នាងខ្ញុំឈ្មោះ ហឹម ស្រីលុច អាយុ ២៤ឆ្នាំ ជាកូនទី២នៃគ្រួសារដែល មានសមាជិក៤នាក់់។ នាងខ្ញុំ កើត នៅក្នុងក្រុងព្រះសីហនុ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យសម្តេចឪក្នុងឆ្នាំ ២០១៣ បន្ទាប់មកខ្ញុំបាន សម្រេចចិត្ត បន្តការសិក្សានៅសាលា ធម្យមសិក្សាសុខាភិបាល ភូមិភាគ បាត់ដំបង ក្នុងឆ្នាំ ២០១៣ -២០១៧ ។ បន្តាប់មកខ្ញុំក៏សំរេចចិត្តបន្តការសិក្សាមួយផ្នែកទៀត នៅសកលវិទ្យាល័យ បៀលប្រាយក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច។ មូលហេតុដែលខ្ញុំមកបន្តការសិក្សានៅសកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថា សង្គមរស់នៅយើងរស់នៅបច្ចុប្បន្ននេះឲ្យតំលៃទៅលើការសិក្សាជាធំ ម្យ៉ាងវិញទៀតដោយសារ តែមាន ការជំរុញលើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសំរេចចិត្តមក បន្តការសិក្សានៅទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់ អ្នកម៉ាក់និងលោកប៉ាដែល បានបញ្ចូន កូនឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្ត្រាចារ្យដែលខិតខំបង្រៀនខ្ញុំកន្លងមក។
ខ្ញុំបាទឈ្មោះ រុង មករា អាយុ២៧ឆ្នាំជាអតីតសិស្ស នៃវិទ្យាល័យទួលប្រាសាទ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះខ្ញុំ ជានិស្សិតឆ្នាំទី១ នៃជំនាន់ទី១២ នៃសកលវិទ្យាល័យ បៀល ប្រាយ បន្ទាយមានជ័យ ជំនាញនិតិសាស្រ្ត។ មូលហេតុដែលខ្ញុំចូលចិត្តរៀនយកជំនាញនេះ ព្រោះខ្ញុំបានសង្កេត ឃើញថាដើម្បីចូលរួមអភិវឌ្ឍសង្គម បានល្អគឺត្រូវឈលើគោលការណ៍ ច្បាប់និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ដូចច្នេះខ្ញុំប្តេជ្ញានឹងខិតខំរៀនជំនាញនេះអោយបានចប់ ដើម្បីមានលទ្ធភាពយកចំណេះទៅប្រើ យកទៅបង្រៀនដល់អ្នកដទៃ ព្រមទាំងអនុវត្តអោយ កាន់តែមានប្រសិទ្ធភាពថែមទៀត។
នាងខ្ញុំឈ្មោះផនរក្សាអាយុ១៨ជាកូនទី១ នែគ្រួសារដែលសមាជិក៥នាក់។នាងខ្ញុំរស់នៅ ខេត្តបន្ទាយ មានជ័យ ហើយបានបញ្ចប់ការសិក្សា នៅវិទ្យាល័យសុវណ្ណភូមិក្រុងប៉ោយប៉ែត ក្នុងឆ្នាំ ២០១៧បន្ទាប់មកខ្ញុំបាន សម្រេចចិត្តមកបន្តការសិក្សា នៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ ២០១៧-២០១៨។ មូលហេតុដែលខ្ញុំមកបន្តការសិក្សា នៅទីនេះព្រោះខ្ញុំយល់ឃើញ ថាសង្គម មនុស្សបច្ចុប្បន្ន ឲ្យតម្លៃទៅលើការសិក្សាម្យ៉ាងវិញទៀតក៏មានការលើកទឹកចិត្តពីឪពុកម្ដាយ បង ប្អូនជាដើម។ខ្ញុំសូមអរគុណដល់អ្នកមានគុណទាំងពីគឺឪពុកម្ដាយដែលបានបញ្ចូនកូនមកសិក្សានៅ សាកលវិទ្យាល័យបៀប្រាយនឹងសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូសាស្រ្តាចារ្យដែលបាន ខិតខំបង្រៀនកន្លងមកនេះ។
