ្រួសារ។ បច្ចុប្បនខ្ញុំរស់ នៅភូមិសូរិយាថ្មី ឃំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ចំណង់ចំណូលចិត្តរបស់ខ្ញុំគឺ អានសៀវភៅ លេងInternet និង មើលទូរទស្ស ។ហើយនៅថ្ងៃអនាគត់ខ្ញុំ ចង់ក្លាយជាគណនេយ្យករ ដ៍ជោគជ័យមួយរូប។ នាងខ្ញុំបានបញ្ចប់ការសិក្សារថ្នាក់វិទ្យាល័យនៅ សាលា វិទ្យាល័យកូប និង បញ្ចប់ការប្រលងបាក់ឌុបដោយទទួលបានសញ្ញាបត្រទុតិយភូមិនៅ ឆ្នាំ២០១៧។ ក្រោយពីបាន បញ្ចប់បាក់ឌុបឆ្នាំ២០១៧ រួចមកនាងខ្ញុំបានសម្រេចចិត្តបន្ត ការសិក្សាថ្នាក់មហាវិទ្យាល័យនៅឯ សាកល វិទ្យាល័យ បៀលប្រាយ (BUIDL BRIGH ដែលហៅកាត់ថា BBU)។ដោយសារកត្តា មួយ ចំនួន ដែលជំរុញទឹកចិត្តខ្ញុំឲ្យបន្តការសិក្សា ទៀតនោះក៍ព្រោះតែ ខ្ញុំយល់ឃើញថាមានតែ ការ សិក្សាទេ ដែលអាចធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ មានភាពថ្លៃថ្នូរ គេចផុតអំពីភាពអវិជ្ជាទាំងឡាយ និង មានជំនាញច្បាស់លាស់សម្រាប់បំពេញការងារស្របតាមសង្គម់នាពេលបច្ចុប្បន។ហេតុនេះខ្ញុំបានរើសយក សាកលវិទ្យាល័យ បៀលប្រាយ(BUILD BRIGH OR BBU)ដែលខ្ញុំជឿទុកចិត្តបាន។

នាងខ្ញុំឈ្មោះ ដាន់ វណ្ណដារ៉ា  ភេទ ស្រី  អាយុ ១៨ ឆ្នាំ ជាកូនទី២ មានបងប្អូនពីរនាក់។រស់នៅខេត្ត បន្ទាយមានជ័យ។ បានបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យហ៊ុនសែនមង្គលបូរី ក្នុងឆ្នាំ ២០១៧។ គោលបំណងអនាគត ចង់ក្លាយជាគណនេយ្យករដ៏ឆ្នើមម្នាក់។ បានជានាងខ្ញុំ បានសម្រេចចិត្តសិក្សាបន្តនៅសាកលវិទ្យាល័យ ។ព្រោះនាងខ្ញុំយល់ឃើញថា នាងខ្ញុំមាន ចំណេះដឹងនៅមានកម្រិត បើមិនសម្រេចចិត្តសិក្សាបន្តទេនោះនាងខ្ញុំមិនអាចមានការងារល្អធ្វើ ក៏ដូចជាមិនអាចក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិបានដែរ។ម៉្យាងវិញទៀតនាង ខ្ញុំចង់លុបបំបាត់ផ្នត់គំនិតដ៏ចាស់គំរិលថា ≪ស្ត្រីមុជមិនជ្រៅ ទៅមិនឆ្ងាយ បង្វិលចង្ក្រានមិនជុំ≫។ដូចនេះហើយបានជាខ្ញុំសម្រេចចិត្តជ្រើសរើស សិក្សានៅសាកលវិទ្យាល័យ បៀលប្រាយព្រោះវាអាចជួយសម្រេចគោលបំណងរបស់នាងខ្ញុំបាន។

ខ្ញុំបាទឈ្មោះ វ៉ន​ វ៉ាន់ត្រា អាយុ១៩ ជាកូនពៅក្នុងគ្រួសារដែលមានសមាជិកប្រាំនាក់។ ខ្ញុំបាទបានកើតនៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យថ្មពួកក្នុង ឆ្នាំ២០១៧បន្ទាប់មកខ្ញុំបានសម្រេចចិត្តបន្តការសិក្សាសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ ២០១៧-២០១៨ នៃមហាវិទ្យាល័យ សិល្បះ មនុស្សសាស្រ្ត និង ភាសា។​
មូលហេតុដែលខ្ញុំមកបន្តនៅសាកលវិទ្យាល័យព្រោះខ្ញុំយល់ឃើញថានៅក្នុងសង្គមយើងបច្ចុប្បន្ននេះគេអោយតម្លៃទៅលើការសិក្សាជាធំ
ម្យ៉ាងវិញទៀតដោយសារមានការជំរុញនឹងលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត
ទើបខ្ញុំបានសម្រេចបន្តការសិក្សានៅទីនេះ។

ខ្ញុំបាទឈ្មោះ យ៉ុមសុជិន ភេទ ប្រុស អាយុ១៨ឆ្នាំ ខ្ញុំបាទ ជាកូនច្បង ក្នុងចំណោមកូន៤នាក់ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិអូរស្ងួតឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យមង្គលបូរី ក្នុងឆ្នាំ២០១៧បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០១៧-២០១៨ នៃមហាវិទ្យាល័យធុរកិច្ច។ មូលហេតុដែលខ្ញុំចង់បន្តការសិក្សានៅមហាវិទ្យាល័យ  ព្រោះខ្ញុំយល់ថាសង្គមរស់នៅបច្ចុប្បន្ននេះ អោយតំលៃលើការសិក្សាជាធំ ម្យាងវិញទៀតដោយសារតែមានការជំរុញនិងលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេច ចិត្តមកបន្តការសិក្សានៅទីនេះ។ ជាចុងក្រោយសុំអរគុណដល់លោកគ្រូអ្នកគ្រូនិងសមាជិកក្រុមគ្រួសារខ្ញុំធំធំដែលបានអោយខ្ញុំមកសិក្សានៅសកលវិទ្យាល័យបៀលប្រាយ។ គោលដៅរបស់ខ្ញុំចង់ក្លាយជាអ្នកពូកែខាងផ្នែកIT។

ខ្ញុំបាទឈ្មោះ ហ៊ួង ជីងឡុង   ភេទ​ ប្រុស   អាយុ ១៩ឆ្នាំ  ទីកន្លែងកំណើត ភូមិសូភី   ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ ខ្ញុំមានបងប្អូន៥នាក់ ខ្ញុំជាកូនទី៣ក្នុងចំណោមបងប្អូន៥នាក់។ ខ្ញុំបានបញ្ចប់ការសិក្សានៅវិទ្យាល័យសម្តេចឪ នៅឆ្នាំ២០១៧។ បច្ចុប្បន្នបានបន្តការសិក្សាជានិសិត្សឆ្នាំទី១ ជំនាន់ទី១២ ក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ

ខ្ញុំបាទឈ្មោះ​ ហេង លីហួ​​ ភេទប្រុស អាយុ១៨ឆ្នាំ​ ខ្ញុំបាទ ជាកូន​ច្បង​ ក្នុងចំណោមកូន៣​នាក់ បច្ចុប្បន្នខ្ញុំ​រស់នៅ ភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​។​ ​ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យមង្គលបូរី ក្នុងឆ្នាំ២០១៧បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅមហាវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០១៧-២០១៨ នៃមហាវិទ្យាល័យធុរកិច្ច។ មូលហេតុដែលខ្ញុំចង់បន្តការសិក្សានៅមហាវិទ្យាល័យ  ព្រោះខ្ញុំយល់ថាសង្គមរស់នៅបច្ចុប្បន្ន​នេះ អោយតំលៃលើការសិក្សាជាធំ ម្យាងវិញទៀតដោយសារតែមានការជំរុញនិងលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេច​ ចិត្តមកបន្តការសិក្សានៅទីនេះ។

 ខ្ញុំបាទឈ្មោះ​សៅ ពិសិដ្ឋ ភេទ​​​ ប្រុស អាយុ​១៨ ​ឆ្នាំ​ ខ្ញុំបាទជាកូនទី២ ក្នុងចំនោមបងប្អូនបីនាក់។​ខ្ញុំបានកើតនៅភូមិ ឈើទាលថ្គោល ឃុំគុស ស្រុក ត្រាំកក់ ខេត្ត​ តាកែវ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ សន្តហ្រ្វង់ស្វ័រ ក្នុងឆ្នាំ ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្តមកបន្តការសិក្សានៅសកល វិទ្យាល័យ បៀលប្រាយ​ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំសិក្សា ២០១៧- ២០១៨​ នៃមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច។​មូលហេតុដែលធ្វើអោយខ្ញុំបន្តការសិក្សានៅសកលវិទ្យាល័យ ព្រោះខ្ញុំ​យល់ឃើញថា បច្ចុប្បន្នយើងនេះគេអោយតម្លៃលើអ្នកដែលមានចំណេះដឹងជាធំ ម្យ៉ាងទៀតមានការជំរុញពីសំណាក់ឪពុកម្តាយរបស់ខ្ញុំ ទើបខ្ញុំសម្រេចចិត្តមកបន្តការសិក្សានៅទីនេះ។ ជាចុងបញ្ចប់ខ្ញុំសូមអគុណដល់ឪពុកម្តាយរបស់ខ្ញុំដែលបានជម្រុញខ្ញុំរហូតមក នឹងសូមអគុណដល់លោកគ្រូ អ្នកគ្រូ ដែលបាន បង្ហាត់បង្រៀនខ្ញុំយ៉ាងយកចិត្តទុកដាក់។
នាងខ្ញុំឈ្មោះ មេន វ៉ារី ភេទ ស្រី អាយុ ១៧ ឆ្នាំ មានបងប្អូន ២ នាក់ ជាកូនទី១ បច្ចុប្បន្នរស់នៅភូមិ កូបតូច ឃុំ គុត្តសត ស្រុកអូជ្រៅ ខេត្ត បន្ទាយមានជ័យ ជាអតិតសិស្សវិទ្យាល័យកួបបច្ចុប្បន្នខ្ញុំជាននិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យបៀលប្រាយ។មូលហេតុដែលខ្ញុំមកបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយព្រោះ​ ខ្ញុំយល់ឃើញថាជាក់ស្តែង និង សង្គមបច្ចុប្បន្នគឺត្រូវកាអ្នកដែលមានចំណេះហើយខ្ញុំគិតថាការសក្សាអាចធ្វើឲខ្ញុំសម្រេចគោលបំណងរបស់ខ្ញុំបាន ហើយនៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកដឹកនាំដែលមានសម្ថភាពម្នាក់។

