ចំណាប់អារម្មណ៍និស្សិតក្នុងខេត្តបន្ទាយមានជ័យ (ទី3)

ខ្ញុំបាទឈ្មោះ ព្រឹក​ លីធីណា អាយុ២០ ជាកូនទី១នៃគ្រួសារដែល មានសមាជិកបួនអ្នក។ខ្ញុំបាទបានកើត នៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ ប៉ោយប៉ែតក្រុងក្នុងឆ្នាំ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ និតិសាស្រ្ត និង​ សង្គម។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថានៅសង្គម នៅយើងបច្ចុប្បន្ននេះគេឲ្យ តម្លៃទៅលើ ការសិក្សាជាធំ ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង ការលើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណ ដល់ អ្នកម៉ាក់នឹងលោកប៉ាដែលបានបញ្ជូនកូនឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្រ្តាចារ្យ ដែលខិតខំបង្រៀនខ្ញុំកន្លងមក។
ខ្ញុំឈ្មោះ អ៊ុង​​​​​​​ ​​​​​​​​​​​​​​​​​ពិសិដ្ឋ  ភេទ ប្រុស អាយុ ១៨ ឆ្នាំ នាងខ្ញុំជា ជាកូនស្រីពៅ ក្នុងចំណោម បងប្អូន ៣នាក់ បច្ចុប្បន្ននាងខ្ញុំរស់នៅក្នុង ខេត្តបន្ទាយមានជ័យ ខ្ញុំ ជាអតីតសិស្សវិទ្យាល័យ អូរជ្រៅ​ ហើយបច្ចុប្បន្នជានិស្សិត ឆ្នាំទី១ នៃសាកលវិទ្យាល័យ បៀលប្រាយ។ មូលហេតុដែលធ្វើឲ្យនាងខ្ញុំ បន្តការសិក្សាព្រោះខ្ញុំមើលឃើញ ជាក់ស្តែងពីសង្គម បច្ចុប្បន្នគីត្រូវ ការអ្នកដែលមានចំណេះហើយខ្ញុំគិតថាមានតែការសិក្សាទេដែលអាចធ្វើឲ្យខ្ញុំសម្រេចនៅគោលបំណងរបស់ខ្ញុំបាន ហើយនៅថ្ងៃអនាគតខ្ញុំចងក្លាយជាអ្នកដឹកនាំម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់។
នាងឈ្មោះ ងឿម ស៊ីណែត អាយុ ២០ ឆ្នាំ ខ្ញុំមានបងប្អូន ២​នាក់ ខ្ញុំជាកូនទី​ ១ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខ្ញុំជាអតីតសិស្សរៀននៅវិទ្យាល័យស្វាយចេកកាលពីឆ្នាំ​ ២០១៥-២០១៦ដែលខ្ញុំបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ។ ហើយបន្ទាប់មកនាងខ្ញុំក៏បានបន្ដការសិក្សានៅសកលវិទ្យាល័យបៀលប្រាយ នៅក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ឆ្នាំសិក្សាថា្នក់មូលដ្ឋានឆ្នាំទី ១ ក្នុងឆ្នាំ២០១៧ដែលខ្ញុំបានសម្រេចចិត្តបន្តសិក្សានៅសកលវិទ្យាល័យបៀលប្រាយ មូលហេតុព្រោះខ្ញុំយល់ថាសង្គមយើងបច្ចុប្បន្ននេះគេឲ្យតម្លែលើសិក្សាជាធំ ប្រសិនបើខ្ញុំមានចំណេះដឹងនិងជំនាញច្បាស់លាស់ក្នុងជំនាញដែលខ្ញុំជ្រើសរើសពិតប្រាកដនោះថ្ងៃអនាគតខ្ញុំមានការងារល្អៗសម្រាប់ខ្ញុំនិងទទួលបានប្រាក់ខែសមរម្យដែលអាចចិញ្ចឹមជីវិតខ្លួនឯងបាន ម្យ៉ាងវិញទៀតមានការជំរុញនឹងលើទឹកចិត្តពីសំណាក់ ក្រុមគ្រួសាររបស់ខ្ញុំថែមទៀតទើបខ្ញុំសម្រេចចិត្តបន្តការសិក្សាក្នុងទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកប៉ានឹងអ្នកម៉ាក់ដែលបានបញ្ចូនកូនឲ្យមករៀនក្នុងសកលវិទ្យាល័យបៀលប្រាយនេះដែលមានសាស្រ្តចារ្យល្អៗដែលពួកគាត់បានខិតខំបង្រៀនយ៉ាងយកចិត្តទុកដាក់បំផុតហើយនិងអរគុណលោកគ្រូអ្នកគ្រូដែលបានបង្រៀនខ្ញុំកន្លងមក។