នាងខ្ញុំឈ្មោះ ផាត់ សុផៃ ភេទ ស្រី អាយុ១៨ឆ្នាំ ជាកូនទី៥ នៃគ្រួសារដែលមានសមាជិកប្រាំនាក់។ នាងខ្ញុំបានកើតនៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យរហាល ក្នុងឆ្នាំ២០១៧ ហើយខ្ញុំបានសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០១៧ ២០១៨ ។ មូលហេតុដែលខ្ញុំមកបន្តការសិក្សានៅ សាកលវិទ្យាល័យព្រោះខ្ញុំយល់ ឃើញថាបច្ចុប្បន្នសង្គមបានអោយតម្លៃទៅលើការសិក្សាជាធំ ម្យ៉ាងវិញដោយសារតែមាន ការជួយជំរុញ ពីក្រុមគ្រួសារផងដែរ ទើបខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យបាន។ ជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកមានគុណទាំងពីរនិងជូនពរអោយអ្នកទាំងពីរមានសុខភាពល្អ។
ខ្ញុំបាទឈ្មោះ ជាវគឹមឡេង អាយុ១៩ ជាកូនទី៤នៃគ្រួសារដែល មានសមាជិក៥នាក់។ ខ្ញុំបាទកើត នៅក្នុងខេត្ត បន្ទាយ មានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ ប៉ោយប៉ែតក្រុង ក្នុងឆ្នាំ ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុង ឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថាសង្គមរស់ នៅយើងបច្ចុប្បន្ននេះឲ្យ តម្លៃ ទៅលើ ការសិក្សាជាធំ ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង លើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសារ របស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ ជាចុងក្រោយ ខ្ញុំសូមអរគុណ ដល់ អ្នកម៉ាក់នឹងលោកប៉ាដែលបាន បញ្ជូនកូនឲ្យមករៀននៅទីនេះ នឹងសូមអរគុណដល់លោកគ្រូដែលជាសាស្រ្តាចារ្យ ដែលខិតខំបង្រៀនខ្ញុំកន្លងមក។
នាងខ្ញុំឈ្មោះ ធា សៅយ៉ាត់ ភេទ ស្រី អាយុ ១៩ឆ្នាំ ជាកូនទី១នៃគ្រួសារដែលមានសមាជិក២នាក់។ នាងខ្ញុំបានកើតនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ហើយ បានបញ្ចប់ ការសិក្សានៅវិទ្យាល័យរហាល ក្នុងឆ្នាំ ២០១៧ ហើយនាងខ្ញុំបានសម្រេចចិត្ត បន្តការ សិក្សានៅសកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ ២០១៧ ២០១៨ ។ មូលហេតុដែលខ្ញុំមក បន្តការ សិក្សានៅសកលវិទ្យាល័យបៀលប្រាយ ព្រោះនៅទីនោះសម្បូរ ទៅដោយលោកគ្រូ សាស្ត្រាចារ្យ ល្អៗដែលពោពេញទៅដោយបទពិសោធន៏នឹងជំនាញយ៉ាងច្បាស់លាស់ដែលអាចធ្វើអោយយើង ចាប់បាននូវចំណេះដឹងពីគាត់បានយ៉ាងល្អ។ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណគុណ ដល់លោក អ្នកមានគុណទាំងពីរដែលបានផ្តល់នូវអ្វីគ្រប់យ៉ាងអោយមកកូនគ្រប់គ្នាបើគ្មានគាត់ពួកយើងក៍គ្មាន ថ្ងៃនេះដែរ។
នាងខ្ញុំឈ្មោះ ជុំ ម៉ាណាវ អាយុ១៩ឆ្នាំ ៕សព្វថ្ងៃរស់នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គល បូរី ខេត្តបន្ទាយ មានជ័យ៕ ខ្ញុំជាអតីតសិស្សនៅវិទ្យាល័យហ៊ុនសែនមង្គលបូរីនៃស្រុកមង្គលបូរី៕ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦-២០១៧ មកខ្ញុំបាន ជ្រើសរើស សកលវិទ្យាល័យបៀលប្រាយ ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាញ គណនេយ្យ៕ មូលហេតដែលខ្ញុំមកទីនេះ ព្រោះសកលវិទ្យាល័យ បៀលប្រាយ គឺប្រកបដោយ កិត្យានុភាព និងមានគុណភាពល្អ៕ នៅថ្ងៃអនាគតខ្ញុំចចង់ក្លាយ ជាគណនេយ្យករ ដែលប្រកប ទៅដោយសមត្ថភាពម្នាក់៕
