មានសត្វខ្លាមួយ
វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ
ខំដើរស្វែងណាស់ ៗ ទៅប្រទះនឹងសត្វអកមួយ
កំពុងតែយំឮសូរអកអូៗ
ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង
ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា
« ធ្វើម្ដេចនឹងចាប់អានេះបានហ្ន
! បើវានៅខ្ពស់ម្ល៉េះ
? បើអញឡើងទៅ
មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន?»។
ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ
។ ឯសត្វអកនោះកាលណាទំហើយ
ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី
ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់
។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក
,
អកស្ទុះទៅចាប់បានត្រីនោះយកមកធ្វើជាចំណីវាទៅ
។
ខ្លាឃើញអកធ្វើដូច្នោះ
ក៏គិតក្នុងចិត្តថា «យើ
! អាអកនេះវាអង្គុយតែស្ងៀមសោះ
ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ
វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ
មិននឿយហត់ប៉ុន្មានសោះ
មិនព្រួយដូចជាខ្លួនអញ
ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន
, អានេះអង្គុយធ្វើច្រងុក
ៗចាប់បានភ្លាមៗ
ហើយវាមិនលំបាកលបលំបាកឱនក្រាបទៀតផង,
បើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាង
» ។
ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត
ដើម្បីស្វែងរកបឹង
ឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះ
។ វាដើរទៅដល់បឹងមួយជាទីស្ងាត់,
នៅមាត់បឹងនោះមានដើមឈើធំ
ៗដុះច្រូងច្រាង
ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន
។ ពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះ
មុនខ្លាទៅដល់ ។ ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន
ដែលរាយនៅឯនាយឆ្ងាយបានស្រួល
បុរសនោះរាយសន្ទូចហើយ
មិនឈរនៅនឹងដីទេ
ទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសម្ងំតែម្នាក់ឯង
មិនមាត់កឡើយ ។ ឯខ្លានោះ
កាលបានទៅដល់ហើយក៏ដើរភ្លូកចុះភ្លូកឡើង
រកដើមឈើនឹងឡើងធ្វើដូចជាសត្វអក
។ បុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើរ
រួចទៅឡើងអង្គុយជ្រហម ៗលើចុងឈើ
ហើយធ្វើសំឡេងត្រាប់តាមសត្វអកថា
« អកអូរៗ
» គាត់មិនហ៊ានមាត់ថាអ្វីទេ
ចាំតែមើលហើយគិតថា «
ខ្លានេះវាឡើងចុងឈើនៅក្នុងបឹងដូច្នេះតើវាគិតធ្វើអ្វីអេះ
? »
យូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះ
ស្ទុះលោតប្រូង រួចផុសឡើងវិញឈ្លក់ទឹកឮសូរខក់
ៗ ។ បុរសនោះឃើញហើយសើច រួចស្រែកថា
« ស្លាប់ទៅ
! អាខ្មោចធ្វើអ្វីដូច្នោះ»។
ខ្លាឮមើលទៅឃើញបុរសនៅលើចុងឈើ
ក៏មានសេចក្ដីអៀនខ្មាសខ្លាំងណាស់
ស្ទើរនឹងស្លាប់ខ្លួន
ព្រោះមិនដែលបង់គំនិតដល់ម្ល៉ឹងសោះ
រួចខ្លានឹកថា «
ឥឡូវបុរសនេះឃើញអញតែម្នាក់ឯង
បើគាត់ទៅដល់ផ្ទះសមគាត់នឹងនិយាយប្រាប់គេថែមទៀត
គេនឹងកាន់តែដឹងច្រើនឡើង
កើតមានកេរ្តិ៍ឈ្មោះអាក្រក់ណាស់
បើដូច្នោះអញសូកគាត់
កុំនិយាយប្រាប់នរណាតទៅទៀតឡើយ
» ។
ខ្លាបាននិយាយអង្វរបុរសនោះ
ជាពាក្យឱនលំទោនថា «
ឱ !
អ្នកអើយ !
ខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅ
វាមិនបានឯត្រី ទៅបានឯលង់ទឹក
ស្ទើរនឹងស្លាប់
ខ្ញុំមានសេចក្ដីខ្មាសអៀនច្រើនណាស់
បើដូច្នោះសុំអ្នកអាណិតខ្ញុំ
កុំនិយាយទៅណាមកណាទៅទៀត
ខ្ញុំនឹងតបគុណឧបការៈអ្នក»
។ បុរសតបវិញថា «
ខ្លាឯងឲ្យអ្វីអញ
»។
ខ្លាថា «ខ្ញុំសន្យារកសត្វ
មួយព្រឹកមួយៗ យកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃ»
។ បុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លា
រួចហើយវិលទៅផ្ទះអាត្មាវិញ,
លុះព្រឹកឡើង
មកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យា
។ ខ្លាក៏ខាំសត្វយកមកឲ្យបុរសនោះ
ជាប្រក្រតីមិនហ៊ានខាន ។
កាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មា
ច្រើនថ្ងៃពេកណាស់ នាងភរិយាឆ្ងល់
លុះវេលាយប់ក៏សួរដោយស្ងាត់ថា
« អ្នកឯងធ្វើដូចម្ដេច
ក៏បានសត្វរាល់ថ្ងៃម្ល៉េះ
? ម្ដងសត្វនេះម្ដងសត្វនោះ
ជ្រូកក៏មាន ក្ដាន់ក៏មាន
ឈ្លូសក៏មាន » ។
ប្ដីថា « អញដាក់អន្ទាក់
» ។
ប្រពន្ធថា «
អន្ទាក់អ្វីក៏បាន
មិនដែលខានដូច្នេះ ?