 ​នាងខ្ញុំឈ្មោះ អោម ស្រីលក្ខណ័ ភេទ ស្រី អាយុ ១៨ ឆ្នាំ មានបងប្អូនចំនួន៣នាក់ ខ្ញុំជាកូនទី២ បច្ចុប្បន្ន​​​​​ រស់នៅក្នុង​​ ភូមិ សែសិន ឃុំ អូរអំបិល ស្រុក សិរីសោភណ្ឌ័ ខេត្ត បន្ទាយមានជ័យ។ ជាអតីតសិស្ស នៅ វិទ្យាល័យ សម្ដេចឪ​ ។ ​សព្វថ្ងៃ ជានិស្សិតឆ្នាំទី១ នៃ សាកលវិទ្យាល័យ  បៀលប្រាយ។   មូលហេតុដែល​ធ្វើអោយខ្លួនខ្ញុំ បន្តការសិក្សាព្រោះ​តែ ខ្ញុំយល់ថា​ សង្គមយើង​ នេះត្រូវការអ្នកដែលមាន ចំណេះដឹងដើម្បីមក កសាងប្រទេសជាតិ ម្យ៉ាងទៀត​ ខ្ញុំ យល់ថាសម័យ បច្ចុប្បន្ននេះគេអោយតម្លៃទៅលើ អ្នកដែលមានចំណេះវិជ្ជា  បើ ខ្ញុំវិញខ្ញុំក៏អាចសម្រេចនៅគោលបំណង ដែលចង់មានកាងារល្អ និងក្លាយជាអ្នកដឹកនាំម្នាក់។ ទន្ទឹមនិងនេះ ក៏សូមអរគុណដ៏អ្នកមានគុណរបស់ខ្ញុំទាំង២ដែលតែងតែជួយផ្ដល់កំលាំងចិត្តក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីសម្រេចនៅគោលបំណង ក្នុងថ្ងៃអនាគត។

Share:

អាជ្ញាធរក្រុងសៀមរាបប្រាប់អ្នកចំណូលថ្មីមុន​នឹង​ទិញដីត្រូវ​ប្រុងប្រយ័ត្ន​កុំឲ្យចំដីរដ្ឋ​

អាជ្ញាធរក្រុង​សៀមរាប ប្រាប់ប្រជាពលរដ្ឋចំណូលថ្មី​​ដែលទៅទិញដីទាំងអស់​ ​ឲ្យមានការប្រុង​ប្រយ័ត្ន ដោយថាជៀសវាងទិញ​ចំដីដែល​ជាកម្ម​សិទ្ធិរបស់រដ្ឋ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ច និងអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះរុះរើរបងថ្មព័ទ្ធលួសបន្លា រោង​ចាំដី​​ ដំាស្វាយធំៗ និងដាក់លូ របស់ឈ្មោះ ហួន សីហា និងបក្ខពួកខ្លួនស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់​ចំណុច​ខាង​ត្បូងក្រោលសេះ ដោយអ្នកទំាងនោះ ដោយថា បានរំលោភយកដីអាជ្ញាធរជាតិអប្សរា (រដ្ឋ)ធ្វើជាកម្មសិទ្ធិ កាល​ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

អភិបាលក្រុងសៀមរាប​​ លោក សូរ ប្លាតុង បានឲ្យដឹង​កាលពីថ្ងៃទី៣០ ខែមករាម្សិលមិញនេះថា ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណូលថ្មី មុននឹងទិញ​ដីនៅតំបន់ណាមួយ ត្រូវសួរប្រវត្តិ​ដីទីនោះឱ្យច្បាស់លាស់សិន ដោយ​ថា ជៀសវាងកុំឱ្យមានបញ្ហាផ្លូវច្បាប់ផ្សេងៗ។

ក្រៅពីនេះ លោក ប្លាតុង បាន​ស្នើ​សុំដល់​ប្រជា​ពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ ពិសេសកុំរំលោភដីចំណីផ្លូវ ដោយថា​ ត្រូវទុក ​ឱ្យ​អាជ្ញា​ធរ​​មា​ន​លទ្ធភាពរៀបចំក្រុងឱ្យបានល្អ ដើម្បីមានប្រយោជន៍ដល់​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕
Share:

ទេព បូព្រឹក្ស និង​ ងូ​ន ចាន់​ដេវីត ធ្វើ​បុណ្យ​រួម​គ្នា​នៅ​ថ្ងៃ​បុណ្យ​មា​ឃ​បូជា​

ភ្នំពេញៈ អស់​ពី​ល្បី​រឿង​ជូន​កាដូថ្លៃ​ៗ​ចំនួន​​បី​លើក​ នាឱកាស​ធ្វើ​​ខួប​កំណើត​តារា​ចម្រៀង​ស្រី​​និយម​ច្រៀង​​​បទ​​​​កូន​កាត់​ភាសា​ខ្មែរ និង​អង់គ្លេស សម្បូរ​ក្បាច់​រាំ​ចម្លែកៗ​ កញ្ញា ទេព បូព្រឹក្ស​​ ពី​សំណាក់​តារា​ចម្រៀង​​​​ប្រុស​លោ​ក​​ ងួន ចាន់​ដេវីត​​ បង្ក​ការ​សង្ស័យ និង​ភ្ញាក់​ផ្អើល​​មួយ​ប៉្រា​វ​ ឥលូវ​មក​ពួកគេ​រួម​គ្នា​មក​​​ធ្វើ​បុណ្យ​រួម​គ្នា​នៅ​ថ្ងៃ​បុណ្យ​មា​ឃ​បូជា​ទៀត​!​​ នេះ​បើ​តាម​រូប​ថត​ជា​ច្រើន​សន្លឹក​​ ដែល​បាន​បង្ហោះ​ទាំង​​តាម​​បណ្តាញ​ហ្វេសប៊ុក និង​អ៊ីន​ស្តា​ក្រាម​របស់​​​​ក​ញ្ញា​ ទេព បូព្រឹក្ស មាន​​ក្រុម​គ្រួសារ​នាង​ និង​​​មាន​វត្តមាន​តារា​ប្រុស​​ ងួន ចាន់​ដេវីត ផង​ដែរ​​នៅ​ឯ​គេហ​ដ្ឋាន​ថ្មី ដែល​កញ្ញា ទេ​ព បូព្រឹក្ស បាន​ទិញ​តាំង​ពី​ឆ្នាំ​២០១៧​មក​​ ស្ថិត​នៅ​ឯ​បុរី​ប៉េង​ហួត​ បឹង​ស្នោរ​​នោះ​ឯង​។​

ជាមួយ​នឹង​រូប​ថត​ដែលដៃ​​កាន់​ទ្រុង​សត្វ​រួម​គ្នា​មុន​​ដោះ​លែង​សត្វ​ចាប​នោះ ​កញ្ញា​ ទេព បូព្រឹក្ស ឆ្លៀត​ក៏​បង្ហោះ​​សារ​ប្រាប់​ថា៖ «​បួង​​សួង​ក្រុង​ពា​លី​ឡើង​ង​ផ្ទះ​ថ្មី​ សុំ​សិរី​សួស្តី​ មា​ឃ​​បូជា ​ចង់​ជប់​លៀង​ជុំ​ញា​តិ​ដែរ ​តែ​​ចំ​ថ្ងៃ​ពេញ​បរមី​ លោក​យាយ​​​នឹង​ក្រុម​​គ្រួ​​សា​រ​ ​ហូប​បួស ដែល​​ជា​ទំនៀម​ទម្លាប់​​គ្រួសារ​ខ្ញុំ​ទៅ​ហើយ​បង​ប្អូន»។​
សម្ព័ន្ធ​ស្អិត​ល្មួ​​ត​បែប​នេះ​ហើយ តារា​ចម្រៀង​ស្រី​និយម​ច្រៀង​បទ​ចម្រៀង​បែប​កូន​កាត់​ជា​ភាសា​បរ​ទេស​​មិន​សូវ​ច្បាស់​លាយឡំ​ភាសា​ខ្មែរ តែ​ជាទី​ពេញ​និយម​នៃ​យុវវ័យ ជ្រក​ក្រោម​ទ្រនំ​ហង្សមាស​ កញ្ញា ទេព បូព្រឹក្ស នៅ​តែ​មាន​ការ​អះអាង​ប្រាប់​ដល់​មហាជន​​ថា ពួកគេ​ ត្រឹម​តែ​ជា​​​មិត្ត​ភក្តិ​រួម​អាជីព​សិល្បៈ​ប៉ុណ្ណោះ​។​

កន្លង​មក​ថ្មីៗ​កាន់​តែ​កើត​ក្តី​សង្ស័យ​ខ្លាំង​ឡើង​ពី​សម្ព័ន្ធភាព​មិន​ធម្មតា រវាង​តារា​ចម្រៀង​សម័យ​ទំនើប​ដែល​កំពុង​តែមាន​ភាព​ស៊ី​ចង្វាក់​គ្នា នឹង​ ខណៈ​កញ្ញា ទេព បូព្រឹក្ស បាន​កាដូ​ទី ៣ នៅ​ក្រោយ​ថ្ងៃ​ខួប​កំណើត​ពី ងួន ចាន់​ដេវីត បន្ទាប់​ពី​កាដូ​រថយន្ត​ទំនើប​តម្លៃ ៦ ម៉ឺន ដុល្លារ និង​ទូរស័ព្ទ Iphone x តម្លៃ​ជាង ១ ពាន់​ ដុល្លារ គឺ​​ជា​​ខ្សែ​ក​មាស​មាន​បន្តោង​ដាំ​ពេជ្រ​រូប​បេះដូង ជូន​នាង​ទៀត បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន​កាន់​តែ​ខ្លាំង​ឡើងៗ​តែ​ម្តង។