នាងខ្ញុំឈ្មោះភ្លឿនណាំភឹងជាកូនស្រីពៅដែលមានបងប្អូនពីរនាក់។ ម្ដាយឈ្មោះសឹងស៊ីឡា មានមុខរបរធ្វើស្រែចំការ ចំណែក ឱពុកឈ្មោះថាន់ឡេង មានមុខរបរជាប្រធាន សហគមន៍ តូចមួយ។ នាងខ្ញុំជាអតីតសិស្សនៃវិទ្យាល័យជប់វារីក្នុងឆ្នាំ២០១៥- ២០១៦ បន្ទាប់មក នៅក្នុង ឆ្នាំ២០១៧ ខ្ញុំបានចូលរៀននៅសកលវិទ្យាល័យបៀលប្រាយ សាខាខេត្ដបន្ទាយ មានជ័យ។ ហេតុតែខ្ញុំបានជ្រើសរើស យកសាកលវិទ្យាល័យ បៀលប្រាយពី ព្រោះសាកលវិទ្យាល័យ បៀលប្រាយ គឺជាសាកលវិទ្យាល័យ មួយដែលមានគុណភាពល្អ ក្នុងការបង្រៀន និងមានសម្ភារៈ ទំនើបដែលអាចអោយយើងបានស្រាវជ្រាវរកបទពិសោធន៍ល្អៗមកអនុវត្តន៍ មានគុណភាពល្អជាង គេនៅខេត្ដបន្ទាយមានជ័យ,មានសាស្រ្តាចារ្យដែលធ្លាប់មានបទពិសោធន៍កន្លងមកជាច្រើនរូប និង មានតម្លៃសមរម្យ។ ខ្ញុំបានជ្រើសរើសយកមុខជំនាញខាងផ្នែកគ្រប់គ្រង ព្រោះខ្ញុំចង់ចូលបំរើ ការងារនៅស្ថាបណ័មួយដែលសាកសមទៅនឹងសម្ថតភាពរបស់ខ្ញុំ ហើយអាចជួយអោយ ខ្ញុំមាន លុយចាយខ្លួនឯងបានគ្រប់គ្រាន់ ជួយផ្គត់ផ្គងដល់គ្រួសារ និងចូលរួមអភិវឌ្ឍន៍ សង្គមជាតិអោយ បានសុខសាន្ដ។
នាងខ្ញុំឈ្មោះ ភេង សុផាន់ណា ភេទ: ស្រី អាយុ: ១៧ឆ្នាំ សញ្ជាតិ: ខ្មែរ ជនជាតិ:ខ្មែរ ជាកូនទី ៣នៅក្នុងគ្រួសារ ដែលមានម្តាយឈ្មោះ ម៉ូវ ឈឿម ជាកសិករ និងឪពុកឈ្មោះ ភេង ចិន្តា ជាកសិករ។ ទីកន្លែងកំណើត ភូមិ សួសអី ឃុំ ពាមឯក ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង។ ជាអតីតសិស្ស វិទ្យាល័យក្ដុលដូនទាវ ខេត្ត បាត់ដំបង បានប្រលងបញ្ចប់ការសិក្សានៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ (មណ្ឌលប្រលង វិទ្យាល័យព្រះមុនីវង្ស)។ បន្ទាប់ពីបានបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យ រួចមក ខ្ញុំបានសម្រេចចិត្តមករស់នៅខេត្តបន្ទាយមានជ័យជាមួយបងប្រុសរបស់ខ្ញុំ ហើយក៏បន្តការ សិក្សាថ្នាក់បរិញ្ញាប័ត្រ នៅសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្ត បន្ទាយមានជ័យ នេះតែម្តង។ ដោយមានការជួយជ្រុមជ្រែងពីសំណាក់ឪពុកម្តាយ ព្រមទាំងបងប្រុសរបស់ខ្ញុំផ្ទាល់ ទើបខ្ញុំអាចមានឱកាសបន្តការសិក្សាមកដល់ពេលនេះ ហើយខ្ញុំនឹងប្តេជ្ញា ចិត្តខិតខំរៀន សូត្រឱ្យ អស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន។ មកដល់ពេលនេះ ខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ បៀលប្រាយ ដោយខ្ញុំយល់ឃើញថា សាកលវិទ្យាល័យនេះ មានលក្ខណៈពិសេស ជាច្រើនដែល និស្សិតគួរស្វែងយល់ដូចជា៖
- ទីធ្លាសាលាធំទូលាយ ប្រកបដោយផាសុខភាព
- មានវិន័យច្បាស់លាស់
- ទាំងសាស្ត្រាចារ្យ និង និស្សិតមានអាកប្បកិរិយាល្អ
- សាស្ត្រាចារ្យគោរពពេលវេលា
- បង្ហាញពីបទពិសោធន៍ថ្មីៗដល់និស្សិត
- បង្រៀនឱ្យនិស្សិតមានការចេះគិតបានវែងឆ្ងាយ
- ផ្តល់ឱកាសការងារដល់និស្សិត ជាដើម។
Good Teacher
ReplyDelete