អ្នកអើយ !
ប្អូនឲ្យត្រង់ទៅមើល
» ។
បុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថា
ខ្លាកាលណាវានឹងមក
ក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុង
។ ប្រពន្ធនោះក៏ជឿ ។
លុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដូចសព្វដង
លុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយជ្រហម
ៗចាំនៅកន្លែងនោះ ។
លុះបុរសដើរទៅដល់ខ្លាប្រាប់ថា
« អើ !
បុរសឯងមកហើយអញនៅចាំទេតើ
! អញនិងស៊ីឯងត្បិតកាលនិយាយគ្នាមុននោះ
អញហាមថា កុំឲ្យនិយាយប្រាប់គេតទៅទៀត
អញសូកឲ្យសត្វមួយៗរាល់តែថ្ងៃ,
ឥឡូវម្ដេចក៏និយាយប្រាប់គេ
? »។
បុរសនោះក៏ភ័យភ្នែកស្លោ
ឥតប្រកែកថាអ្វីទេ
គ្រាន់តែអង្វរទៅខ្លាវិញថា
« បងខ្លាឯង
ស៊ីក៏ស៊ីចុះ ខ្ញុំមិនប្រកែកទេ
បានជានិយាយទៅហើយ តែបើម្ង៉ៃនឹងស្លាប់រស់
ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផង»
។ ខ្លាក៏ព្រមថា
« អើទៅក៏ទៅចុះ
តែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំ
តែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្ដីទាំងប្រពន្ធ,
ទុកធ្វើអី
មនុស្សនិយាយមិនទៀង »
។ បុរសនោះក៏នៅទាំងសោកសៅក្នុងចិត្ត
ព្រោះតែមាត់មិនជិត បានជាខ្លាវាស៊ី,
ទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថា
« ឥឡូវនៅមិនបានទេ
ត្បិតខ្លាវាចាំតែយូរ
វានឹងមកស៊ីទាំងអស់គ្នា »
។
ប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិត
។ ប្ដីក៏លាភរិយាចេញចាកគ្រឹះស្ថាន
ដើរមកតាមផ្លូវយំបណ្ដើរផង,
ដល់
ពាក់កណ្ដាលផ្លូវប្រទះនឹងទន្សាយ ៗសួរថា « បុរសឯងដើរទៅណាយំផងដូច្នេះ មានទោសទុក្ខដូចម្ដេច ? ។ បុរសនោះថ្លែងឲ្យទន្សាយស្ដាប់សព្វគ្រប់ប្រការតាមហេតុនោះ ។ ទន្សាយឆ្លើយថា " ឱ ! បើដូច្នោះភ័យអ្វីបុរសឯងទៅរកតែចេក ១ ស្និតមក ទៅខ្លាចអ្វី អាខ្លាកំព្រើលនោះ »។ បុរសនោះត្រេកអរក៏ម្នីម្នារត់ទៅរកបានចេកមួយស្និត ហើយជូនទៅលោកសុភាទន្សាយថា « ខ្ញុំជូនលោក ! សុំឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះ តែបន្តិច ខ្លាវាតាមមកស៊ីខ្ញុំហើយ »។ សុភាទន្សាយថា « អើ ! អ្នកឯងទៅជាមួយនឹងយើង ចាំមើលខ្លានោះឲ្យជាក់ » ។ រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ ឡើងទៅអង្គុយលើដំបូកនោះ ដើម្បីមើលទៅឲ្យបានឆ្ងាយ ។

ឯខ្លា
កាលចាំបុរសនោះយូរពេក ក៏តាមមក
ប្រាថ្នានឹងខាំស៊ីទាំងពីរនាក់
ព្រោះខុសសន្យាគ្នាពីរលើកហើយ,
វាដើរម្នាក់ឯងតាមផ្លូវ
រលេះរលាំងមកដល់ទៀបដំបូក ។
បុរសនោះឃើញ ក៏ប្ដឹងសុភាទន្សាយថា
« ហ្ន
! មកហើយលោក
» ។
សុភាទន្សាយប្រាប់ថា«
កុំមាត់ !