ក្រោយ​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​វ័យ ២៣ ឆ្នាំ របស់​តារា​ចម្រៀង​ស្រី​ ទេព បូព្រឹក្ស កាល​ពី​ថ្ងៃ​ទី ២២ ខែធ្នូ ឆ្នាំ ២០១៧ កន្លង​មក​នោះ​​​កញ្ញា ទេព បូ​ព្រឹក្ស ក៏​បាន​បង្ហោះ​រូប និង​សារ​ដ៏​ផ្អែម​ល្ហែម​តាម​ហ្វេស​ប៊ុក ថា៖ «Thank my boy Ngoun Chan Davith សម្រាប់​កាដូ​មួយ​នេះ ចាស!​បី​តង់​ហ្មង Hunii»៕
Share:

គន្លឹះជោគជ័យ​៤​យ៉ាង​សម្រាប់​យុវវ័យ

       បើ​សួរ​ថា តើ​នរណា​ខ្លះ​ដែល​មិន​ចង់ ទទួល​បាន​ជោគជ័យ​នោះ ប្រាកដ​ជា​គ្មាន​​នរណា​ម្នាក់​ឆ្លើយ​ថា មិន​ចង់​ជោគជ័យ​នោះ​ឡើយ តែ​បើ​សិន​ជា​សួរ​ថា តើ​អ្នក​ដឹង​ទេ​ថា ដើម្បី​ទទួល​ជោគជ័យ​តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ នោះ​ប្រហែល​មាន​មនុស្ស​ជា​ច្រើន​ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ។ មិត្ត​យុវវ័យ! ខាង​ក្រោម​នេះ​ជា គន្លឹះ​ជោគជ័យ​៤ យ៉ាង​ដែល​ផ្ដល់​ដោយ​លោក ឃីម សុខហេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ជួយ​ស្រុក​កំណើត​យើង (Help Our Homeland)។

១. មាន​វិន័យ​ល្អ៖

       បុគ្គល​ដែល​អាច​ជោគជ័យ​បាន​ ជា​បុគ្គល​ដែល​មាន​វិន័យ​ល្អ ដែល​វិន័យ​ល្អ​នេះ​ អាច​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​សីលធម៌​ល្អ ហើយ​បុគ្គល​ដែល​មាន​សីលធម៌​ល្អ​ ជា​បុគ្គល​ដែល​គ្រប់​ស្ថាប័នឬ​សង្គម​ទាំង​មូល​ត្រូវ​ការ​ជា​ទី​បំផុត។

២. មាន​គោលដៅ​នៃ​ជីវិត៖

      បុគ្គល​ម្នាក់​ៗ​ ត្រូវ​តែ​​កំណត់​គោលដៅ​នៃ​ជីវិត​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់។ យុវវ័យ​ត្រូវ​ដឹង​ថា ការ​កំណត់​គោលដៅ​នៃ​ជីវិត​ គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ឆន្ទៈ​។ ឆន្ទៈ​គឺ​ជា​អ្នក​កំណត់​សកម្ម ភាព​របស់​អ្នក ថា​តើ​អ្នក​នឹង​ធ្វើ​អ្វី? យុវវ័យ​សាក​គិត​ទៅ​មើល​ថា ប្រសិន​បើ​អ្នក​មិន​ទាន់​ទាំង​ដឹង​ថា​ ខ្លួន​ឯង​ចង់​បាន​អ្វី​ផង​នោះ តើ​ធ្វើ​ម៉េច​អ្នក​អាច​ដឹង​ថា ខ្លួន​អ្នក​ត្រូវ​ដើរ​ទៅ​តាម​ផ្លូវ​ណា​ ហើយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?ព្រោះ​អ្វី? ព្រោះ​អ្នក​មិន​ដឹង​ថា​ តើ​កន្លែង​ណា​ ឬ​ចំណុច​ណា​ដែល​អ្នក​ចង់​ទៅ​ទេ។                 

      ឧទាហរណ៍​ សម្រាប់​យុវវ័យ​ដែល​ទើប​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ គឺ​ប្រៀប​បាន​នឹង​យើង​កំពុង​តែ​ជិះ​ទូក​មួយ​កណ្ដាល​ទន្លេ ឬ​សមុទ្រ​ដូច​គ្នា ហើយ​ប្រសិន​ជា​អ្នក​មិន​ដឹង​ថា​តើ ច្រាំង កំពង់​ចម្លង​ឬ​ផែ​នៅ​កន្លែង​ណា តើ​អ្នក​​អាច​រៀបចំ​​ក្ដោង​​យ៉ាង​ដូចម្ដេច?

៣. ការ​ត្រៀម​ខ្លួន៖

     មិនមែន​មាន​តែ​គំនិត​សុទិដ្ឋិនិយម​អាច​ជួយ​អ្នក​បាន​ទេ ។ ឧទាហរណ៍​ដដែល ប្រសិន​បើ​អ្នក​ស្ថិត​នៅ​កណ្ដាល​ទន្លេ ហើយ​អ្នក​មិន​ចេះ​ហែល​ទឹក តើ​ការ​គិត​វិជ្ជមាន​ថា​ “ខ្ញុំ​មិន​ស្លាប់ ខ្ញុំ​មិន​លង់ ខ្ញុំ​នឹង​អាច​ទៅ​ដល់​គោលដៅ” ប្រាកដ​ថា​អាច​ជួយ​អ្នក​បាន​ទេ ខណៈ​ដែល​អ្នក​នឹង​លង់​ទឹក​ស្លាប់​ក្នុង​ពេល​បន្តិច​ទៀត​នោះ? បើ​អ្នក​មិន​ដែល​រៀន ហើយ​ជិត​ដល់​ថ្ងៃ​ប្រឡង អ្នក​មាន​គំនិត​វិជ្ជមាន​ថា​ប្រឡង​ជាប់ តើ​អាច​ទៅ​រួច​ទេ? ត្រង់​ចំណុច​នេះ បន្ថែម​លើ​ការ​គិត​វិជ្ជមាន បុគ្គល​គ្រប់រូប​ត្រូវ​តែ​រៀន​ពង្រឹង​សមត្ថភាព​ខ្លួន ត្រូវ​ត្រៀម​ខ្លួន​ចំពោះ​ឧបសគ្គ​ដែល​អាច​ជួប​ប្រទះ​តាម​ផ្លូវ​ទៅ​កាន់​គោល ដៅ​ជីវិត​របស់​អ្នក។ ការ​ចេះ​វាយ​តម្លៃ​ខ្លួន​ឯង សិក្សា​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​ បំពេញ​ចំណុច​ខ្វះខាត គួប​ផ្សំ​ជាមួយ​គំនិត​វិជ្ជមាន ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ដែល​ជា​កត្តា​ដែល​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ក្ដី​សង្ឃឹម នោះ​អ្នក​នឹង​អាច​សម្រេច​គោលដៅ​បាន។

៤. ទំនាក់ទំនង​ល្អ៖

      ទំនាក់ទំនង​គឺ​គន្លឹះ​ដ៏​សំខាន់​និង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ជួយ​ខ្លួន​អ្នក​បាន។ បន្ទាប់​ពី​អ្នក​បាន​វាយ​តម្លៃ​ខ្លួន​អ្នក​ហើយ ហើយ​រក​ឃើញ​ថា ​អ្នក​មិន​មាន​ទំនាក់ទំនង​ល្អ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី? អ្នក​ត្រូវ​តែ​កែប្រែ អ្នក​ត្រូវ​ស្វែងរក ឬ​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ជាង​មុន ដូច​ជា ​អ្នក​ត្រូវ​ដឹង​ថា​តើ​នៅ កន្លែង​ណា​ខ្លះ​ដែល​ប្រជុំ​ដោយ​អ្នក​មាន​សមត្ថភាព អ្នក​មាន​ការងារ​ល្អ​ អ្នក​មាន​ចំណេះដឹង​ខ្ពស់ អ្នក​មាន​ទំនាក់ទំនង​ល្អ អ្នក​ពូកែ អ្នក​ប្រាជ្ញ អ្នក​ដែល​អាច​ធ្វើ​ជា​គំរូ អ្នក​ដែល​អាច​ចែករំលែក​បទ​ពិសោធន៍ ព័ត៌មាន​ដល់​អ្នក​បាន​? អ្នក​អាច​មាន​ឱកាស​ជួប​អ្នក​ទាំង​នោះ​បាន​តាម​រយៈ​ចូលរួម​ក្នុង​អង្គការ សមាគម ក្លិប​យុវជន ឬ​ចូលរួម​ក្នុង​សិក្ខាសាលា សន្និសីទ ឬ​កិច្ចការ​សហគមន៍​ជា​ដើម​ឲ្យ​បាន​ច្រើន។

