ខេត្តបន្ទាយមានជ័យ៖ នៅសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីភាពបន្សីគ្នារវាងលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និង ការវាយតម្លៃការសិក្សា របស់និស្សិត ក្រោមធិបតេយ្យភាព លោកជំទាវបណ្ឌិត ស្រី ម៉ាលីន ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង
មានការចូលរួមដោយសមាជិក ចំនួន ៣៦នាក់ ដែលជាគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា អ្នកទទួលបន្ទុកធានាគុណភាពអប់រំ ផ្ទៃក្នុង អ្នកទទួលបន្ទុកកម្មវិធីសិក្សា អ្នកទទួលបន្ទុកវាយតម្លៃការសិក្សារបស់និស្សិត ព្រឹទ្ធបុរសមហាវិទ្យាល័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធផ្សេងៗ ទៀត ដើម្បីចុះមកបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្នុងគោលបំណង ចង់ឲ្យគ្រឹះស្ថានឧត្តមសិក្សាអាច៖
-ពន្យល់អំពីគោលការណ៍វាយតម្លៃការសិក្សារបស់និស្សិតនិងប្រភេទនៃតេស្ត
-អនុវត្តវិធីសាស្រ្តបង្រៀន និងវាយតម្លៃការសិក្សារបស់និស្សិតឲ្យមានសង្គតិភាពនឹងលទ្ធផលសិក្សារបស់និស្សិត
-វិភាគលើភាពត្រឹមត្រូវនៃសំណួរពហុជ្រើសរើស
-អភិវឌ្ឍនិទ្ទេសបទសម្រាប់វាយតម្លៃកិច្ចការសំណេររបស់និស្សិត
Home »
» កម្មវិធីបណ្តុះបណ្តាលស្តីពីភាពបន្សីគ្នារវាងលទ្ធផលសិក្សា វិធីសាស្រ្តបង្រៀន និង ការវាយតម្លៃការសិក្សា របស់និស្សិត
No comments:
Post a Comment