ចាំវាមកជិតសិន
» ។
ខ្លាដើរមកកាន់តែជិត
សុភាទន្សាយពមចេកមួយក្នុងមាត់
ហើយស្រែកគ្រហែមឡើងថា «អ៊ែម
ៗស៊ីខ្លា ៥ មិនស្កាំផ្ទៃ
ស៊ីត្រប់ខារប៉ុនកូនដៃ
ស្អាកស្ទើរបែក អ៊ែម ៗ»
។ ខ្លាឮសំឡេងធំក្រអួនថា
«ស៊ីខ្លា៥
មិនស្កាំផ្ទៃ»
ក៏ស្ទុះថយក្រោយ
។ សុភាទន្សាយគ្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួនៗ
។ ខ្លាស្ទុះរត់លែងទាំងមើលក្រោយ
រត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើ
ស្វាឃើញខ្លារត់ស្រែកសួរថា
«បងខ្លារត់មានការណ៍អ្វី
?» ។
ខ្លាឮហើយឈប់ឆ្លើយតបទៅវិញ
«ទេ !
ទេ !វ៉ី
អើយ ! អាណាក៏ធំម្ល៉េះ
ស៊ីខ្លាដល់ទៅ ៥ មិនឆ្អែត
បានជាអញភ័យ រត់មកក្រែងវាស៊ី»។
ស្វាសួរថា «
បងឯងឃើញដែរឬអ្វី
? ។
ខ្លាថា « ទេ
! ឮតែមាត់
» ។
ស្វាសួរថា «
មាត់ត្រង់ណា ?
»ខ្លាតបថា
«នៅបៀតដំបូកឯដើមពង្រនោះណា»
។ ស្វាថា «
ក្រែងបងសុភាទេដឹង
? ចំណាំតែឃើញនៅត្រង់ហ្នឹង
» ។
ខ្លាតបថា «មិនមែនទេ
សម្ដីសុភាណាដូច្នោះ»
។
ស្វាថា «ទេ ! ប្រាកដជាសុភាហើយ , បើដូច្នោះទៅម្ដងទៀតមើល ខ្ញុំជូនទៅ » ។ ខ្លាមិនព្រមទៅថា « ក្រែងបងស្វាឯងរត់ចោលអញ តែឯងភ័យរត់ឡើងចុងឈើទៅ, នៅតែអញម្នាក់ឯង ស្លាប់អញហើយ » ។ ស្វានិយាយម្ដងទៀតថា បើបងឯងខ្លាចខ្ញុំរត់ចោល យើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួច បើបងជាប់នឹងខ្ញុំហើយ » ។ ខ្លាថាអើ ! បើដូច្នោះទៅក៏ទៅ កុំរត់ចោលគ្នាវ៉ី ! ។ ខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយ ដើរតម្រង់ទៅដំបូកនោះ ។ បុរសនោះឃើញប្ដឹងសុភាទន្សាយទៀតថា « លោកអើយ ! មកទៀតហើយម្ដងនេះ មានស្វាមកផង ខ្ញុំខ្លាចណាស់លោក! »សុភាទន្សាយថា « កុំបារម្ភអ្វី ! នៅមាត់ឲ្យស្ងៀមចាំវាមកជិតបន្តិច នឹងមើលវា»។ សុភាទន្សាយ ក៏ប្រុងបកចេកមួយនឹងពមឲ្យមាំ ។ ដល់មកជិត ស្វាសួរថាត្រង់ណាបងខ្លា ? ។ ខ្លាថា «ហ្នត្រង់ហ្នឹង, ហ្ន ! មាត់ស្រែកពីត្រង់នោះ » ។ សុភាទន្សាយពមចេកនៅក្នុងមាត់ស្រែកថា « យើ ! អាស្វាក្រញាំ ជំពាក់បំណុលអញ ៤ – ៥ ឆ្នាំ ដឹកអាខ្លាសំគមមួយឲ្យអញអ៊ែម ! មើលមារយាទអាស្វានេះ ! » ។ ខ្លាឮដូច្នោះ ក៏ស្ទុះរត់ភីងទៅ ស្វាឃាត់ពុំស្ដាប់ ហើយគិតក្នុងចិត្តថា « យើអាស្វានេះវានាំអញមកផាត់បំណុលទេតើ ! » ។ ស្វាស្រែកថា « បងខ្លា ឈប់សិន ៗខ្លាក៏មិនព្រម ដោយចូលចិត្តថា ច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេ » ហើយរត់ទៅឆ្ងាយ ទាល់តែស្វានោះរណ្ដំនឹងឈើ នឹងដី ស្លាប់ខ្លួនខូចអសារឥតការ ។

មាត់មានគ្រប
ដបមានឆ្នុក
No comments:
Post a Comment