         ក្រៅ​ពី​ ៤​គន្លឹះ​នាំ​ឲ្យ​យុវវ័យ​ជោគជ័យ​ក្នុង​ជីវិត លោក គ្រូ ឃីម សុខហេង បាន​លើកឡើង “យុវវ័យ​ខ្លួន​ឯង​ញៀន​នឹង​ការ​គិត​ខ្លី” គឺ​ជា​កត្តា​រារាំង​យុវវ័យ​មិន​ឲ្យ​សម្រេច​បាន​គោលដៅ​ក្រៅ​ពី​កត្តា​គួបផ្សំ​ជា​ច្រើន​ទៀត ហើយ​យុវវ័យ​ច្រើន​គិត​ចង់​បាន​អ្វី គឺ​ចង់​បាន​ឆាប់​និង​ចង់​មាន​ការ​តស៊ូ​ប្រឹងប្រែង​យូរ​ឡើយ។ ការ​គិត​ខ្លី ដែល​ស្ដែង​ចេញ​ ជា​ការ​មិន​សូវ​យកចិត្ត​ទុកដាក់ ​និង​មិន​សូវ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​កិច្ចការ​។ កត្តា​នេះ នាំ​ឲ្យ​យុវជន​អស់​សង្ឃឹម មិន​ជឿជាក់ សម្រេច​ចិត្ត​ខុស ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង និង​នាំ​ឲ្យ​មិន​បាន​សម្រេច​គោលដៅ។ ដើម្បី​បំបាត់​ “ភាព​ញៀន​នឹង​ការ​គិត​ខ្លី” នេះ​យុវវ័យ​គួរ​បន្ថែម​ការ ស្ដាប់ និង​អាន ឲ្យ​បាន​ច្រើន ព្រោះ​លោក​ជឿជាក់​ថា ការ​ស្ដាប់ និង​អាន​ច្រើន ​ជួយ​ឲ្យ​យុវវ័យ​ទទួល​បាន​ព័ត៌មាន​ច្រើន ពង្រីក​ចំណេះដឹង និង​គំនិត​បាន​យ៉ាង​ទូលំ ទូលាយ៕
Share:

ករណីផ្ទុះគ្រាប់បែកក្នុងខេត្ត Yala ប្រទេសថៃ ស្លាប់០៣នាក់ និងរបួស១៨នាក់


(បាងកក)៖ បើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន R​euters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨ ។ អាជ្ញាធរថៃ​បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ០៣នាក់បានស្លាប់ និង ១៨នាក់ផ្សេង ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះម៉ូតូ​បង្កៃគ្រាប់បែកមួយ​គ្រឿង នៅព្រឹក​ថ្ងៃចន្ទ​នេះ នៅក្នុងផ្សារមួយកន្លែង​ស្ថិត​ខេត្តយ៉ាឡា (Yala) នៃភាគខាងត្បូង​ប្រទេសថៃ។​


Yala គឺជាខេត្តមួយ ក្នុងចំណោម ៣ខេត្តរបស់ប្រទេសថៃ ដែលមាន ជនជាតិ ម៉ូស្លីម ដែលរស់នៅច្រើន ជាងគេ ហើយក៍អាចជាកន្លែងមានការបះបោរពីសំណាក់ យោធាម៉ូស្លីម ច្រើនផងដែរ។
បើយោងតាមអាជ្ញាធរ​ដែលរស់នៅក្នុងតំបន់នោះ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបាន​បង្កៃគ្រាប់បែកនៅលើម៉ូតូ​មួយគ្រឿង ហើយយកវា​ទៅផ្លុងចោល​នៅក្បែរផ្សារ​ ដោយកម្លាំង​ផ្ទុះរបស់វាបានបណ្ដាល​ឱ្យមនុស្ស ០៣នាក់ស្លាប់ ប៉ុន្តែមិនមានក្រុម​ណាមួយ​ចេញមុខទទួលខុស​ត្រូវនៅឡើយទេ ខណៈមនុស្ស ១៨នាក់បាន រងរបួស។
គួរបញ្ជាក់ថា ខេត្ត ណារ៉ាត់ធីវ៉ាត់ (Narathiwat), ផាត់តានី (Pattani) និងខេត្ត Yala នៃភាគខាងត្បូង​ប្រទេសថៃ គឺជាជំរករបស់​ក្រុមជនជាតិភាគតិច​ម៉ាឡេ ដែលកំពុងប្រយុទ្ធ​ដើម្បីស្វ័យភាព​ ស្របពេល​អំពើ ហិង្សាបាន​ផ្ដាច់យកអាយុជីវិត​មនុស្សច្រើនជាង ៦,០០០នាក់ គិតចាប់តាំងពីឆ្នាំ​២០០៤មក៕
Share:

Kabul: Armed people shot at the guests of the Intercontinental Hotel - witness

An eyewitness told the BBC about a terrible moment when the militants stormed the hotel "Intercontinental" in Kabul on Saturday.

A person who did not receive a name for security reasons said that he was saved by saying that he was Afghan. "Where are the foreigners?" They cried.

The death of fourteen foreigners was confirmed along with four Afghans.

The Minister of the Interior said that the recent decision to transfer the security of a private company was a mistake.

About 160 people were rescued after Afghan troops fought all night to regain control of the building.

The authorities said that the three attackers were killed and under siege. 10 people, including four civilians, were injured.

The Kabul police told the BBC that nine Ukrainians, one German, one Greek and one Kazakh citizen were deemed dead. Two have not yet been determined.

The Afghan airline Kam Air claims that several of its employees were killed, and some of them are still missing.

The Taliban, who attacked the hotel in 2011, said that this was the last attack. A spokesman said in a statement by AFP that the group "killed dozens of foreign invaders and their puppets."

    Can the Afghan military change the course of the Taliban's struggle?
    World powers are fighting for a new "great game" of Afghanistan

"Shooting" ate before shooting '
On Saturday evening, militants stormed a six-story hotel around 9:00 local time (16:30 GMT), and guests enjoyed dinner.

The witness told the BBC that he was having dinner with his son when the militants started shooting small weapons in the air.

They killed a woman who is believed to be an alien, and they themselves shot the witness.

He shouted: "I'm an Afghan." One of the militants shouted that they did not kill the Afghans and demanded to know: "Where are the foreigners?" The men rushed out of the room to find them.

Hasib, another witness, told Tolo News that two of the militants had asked him first to serve them food.

"They wore very elegant clothes," he said. "They came to me and asked me about food, I served them for food, they thanked me and took their places, then they pulled out their weapons and started shooting people."

"Around me there were dozens of corpses."

Several guests were photographed using sheets to try to get off the balcony on the top floor.

Dramatic shots on Afghan television showed thick black smoke and flames that rose from an impressive hotel on top of a hill.
According to the press service of the Ministry of Internal Affairs, Afghan special services were lowered by helicopters to the roof of the hotel at night.

They worked with Western intelligence agencies to put an end to the siege.

The ministry promised to investigate how the attackers violated security, which was transferred to a private company two weeks ago.

The hotel manager Ahmad Haris Nayab said that the militants entered the hotel through the kitchen.

Intercontinental is a state-run hotel, not affiliated with the world-wide network of hotels of the same name, where weddings, conferences and political meetings are often held.

Security has been strengthened in Kabul since last May, when a huge cargo bomb killed at least 150 people.

However, in recent months there have been several attacks. They include a bomb in the cultural center of Shia last month, which killed more than 40 people.
Share:

ក្រសួងអប់រំជំរុញឲ្យដាក់វិន័យគ្រូបង្រៀនដែលមិនគោរពម៉ោងការងារ


ការបណ្តុះបណ្តាលគ្រូបង្រៀនស្តីពីវិធីសាស្រ្តនៃការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម


ក្រសួង​​អប់រំ យុវជន និង កីឡា បាន​​ជំរុញ​​ឲ្យ​​ចាត់​វិធាន​​ការ​ពង្រឹង​​វិន័យ ​និង ការ​​គ្រប់​គ្រប់​បុគ្គលិក​​អប់រំ ឬ​​គ្រូបង្រៀន​ ​នៅ​គ្រប់​គ្រឹះ​ស្ថាន​​អប់រំ​​សាធារណៈ​​ទាំងអស់​។ ​វិធាន​ការ​នេះ​ត្រូវ​​បាន​​ដាក់​​ចេញ​​តាម​​រយៈ​​លិខិត​​ផ្លូវ​ការ​​មួយ​ចុះ​ថ្ងៃ​​ទី ១៨ ខែ មករា​នេះ ​ដែល​​ចុះ​​ហត្ថ​លេខា​​​ដោយ​​លោក ​ហង់ ជួន​ណារ៉ុន ​រដ្ឋមន្រ្តី​​ក្រសួង​​អប់រំ​ ផ្ញើ​ទៅ​​កាន់​​ប្រធាន​មន្ទីរ​​អប់រំ ​យុវជន និង​​កីឡា រាជធានី-ខេត្ត​ឲ្យ​​ចាត់​វិធាន ការ​ពង្រឹង​​នូវ​វិន័យ ​​និង ​ការ​គ្រប់​គ្រង​​នៅ​​គ្រឹះ​​ស្ថាន​​​សាធារណៈ​ឲ្យ​បាន​ល្អ​។​


ការដែលក្រសួងអប់រំ ដាក់​ចេញ​វិធានការបែបនេះ ដោយ​សារ​ក្រសួងមួយនេះ បាន​ពិនិត្យឃើញថា មានបុគ្គលិកអប់រំ ឬគ្រូបង្រៀនខ្លះ ​នៅក្នុងគ្រឹះស្ថាន​អប់រំ​សាធារណៈមួយចំនួន នៅមិនទាន់អនុវត្ត ពេលវេលាបំពេញការងារ និង គោរពម៉ោង​បង្រៀ​ន​បានពេញលេញនៅឡើយ ។​ ការ​មិន​គោរពពេលវេលានេះ ជាហេតុ​ធ្វើឲ្យ​ប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និង​ការសិក្សារបស់សិស្ស ថែម​ទាំង​ជះ​ឥទ្ធិពល​មិន​ល្អដល់អ្នកដែលខិតខំ​បំពេញ​ការងារទៀតផង។ នេះជាការបញ្ជាក់​របស់​ក្រសួងអប់រំ។

បើតាមក្រសួងអប់រំ ដើម្បីពង្រឹងវិន័យ និង​ការអនុវត្តកាតព្វកិច្ចរបស់បុគ្គលិកអប់រំ ឲ្យបាន​ល្អ​ប្រសើរ មន្ទីរអប់រំ រាជធានី-​ខេត្ត ត្រូវពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យ វត្តមាន បុគ្គលិក​អប់រំនៅគ្រឹះស្ថានសាធារណៈឲ្យបាន​ហ្មត់ចត់។

ជាមួយគ្នានោះក្រសួងក៏ជំរុញឲ្យអនុវត្តវិន័យរដ្ឋបាល ឬវិន័យការងារ​ចំពោះ​​បុគ្គលិក​ដែលចូលយឺតហើយចេញមុនម៉ោង និង បុគ្គលិកដែលអនុវត្តកាតព្វកិច្ចដោយ​មិនមា​នការទទួលខុសត្រូវហើយប្រគល់ភារកិច្ចឲ្យអ្នកដទៃធ្វើជំនួស​ដោយខ្លួន​ឯង​ទៅ​បំពេញការងារ​ក្រៅខុសពីបទបញ្ជា ឬយកការងារក្រៅ​មកឡូកឡំក្នុងម៉ោង​បង្រៀន​ឬ​អវត្តមាន​ដោយពុំមាន​មូលហេតុច្បាស់លាស់​។​ បន្ថែមលើនោះក្រសួង​អប់រំក៏ជំរុញឲ្យ​គ្រូបង្រៀនមានការស្លៀកពាក់ឲ្យសមរម្យក្នុងពេលបំពេញការងារ ដូចជាហាម មូរដៃអាវ ជាដើម​។

លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូ​បង្រៀន​កម្ពុជាឯករាជ្យ បាន​សាទរ​ចំពោះ​ការ​ចេញ​វិធានការ​របស់​ក្រសួងអប់រំ​នេះ​ ប៉ុន្តែ​លោក​ស្រី​​ចង់ឃើញ​វិធានការ​នេះត្រូវ​បាន​អនុវត្ត​ចាប់​តាំងពី​ថ្នាក់​លើ​មក​ដល់​ក្រោម​ឲ្យ​ស្មើ​ភាពគ្នា។

​បើតាម​ប្រធានសមគមគ្រូ​បង្រៀន​រូបនេះ ការ​ដែល​គ្រូបង្រៀន​មួយ​ចំនួន​មិនសូវ​គោរព​ម៉ោង​ពេល​ទៀងទាត់​នោះ​ដោយសារតែ​ពួកគេ​មានការ​ងារ​ពីរ​ឬបី​កន្លែង។ ការធ្វើការ​ងារច្រើន​កន្លែង​មកពី​ពួកគេ​ត្រូវការ​រក​ចំណូល​បន្ថែម​ពីលើ​ប្រាក់​ខែ​ដែល​នៅមានចំនួនតិច ​មិន​អាច​ចំណាយ​ប្រចាំ​ថ្ងៃឲ្យមាន​តុល្យភាព​នឹង​ថ្លៃទំនិញ។​ នេះជាការ​គូសបញ្ជាក់​របស់​លោក​ស្រី អ៊ុក ឆាយាវី។

បើតាមលោក ស្រី អ៊ុក ឆាយាវី គ្រូបង្រៀនបច្ចុប្បន្ន មានជាង១០ម៉ឺននាក់ ពួកគេទទួលបានប្រា​ក់ខែចន្លោះ​ពី​៩០ម៉ឺន ទៅ១លានរៀល៕
Share:

Facebook នឹងធ្វើ​ចំណាត់​ថ្នាក់​នៃ “ប្រភព​ព័ត៌មាន​គួរ​ទុកចិត្ត​បាន” ដែល​គេ​ចែកចាយ

យោងតាមការប្រកាស របស់នាយកក្រុមហ៊ុនFacebook នៅថ្ងៃសៅរ៍ទី ២០មករា​នេះ បានឲ្យដឹងថា Facebook នឹងបង្កើតប្រព័ន្ធពិសេសមួយ ដើម្បីចាប់ផ្តើម ធ្វើចំណាត់ថ្នាក់ លើប្រភពព័ត៌មាន ដែលគួរ​ទុកចិត្ត​បាន ដែលគេចែកចាយតៗគ្នា នៅលើFacebook។ ចំណាត់ថ្នាក់នេះ នឹងអនុញ្ញាត ឲ្យ​Facebook ​លុប​ចោល ឬដកចេញមិនឲ្យលោតបង្ហាញ នូវព័ត៌មាន ឬសារណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ​ហើយ​អាច​ជា​ព័ត៌មាន​ក្លែងក្លាយ ​បំផុសបំផុល ​និង​ពន្យុះ ឲ្យ​មនុស្ស​ផ្អើល​ជាដើម។

បច្ចុប្បន្ននេះ ជារៀងរាល់ខែ​ មានអ្នកចូលទៅបើកទំព័រFacebook ប្រមាណជា២ពាន់លាននាក់ នៅទូទាំងពិភពលោក។ Facebook បានក្លាយជាប្រព័ន្ធចែកចាយព័ត៌មាន និងដំណឹងគ្រប់មុខ យ៉ាងលឿនរហ័ស។​ តែទន្ទឹមនឹងនេះ ព័ត៌មាន ដំណឹង ឬសារឃោសនានានា មិនអាចសុទ្ធតែមានប្រភពគួរឲ្យទុកចិត្តបាននោះទេ។ ជាច្រើនលើកច្រើនសារមកហើយ ដែលជាអាជ្ញាធរប្រទេសមួយចំនួន បានដាក់សំពាធទៅលើFacebook ឲ្យចាត់វិធានការទប់ស្កាត់បញ្ហានេះ។
លោកនាយកFacebook បានសរសេរនៅលើទំព័ររបស់ខ្លួន នៅថ្ងៃសៅរ៍នេះថា៖ បច្ចុប្បន្ននេះ នៅលើFacebook មានដំណឹង សារជាអក្ស ឬជារូបភាព ដែលមានលក្ខណៈ និងកម្មវត្ថុ ធ្វើឲ្យអ្នកមើលផ្សេងទៀត ភ័យរន្ធត់ តក់ស្លុត ពុះកញ្ជ្រោល និងផ្អើលឈូរឆ ហួសហេតុពេក។ លោកបន្តថា៖ បណ្តាញសង្គមFacebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែកចាយព័ត៌មាន​ និងសារនានា ដោយសេរី និងរហ័ស។ ដូច្នេះ យើងត្រូវតែចាត់វិធានការទប់ស្កាត់ ចំពោះបញ្ហាព័ត៌មានមិនពិត បំផុសបំផុលបង្អើលមនុស្សនេះ ឲ្យបានទាន់ពេលវេលា ពុំនោះទេ វានឹងអាចហុចផលអាក្រក់ទៅដល់សង្គម។

យោងតាមការប្រកាសនេះ Facebook នឹងចាប់ផ្តើមចាប់ពីសប្តាហ៍ក្រោយទៅ នូវប្រព័ន្ធពិសេសមួយ ដើម្បីធ្វើចំណាត់ថ្នាក់ ទៅលើប្រភពព័ត៌មាន ដែលគេចែកចាយ នៅលើFacebook មិនថាព័ត៌មានដែល​ចែកចាយ ដោយទំព័ររបស់ប្រភពព័ត៌មានផ្ទាល់ ឬក៏ជាការ​ចែកចាយ​តៗ​គ្នា រវាងអ្នកប្រើប្រាស់ទេ។ ព័ត៌មានណា ដែលមានប្រភពមិនច្បាស់លាស់ មិនពិតប្រាកដ មិនផ្លូវការ នឹងត្រូវលប់ចោល មិនឲ្យលោតចេញ​មកលើ​ទំព័រដើមបច្ចុប្បន្នភាព របស់អ្នកប្រើប្រាស់ ផ្សេងទៀតឡើយ។

ក្រុមហ៊ុនFacebook បានបញ្ជាក់ថា ដើមឡើយ ក្រុមហ៊ុនចង់ធ្វើតារាងប្រភពព័ត៌មាន ដោយអ្នកជំនាញរបស់ខ្លួនផ្ទាល់។ តែទីបំផុតទៅ ក្រោយការពិចារណា វិធីដែល្អ គឺប្រព័ន្ធថ្មីកំណត់ចំណាត់ថ្នាក់នេះ គឺ​Facebook នឹងធ្វើការអង្កេត ដោយមានការចូលរួមពីអ្នកប្រើប្រាស់ទូទៅ​ ដែលត្រូវបញ្ចេញយោបល់ ផ្តល់ទំនុកចិត្តដល់ប្រភពនីមួយៗ។​ ហើយ​ចំណាត់ថ្នាក់នេះ គឺត្រូវកំណត់ទៅតាមប្រទេស និងតំបន់នីមួយៗដែរ។

គួរកត់សំគាល់ថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ចុងឆ្នាំ២០១៦ Facebook ត្រូវបានគេចោទប្រកាន់ ថាបានបើកដៃឲ្យមានចរាចរណ៍ ចែកចាយ នូវព័ត៌មានមិនពិត ដំណឹងបោកប្រាស់ បំផុសបំផុលបំភ័ន្តមតិមហាជន។ បើតាមការអះអាងរបស់នាយក​Facebook ព័ត៌មានប្រភេទបែបនេះ ត្រូវបានកាត់បន្ថយចំនួន​២០%ហើយ​ ក្នុងរវាងឆ្នាំ២០១៧កន្លងមកនេះ៕
Share:

ចំណាប់អារម្មណ៍និស្សិតក្នុងខេត្តបន្ទាយមានជ័យ (ទី4)

អាត្មាភាពព្រះនាម ម៉ើម វីរៈ អាយុ១៨ឆ្នាំ ជាកូនទី៤នៃគ្រូសារ ដែលមានសមាជិក ៦នាក់។ ភូមិកំណើតអាត្មា កើតនៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ហើយបានបពា្ចប់ ទុតិយ្យភូមិនៅឆ្នាំ២០១៧ នៅអនុវិទ្យាល័យ គោកដូងក្នុងខេត្តសៀមរាប។ បច្ចុប្បន្នគង់នៅវត្ត ចមសុទ្ធាវស ស្ថិតនៅ ខេត្តបន្ទាយ មានជ័យ។ ហើយអាត្មា កំពុងបន្តការសិក្សា នៅសាកលវិទ្យាល័យ បៀលប្រាយ សារខាខេត្តបន្ទាយមានជ័យ ២០១៧-២០១៨ នៃមហា វិទ្យាល័យ គ្រប់គ្រងធុរកិច្ច។ មូលហេតុដែលធ្វើអោយអាត្មា បន្តការសិក្សាព្រោះអាត្មា មើលឃើញ ជាក់ស្តែងពីសង្គម នច្ចប្បន្នគឺគេត្រូវការអ្នក ដែលមានចំណេះដឹង ហើយអាត្មាគិតថាមានតែ ការសិក្សាទេដែលអាចធ្វើអោយអាត្មាសម្រេចគោលបំណងរបស់អាត្មាបានហើយនៅថ្ងៃអនាគត អាត្មាចង់ក្លាយជាអ្នកដឹកនាំម្នាក់ដែលមានសមត្ថភាព។
នាងខ្ញុំឈ្មោះ ហឹម ស្រីលុច អាយុ ២៤ឆ្នាំ ជាកូនទី២នៃគ្រួសារដែល មានសមាជិក៤នាក់់។ នាងខ្ញុំ កើត នៅក្នុងក្រុងព្រះសីហនុ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យសម្តេចឪក្នុងឆ្នាំ ២០១៣ បន្ទាប់មកខ្ញុំបាន សម្រេចចិត្ត បន្តការសិក្សានៅសាលា ធម្យមសិក្សាសុខាភិបាល ភូមិភាគ បាត់ដំបង ក្នុងឆ្នាំ ២០១៣ -២០១៧ ។ បន្តាប់មកខ្ញុំក៏សំរេចចិត្តបន្តការសិក្សាមួយផ្នែកទៀត នៅសកលវិទ្យាល័យ បៀលប្រាយក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច។ មូលហេតុដែលខ្ញុំមកបន្តការសិក្សានៅសកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថា សង្គមរស់នៅយើងរស់នៅបច្ចុប្បន្ននេះឲ្យតំលៃទៅលើការសិក្សាជាធំ ម្យ៉ាងវិញទៀតដោយសារ តែមាន ការជំរុញលើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសំរេចចិត្តមក បន្តការសិក្សានៅទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់ អ្នកម៉ាក់និងលោកប៉ាដែល បានបញ្ចូន កូនឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្ត្រាចារ្យដែលខិតខំបង្រៀនខ្ញុំកន្លងមក។
ខ្ញុំបាទឈ្មោះ រុង មករា អាយុ២៧ឆ្នាំជាអតីតសិស្ស នៃវិទ្យាល័យទួលប្រាសាទ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះខ្ញុំ ជានិស្សិតឆ្នាំទី១ នៃជំនាន់ទី១២ នៃសកលវិទ្យាល័យ បៀល ប្រាយ បន្ទាយមានជ័យ ជំនាញនិតិសាស្រ្ត។ មូលហេតុដែលខ្ញុំចូលចិត្តរៀនយកជំនាញនេះ ព្រោះខ្ញុំបានសង្កេត ឃើញថាដើម្បីចូលរួមអភិវឌ្ឍសង្គម បានល្អគឺត្រូវឈលើគោលការណ៍ ច្បាប់និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ដូចច្នេះខ្ញុំប្តេជ្ញានឹងខិតខំរៀនជំនាញនេះអោយបានចប់ ដើម្បីមានលទ្ធភាពយកចំណេះទៅប្រើ យកទៅបង្រៀនដល់អ្នកដទៃ ព្រមទាំងអនុវត្តអោយ កាន់តែមានប្រសិទ្ធភាពថែមទៀត។

នាងខ្ញុំឈ្មោះផនរក្សាអាយុ១៨ជាកូនទី១ នែគ្រួសារដែលសមាជិក៥នាក់។នាងខ្ញុំរស់នៅ ខេត្តបន្ទាយ មានជ័យ ហើយបានបញ្ចប់ការសិក្សា នៅវិទ្យាល័យសុវណ្ណភូមិក្រុងប៉ោយប៉ែត ក្នុងឆ្នាំ ២០១៧បន្ទាប់មកខ្ញុំបាន សម្រេចចិត្តមកបន្តការសិក្សា នៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ ២០១៧-២០១៨។ មូលហេតុដែលខ្ញុំមកបន្តការសិក្សា នៅទីនេះព្រោះខ្ញុំយល់ឃើញ ថាសង្គម មនុស្សបច្ចុប្បន្ន ឲ្យតម្លៃទៅលើការសិក្សាម្យ៉ាងវិញទៀតក៏មានការលើកទឹកចិត្តពីឪពុកម្ដាយ បង ប្អូនជាដើម។ខ្ញុំសូមអរគុណដល់អ្នកមានគុណទាំងពីគឺឪពុកម្ដាយដែលបានបញ្ចូនកូនមកសិក្សានៅ សាកលវិទ្យាល័យបៀប្រាយនឹងសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូសាស្រ្តាចារ្យដែលបាន ខិតខំបង្រៀនកន្លងមកនេះ។

នាងខ្ញុំឈ្មោះ ផាត់ សុផៃ ភេទ ស្រី អាយុ១៨ឆ្នាំ ជាកូនទី៥ នៃគ្រួសារដែលមានសមាជិកប្រាំនាក់។ នាងខ្ញុំបានកើតនៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យរហាល ក្នុងឆ្នាំ២០១៧ ហើយខ្ញុំបានសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០១៧ ២០១៨ ។ មូលហេតុដែលខ្ញុំមកបន្តការសិក្សានៅ សាកលវិទ្យាល័យព្រោះខ្ញុំយល់ ឃើញថាបច្ចុប្បន្នសង្គមបានអោយតម្លៃទៅលើការសិក្សាជាធំ ម្យ៉ាងវិញដោយសារតែមាន ការជួយជំរុញ ពីក្រុមគ្រួសារផងដែរ ទើបខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យបាន។ ជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកមានគុណទាំងពីរនិងជូនពរអោយអ្នកទាំងពីរមានសុខភាពល្អ។

ខ្ញុំបាទឈ្មោះ ជាវគឹមឡេង អាយុ១៩ ជាកូនទី៤នៃគ្រួសារដែល មានសមាជិក៥នាក់។ ខ្ញុំបាទកើត នៅក្នុងខេត្ត បន្ទាយ មានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ ប៉ោយប៉ែតក្រុង ក្នុងឆ្នាំ ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុង ឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថាសង្គមរស់ នៅយើងបច្ចុប្បន្ននេះឲ្យ តម្លៃ ទៅលើ ការសិក្សាជាធំ ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង លើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសារ របស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ ជាចុងក្រោយ ខ្ញុំសូមអរគុណ ដល់ អ្នកម៉ាក់នឹងលោកប៉ាដែលបាន បញ្ជូនកូនឲ្យមករៀននៅទីនេះ នឹងសូមអរគុណដល់លោកគ្រូដែលជាសាស្រ្តាចារ្យ ដែលខិតខំបង្រៀនខ្ញុំកន្លងមក។

នាងខ្ញុំឈ្មោះ ធា សៅយ៉ាត់ ភេទ ស្រី អាយុ ១៩ឆ្នាំ ជាកូនទី១នៃគ្រួសារដែលមានសមាជិក២នាក់។ នាងខ្ញុំបានកើតនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ហើយ បានបញ្ចប់ ការសិក្សានៅវិទ្យាល័យរហាល ក្នុងឆ្នាំ ២០១៧ ហើយនាងខ្ញុំបានសម្រេចចិត្ត បន្តការ សិក្សានៅសកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ ២០១៧ ២០១៨ ។ មូលហេតុដែលខ្ញុំមក បន្តការ សិក្សានៅសកលវិទ្យាល័យបៀលប្រាយ ព្រោះនៅទីនោះសម្បូរ ទៅដោយលោកគ្រូ សាស្ត្រាចារ្យ ល្អៗដែលពោពេញទៅដោយបទពិសោធន៏នឹងជំនាញយ៉ាងច្បាស់លាស់ដែលអាចធ្វើអោយយើង ចាប់បាននូវចំណេះដឹងពីគាត់បានយ៉ាងល្អ។ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណគុណ ដល់លោក អ្នកមានគុណទាំងពីរដែលបានផ្តល់នូវអ្វីគ្រប់យ៉ាងអោយមកកូនគ្រប់គ្នាបើគ្មានគាត់ពួកយើងក៍គ្មាន ថ្ងៃនេះដែរ។

នាងខ្ញុំឈ្មោះ ជុំ ម៉ាណាវ អាយុ១៩ឆ្នាំ ៕សព្វថ្ងៃរស់នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គល បូរី ខេត្តបន្ទាយ មានជ័យ៕ ខ្ញុំជាអតីតសិស្សនៅវិទ្យាល័យហ៊ុនសែនមង្គលបូរីនៃស្រុកមង្គលបូរី៕ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦-២០១៧ មកខ្ញុំបាន ជ្រើសរើស សកលវិទ្យាល័យបៀលប្រាយ ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាញ គណនេយ្យ៕ មូលហេតដែលខ្ញុំមកទីនេះ ព្រោះសកលវិទ្យាល័យ បៀលប្រាយ គឺប្រកបដោយ កិត្យានុភាព និងមានគុណភាពល្អ៕ នៅថ្ងៃអនាគតខ្ញុំចចង់ក្លាយ ជាគណនេយ្យករ ដែលប្រកប ទៅដោយសមត្ថភាពម្នាក់៕

នាងខ្ញុំឈ្មោះភ្លឿនណាំភឹងជាកូនស្រីពៅដែលមានបងប្អូនពីរនាក់។ ម្ដាយឈ្មោះសឹងស៊ីឡា មានមុខរបរធ្វើស្រែចំការ ចំណែក ឱពុកឈ្មោះថាន់ឡេង  មានមុខរបរជាប្រធាន សហគមន៍ តូចមួយ។ នាងខ្ញុំជាអតីតសិស្សនៃវិទ្យាល័យជប់វារីក្នុងឆ្នាំ២០១៥- ២០១៦ បន្ទាប់មក នៅក្នុង ឆ្នាំ២០១៧ ខ្ញុំបានចូលរៀននៅសកលវិទ្យាល័យបៀលប្រាយ សាខាខេត្ដបន្ទាយ មានជ័យ។ ហេតុតែខ្ញុំបានជ្រើសរើស យកសាកលវិទ្យាល័យ បៀលប្រាយពី ព្រោះសាកលវិទ្យាល័យ បៀលប្រាយ គឺជាសាកលវិទ្យាល័យ មួយដែលមានគុណភាពល្អ ក្នុងការបង្រៀន និងមានសម្ភារៈ ទំនើបដែលអាចអោយយើងបានស្រាវជ្រាវរកបទពិសោធន៍ល្អៗមកអនុវត្តន៍ មានគុណភាពល្អជាង គេនៅខេត្ដបន្ទាយមានជ័យ,មានសាស្រ្តាចារ្យដែលធ្លាប់មានបទពិសោធន៍កន្លងមកជាច្រើនរូប  និង មានតម្លៃសមរម្យ។ ខ្ញុំបានជ្រើសរើសយកមុខជំនាញខាងផ្នែកគ្រប់គ្រង ព្រោះខ្ញុំចង់ចូលបំរើ ការងារនៅស្ថាបណ័មួយដែលសាកសមទៅនឹងសម្ថតភាពរបស់ខ្ញុំ  ហើយអាចជួយអោយ ខ្ញុំមាន លុយចាយខ្លួនឯងបានគ្រប់គ្រាន់ ជួយផ្គត់ផ្គងដល់គ្រួសារ និងចូលរួមអភិវឌ្ឍន៍ សង្គមជាតិអោយ បានសុខសាន្ដ។
នាងខ្ញុំឈ្មោះ ភេង សុផាន់ណា ភេទ: ស្រី អាយុ: ១៧ឆ្នាំ សញ្ជាតិ: ខ្មែរ ជនជាតិ:ខ្មែរ ជាកូនទី ៣នៅក្នុងគ្រួសារ ដែលមានម្តាយឈ្មោះ ម៉ូវ ឈឿម ជាកសិករ និងឪពុកឈ្មោះ ភេង ចិន្តា ជាកសិករ។ ទីកន្លែងកំណើត ភូមិ សួសអី ឃុំ ពាមឯក ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង។ ជាអតីតសិស្ស វិទ្យាល័យក្ដុលដូនទាវ ខេត្ត បាត់ដំបង បានប្រលងបញ្ចប់ការសិក្សានៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ (មណ្ឌលប្រលង វិទ្យាល័យព្រះមុនីវង្ស)។ បន្ទាប់ពីបានបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យ រួចមក ខ្ញុំបានសម្រេចចិត្តមករស់នៅខេត្តបន្ទាយមានជ័យជាមួយបងប្រុសរបស់ខ្ញុំ ហើយក៏បន្តការ សិក្សាថ្នាក់បរិញ្ញាប័ត្រ នៅសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្ត បន្ទាយមានជ័យ នេះតែម្តង។ ដោយមានការជួយជ្រុមជ្រែងពីសំណាក់ឪពុកម្តាយ ព្រមទាំងបងប្រុសរបស់ខ្ញុំផ្ទាល់ ទើបខ្ញុំអាចមានឱកាសបន្តការសិក្សាមកដល់ពេលនេះ ហើយខ្ញុំនឹងប្តេជ្ញា ចិត្តខិតខំរៀន សូត្រឱ្យ អស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន។ មកដល់ពេលនេះ ខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ បៀលប្រាយ ដោយខ្ញុំយល់ឃើញថា សាកលវិទ្យាល័យនេះ មានលក្ខណៈពិសេស ជាច្រើនដែល និស្សិតគួរស្វែងយល់ដូចជា៖
  • ទីធ្លាសាលាធំទូលាយ ប្រកបដោយផាសុខភាព
  • មានវិន័យច្បាស់លាស់
  • ទាំងសាស្ត្រាចារ្យ និង និស្សិតមានអាកប្បកិរិយាល្អ
  • សាស្ត្រាចារ្យគោរពពេលវេលា
  • បង្ហាញពីបទពិសោធន៍ថ្មីៗដល់និស្សិត
  • បង្រៀនឱ្យនិស្សិតមានការចេះគិតបានវែងឆ្ងាយ
  • ផ្តល់ឱកាសការងារដល់និស្សិត ជាដើម។

Share:

ចំណាប់អារម្មណ៍និស្សិតក្នុងខេត្តបន្ទាយមានជ័យ (ទី3)

ខ្ញុំបាទឈ្មោះ ព្រឹក​ លីធីណា អាយុ២០ ជាកូនទី១នៃគ្រួសារដែល មានសមាជិកបួនអ្នក។ខ្ញុំបាទបានកើត នៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ ប៉ោយប៉ែតក្រុងក្នុងឆ្នាំ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ និតិសាស្រ្ត និង​ សង្គម។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថានៅសង្គម នៅយើងបច្ចុប្បន្ននេះគេឲ្យ តម្លៃទៅលើ ការសិក្សាជាធំ ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង ការលើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណ ដល់ អ្នកម៉ាក់នឹងលោកប៉ាដែលបានបញ្ជូនកូនឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្រ្តាចារ្យ ដែលខិតខំបង្រៀនខ្ញុំកន្លងមក។
ខ្ញុំឈ្មោះ អ៊ុង​​​​​​​ ​​​​​​​​​​​​​​​​​ពិសិដ្ឋ  ភេទ ប្រុស អាយុ ១៨ ឆ្នាំ នាងខ្ញុំជា ជាកូនស្រីពៅ ក្នុងចំណោម បងប្អូន ៣នាក់ បច្ចុប្បន្ននាងខ្ញុំរស់នៅក្នុង ខេត្តបន្ទាយមានជ័យ ខ្ញុំ ជាអតីតសិស្សវិទ្យាល័យ អូរជ្រៅ​ ហើយបច្ចុប្បន្នជានិស្សិត ឆ្នាំទី១ នៃសាកលវិទ្យាល័យ បៀលប្រាយ។ មូលហេតុដែលធ្វើឲ្យនាងខ្ញុំ បន្តការសិក្សាព្រោះខ្ញុំមើលឃើញ ជាក់ស្តែងពីសង្គម បច្ចុប្បន្នគីត្រូវ ការអ្នកដែលមានចំណេះហើយខ្ញុំគិតថាមានតែការសិក្សាទេដែលអាចធ្វើឲ្យខ្ញុំសម្រេចនៅគោលបំណងរបស់ខ្ញុំបាន ហើយនៅថ្ងៃអនាគតខ្ញុំចងក្លាយជាអ្នកដឹកនាំម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់។
នាងឈ្មោះ ងឿម ស៊ីណែត អាយុ ២០ ឆ្នាំ ខ្ញុំមានបងប្អូន ២​នាក់ ខ្ញុំជាកូនទី​ ១ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខ្ញុំជាអតីតសិស្សរៀននៅវិទ្យាល័យស្វាយចេកកាលពីឆ្នាំ​ ២០១៥-២០១៦ដែលខ្ញុំបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ។ ហើយបន្ទាប់មកនាងខ្ញុំក៏បានបន្ដការសិក្សានៅសកលវិទ្យាល័យបៀលប្រាយ នៅក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ឆ្នាំសិក្សាថា្នក់មូលដ្ឋានឆ្នាំទី ១ ក្នុងឆ្នាំ២០១៧ដែលខ្ញុំបានសម្រេចចិត្តបន្តសិក្សានៅសកលវិទ្យាល័យបៀលប្រាយ មូលហេតុព្រោះខ្ញុំយល់ថាសង្គមយើងបច្ចុប្បន្ននេះគេឲ្យតម្លែលើសិក្សាជាធំ ប្រសិនបើខ្ញុំមានចំណេះដឹងនិងជំនាញច្បាស់លាស់ក្នុងជំនាញដែលខ្ញុំជ្រើសរើសពិតប្រាកដនោះថ្ងៃអនាគតខ្ញុំមានការងារល្អៗសម្រាប់ខ្ញុំនិងទទួលបានប្រាក់ខែសមរម្យដែលអាចចិញ្ចឹមជីវិតខ្លួនឯងបាន ម្យ៉ាងវិញទៀតមានការជំរុញនឹងលើទឹកចិត្តពីសំណាក់ ក្រុមគ្រួសាររបស់ខ្ញុំថែមទៀតទើបខ្ញុំសម្រេចចិត្តបន្តការសិក្សាក្នុងទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកប៉ានឹងអ្នកម៉ាក់ដែលបានបញ្ចូនកូនឲ្យមករៀនក្នុងសកលវិទ្យាល័យបៀលប្រាយនេះដែលមានសាស្រ្តចារ្យល្អៗដែលពួកគាត់បានខិតខំបង្រៀនយ៉ាងយកចិត្តទុកដាក់បំផុតហើយនិងអរគុណលោកគ្រូអ្នកគ្រូដែលបានបង្រៀនខ្ញុំកន្លងមក។
នាងខ្ញុំឈ្មោះ ហឺយ​ ​ចន្រ្ទា ភេទ ស្រី អាយុ ២៣ឆ្នាំ ជាជនជាតិខ្មែរ​ មាន​បងប្អូន៦នាក់​ នាងខ្ញុំជាកូនទី១។ មានទីលំនៅ៖ ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ  ស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ។ជាអតីតសិស្សវិទ្យាល័យ ថ្មពួក មូលហេតុដែលនាងខ្ញុំបន្តការសិក្សា​ព្រោះនាងខ្ញុំចង់បង្កើនចំណេះដឹងរបស់នាង​ខ្ញុំឲ្យបានទូលំទូលាយ មានជំនាញច្បាស់លាស់ជាមួយនឹងសាស្រ្តាចារ្យប្រកបដោយជំនាញនឹងមានបទពិសោធន៍ច្រើនឆ្នាំហើយនាងខ្ញុំចង់អភិវឌ្ឍន៍ឲ្យក្លាយទៅជាមនុស្សដែលប្រកបសមត្ថភាពដើម្បីក្លាយជាធនធានមនុស្សដែលសង្គមចង់បាន។
ខ្ញុំបាទឈ្មោះ អៃ ហាសាន់ អាយុ១៨ឆ្នាំ ជាកូនទី២នៃគ្រួសារដែល មានសមាជិកបួនអ្នក។ខ្ញុំបាទបានកើត នៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ សកពន អូរអំបិល ក្នុងឆ្នាំ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ នីតិសាសស្រ្ត។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថាសង្គមរស់ នៅយើងបច្ចុប្បន្ននេះឲ្យ តម្លៃទៅលើ ការសិក្សាជាធំ ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង លើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសារ របស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណ ដល់ អ្នកម៉ាក់នឹងលោកប៉ាដែលបានបញ្ជូនកូនឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្រ្តាចារ្យ ដែលខិតខំបង្រៀនខ្ញុំកន្លងមក។
នាងខ្ញុំឈ្មោះ​​​​​​​​ ចយ​​​ ឡាំ ​​​​​​​​​​​​ជាកូន ទីបួន ដែលមានបងប្អូនស្រី៦នាក់  ឈ្មោះ ឡែថង ម៉ា មានមុខរបរធ្វើជាមេផ្ទះ  រីឯឪពុកឈ្មោះ :  ធៀង  ចយ មានមុខរបរធ្វើស្រែ   ហើយមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅ   ​​​ភូមិភ្នំបាក់ ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នាងខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅវិទ្យាអូរអំបិល ខេត្តសាបន្ទាយមានជ័យ ហើយក៏បានជ្រើសរើសរបន្តការសិក្សាក្លាយជានិស្សិត នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ។ ហេតុដែលខ្ញុំជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយដើម្បីបន្តការសិក្សាពីព្រោះ សាកលវិទ្យាល័យបៀលប្រាយគឺជាសាលាដែលមានគុណភាពល្អជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ, មានសាស្រ្តាចារ្យល្អៗដែលមានបទពិសោធន៍ច្រើនឆ្នាំ​ ហើយក៏មានតំលៃសមរម្យផងហើយនឹងមានទីតាំងស្ថិតនៅជិតផងដែល ។ សំរាប់ការសិក្សានាងខ្ញុំបានចាប់យកជំនាញធនាគារ ពីព្រោះវាជាមុខជំនាញដែលខ្ញុំស្រឡាញ់ ហើយមុខជំនាញមួយនេះវាអាចនឹងធ្វើឲ្យយើងរកការងារធ្វើបាន ហើយអាចរកការងារបានច្រើនប្រភេទ ក៏បុន្តែនាងខ្ញុំរៀនមុខវិជ្ជាមួយនឹង ពីព្រោះនៅថ្ងៃអនាគតទៅនាងខ្ញុំចង់ធ្វើយបុគ្គលិក នៅក្នុងធនាគារណាមួយ ដែលអាចនឹងមានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រួសារ។
នាងខ្ញុំឈ្មោះ មាន​ ធីដាវ ភេទស្រី​ អាយុ ២២ ឆ្នាំ មានបងប្អូន​​ ៧ នាក់ ស្រី ៦ ប្រុស១ នាក់ នាងខ្ញុំជាកូនទី៧។ ទីកន្លែងកំណើត នៅភូមិ បារុង ឃុំបារុង ស្រុកល្វាឯម ខេត្ត កណ្ដាល។​​​ នាងខ្ញុំជាអតីតសិស្ស វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ROTA​​​ ខ្សាច់កណ្ដាល និងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៥។​ ដោយសារសេចក្ដីស្រឡាញ់ការសិក្សា និងមានការលើកទឹកចិត្តពីសំណាក់គ្រួសារទើប នៅក្នុងឆ្នាំ២០១៧នាងខ្ញុំបានសម្រេចចិត្តបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ បៀលប្រាយ​ សាខាខេត្តបន្ទាយមានជ័យ លើមុខជំនាញ រដ្ឋាបាលសាធារណៈ។ មូលហេតុដែលនាងខ្ញុំសម្រេចចិត្តជ្រើសរើសយកជំនាញមួយនេះព្រោះ ខ្ញុំជឿថាជំនាញមួយនេះអាចជួយឲ្យនាងខ្ញុំទទួលបានការអភិវឌ្ឍន៍ខ្លួន និងសម្រេចគោលបំណងដើម្បីក្លាយជាអ្នកជំនាញម្នាក់ផ្នែករដ្ឋាបាល។​ នាងខ្ញុំក៏ជឿថាការទទូលបានជំនាញមួយដែលច្បាស់លាស់​ និងជាសេចក្ដីពេញចិត្តអាចធ្វើឲ្យនាងខ្ញុំទទួលបានឪកាសខ្ពស់ដើម្បីសម្រេចគោលបំណង។ជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះសមាជិកគ្រួសារទាំងអស់ដែលជួយបំពេញបំណងរបស់នាងខ្ញុំ។

ខ្ញុំបាទឈ្មោះ នាម សារ៉ាក់ អាយុ២០ឆ្នាំជាកូនទី៣នៃគ្រួសារដែលមានសមាជិកបីអ្នក។ខ្ញុំបាទបានកើត នៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ ប៉ោយប៉ែតកក្រុង ក្នុងឆ្នាំ២០១៦ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ បច្ចេកវិទ្យាវិទ្យាសាស្រ្ត។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថាសង្គមរស់ នៅយើងបច្ចុប្បន្ននេះឲ្យ តម្លៃទៅលើ ការសិក្សាជាធំ ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង លើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសារ របស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណ ដល់ អ្នកម៉ាក់នឹងលោកប៉ាដែលបានបញ្ជូនកូនឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្រ្តាចារ្យ ដែលខិតខំបង្រៀនខ្ញុំកន្លងមក៕
នាងខ្ញុំឈ្មោះ​​ តាំង​ ម៉ីហូរ ភេទ ស្រី អាយុ ១៨​ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នាងខ្ញុំមានបងប្អូន៤នាក់ជាកូនទី១ក្នុងគ្រួសារ។ នាងខ្ញុំជាអតីតសិស្សនៅសាលារៀនសុវណ្ណភូមិសាខា២ក្រុងប៉ោយប៉ែតដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ទទួលបាននិទេ្ទសC។ នាងខ្ញុំបានប្រលងជាប់គ្រូបឋមសិក្សានៅខេត្តបន្ទាយមានជ័យ។មូលហេតុដែលខ្ញុំសំរេចចិត្តរៀននៅសាកលវិទ្យាល័យបៀលប្រាយ(BBU)ព្រោះ(BBU)សម្បូរគ្រូល្អៗនិងមានគុណភាពុ។សព្វថ្ងៃនាងខ្ញុំបានកំពុងរៀននៅសាលាគរុកោសល្យនិងវិក្រិតកាខេត្តបន្ទាយមានជ័យ និងបានបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ។
នៅថ្ងៃអនាគតនាងខ្ញុំចង់ក្លាយជាអាជីវករម្នាក់ដ៏វៃឆ្លាត់ ម៉្យាងទៀតនាងខ្ញុំមិនប៉ោះបង់អាជីពជាគ្រូបង្រៀននោះឡើយ។
ខ្ញុំបាទឈ្មោះ ណិក​​ លាភហេង ភេទប្រុស អាយុ១៩ឆ្នាំ ខ្ញុំបាទជា កូនទី២ក្នុងចំណោមបង
ប្អូន៣នាក់។បច្ចុប្បន្នខ្ញុំរស់នៅ ភូមិគោដ្ឋាន ឃុំអូរអំបិល ស្រុកសិរីសោភណ្ខ​
ខេត្តបន្ទាយមានជ័យ។ខ្ញុំបាទជាអតីតសិស្សវិទ្យាល័យ សកពន អូរអំបិល​ ហើយបច្ចុប្បន្នជា
និស្សិត ឆ្នាំទី១នៃសកលវិទ្យាល័យបៀលប្រាល។មូលហេតុដែលខ្ញុំបាទបន្តការសិក្សាពីព្រោះ
ខ្ញុំបានមើលឃើញជាក់ស្តែងពីសង្គមបច្ចុប្បន្នគីត្រូវការអ្នកមានចំណេះហើយខ្ញុំគិតថាមានតែការសិក្សាទេដែលធ្វើអោយខ្ញុំសម្រេចនៅគោលបំណងរបស់ខ្ញុំបានហើយនៅថ្ងៃអនាគត
ខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រង់ប្រព័ន្ធអ៊ីធីណែតម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់។
Share:

Popular Posts

Categories

About

Labels

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Post Top Ad

LightBlog

Search This Blog

Post Top Ad

Your Ad Spot

Post Top Ad

Your Ad Spot

Find Us On Facebook

??? ??? ??? ?????? ?? ??? ????? ????? ??? ??????? ????? ?????? ????? ?????ً،??? ???? ???? ?????? ?? ???? ??? ?????? ???? ????? ?? ?? ???? ?? ????? ?? ???????? ???? ????? ??? ??????? ????? ???? ?? ????، ??? ???? ???? ?? ??? ?????? ??? ?? ????? ??? ????? ??? ???? ????? ?? ?????، ??? ????، ??? ????، ?? ??? ??? ?????. ???? ????? ???ً ?????ً ??????ً.

Random Posts

Social Share

Recent comments

Fashion

Music

News

Food

Sports

Technology

Technology

Featured

Videos

Contributors

Tags

Video (3)

Send Quick Message

Name

Email *

Message *

Advertise

Ad Banner

Recent Comments