នាងខ្ញុំឈ្មោះ ហឺយ​ ​ចន្រ្ទា ភេទ ស្រី អាយុ ២៣ឆ្នាំ ជាជនជាតិខ្មែរ​ មាន​បងប្អូន៦នាក់​ នាងខ្ញុំជាកូនទី១។ មានទីលំនៅ៖ ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ  ស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ។ជាអតីតសិស្សវិទ្យាល័យ ថ្មពួក មូលហេតុដែលនាងខ្ញុំបន្តការសិក្សា​ព្រោះនាងខ្ញុំចង់បង្កើនចំណេះដឹងរបស់នាង​ខ្ញុំឲ្យបានទូលំទូលាយ មានជំនាញច្បាស់លាស់ជាមួយនឹងសាស្រ្តាចារ្យប្រកបដោយជំនាញនឹងមានបទពិសោធន៍ច្រើនឆ្នាំហើយនាងខ្ញុំចង់អភិវឌ្ឍន៍ឲ្យក្លាយទៅជាមនុស្សដែលប្រកបសមត្ថភាពដើម្បីក្លាយជាធនធានមនុស្សដែលសង្គមចង់បាន។
ខ្ញុំបាទឈ្មោះ អៃ ហាសាន់ អាយុ១៨ឆ្នាំ ជាកូនទី២នៃគ្រួសារដែល មានសមាជិកបួនអ្នក។ខ្ញុំបាទបានកើត នៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ សកពន អូរអំបិល ក្នុងឆ្នាំ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ នីតិសាសស្រ្ត។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថាសង្គមរស់ នៅយើងបច្ចុប្បន្ននេះឲ្យ តម្លៃទៅលើ ការសិក្សាជាធំ ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង លើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសារ របស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណ ដល់ អ្នកម៉ាក់នឹងលោកប៉ាដែលបានបញ្ជូនកូនឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្រ្តាចារ្យ ដែលខិតខំបង្រៀនខ្ញុំកន្លងមក។
នាងខ្ញុំឈ្មោះ​​​​​​​​ ចយ​​​ ឡាំ ​​​​​​​​​​​​ជាកូន ទីបួន ដែលមានបងប្អូនស្រី៦នាក់  ឈ្មោះ ឡែថង ម៉ា មានមុខរបរធ្វើជាមេផ្ទះ  រីឯឪពុកឈ្មោះ :  ធៀង  ចយ មានមុខរបរធ្វើស្រែ   ហើយមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅ   ​​​ភូមិភ្នំបាក់ ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នាងខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅវិទ្យាអូរអំបិល ខេត្តសាបន្ទាយមានជ័យ ហើយក៏បានជ្រើសរើសរបន្តការសិក្សាក្លាយជានិស្សិត នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ។ ហេតុដែលខ្ញុំជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយដើម្បីបន្តការសិក្សាពីព្រោះ សាកលវិទ្យាល័យបៀលប្រាយគឺជាសាលាដែលមានគុណភាពល្អជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ, មានសាស្រ្តាចារ្យល្អៗដែលមានបទពិសោធន៍ច្រើនឆ្នាំ​ ហើយក៏មានតំលៃសមរម្យផងហើយនឹងមានទីតាំងស្ថិតនៅជិតផងដែល ។ សំរាប់ការសិក្សានាងខ្ញុំបានចាប់យកជំនាញធនាគារ ពីព្រោះវាជាមុខជំនាញដែលខ្ញុំស្រឡាញ់ ហើយមុខជំនាញមួយនេះវាអាចនឹងធ្វើឲ្យយើងរកការងារធ្វើបាន ហើយអាចរកការងារបានច្រើនប្រភេទ ក៏បុន្តែនាងខ្ញុំរៀនមុខវិជ្ជាមួយនឹង ពីព្រោះនៅថ្ងៃអនាគតទៅនាងខ្ញុំចង់ធ្វើយបុគ្គលិក នៅក្នុងធនាគារណាមួយ ដែលអាចនឹងមានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រួសារ។
នាងខ្ញុំឈ្មោះ មាន​ ធីដាវ ភេទស្រី​ អាយុ ២២ ឆ្នាំ មានបងប្អូន​​ ៧ នាក់ ស្រី ៦ ប្រុស១ នាក់ នាងខ្ញុំជាកូនទី៧។ ទីកន្លែងកំណើត នៅភូមិ បារុង ឃុំបារុង ស្រុកល្វាឯម ខេត្ត កណ្ដាល។​​​ នាងខ្ញុំជាអតីតសិស្ស វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ROTA​​​ ខ្សាច់កណ្ដាល និងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៥។​ ដោយសារសេចក្ដីស្រឡាញ់ការសិក្សា និងមានការលើកទឹកចិត្តពីសំណាក់គ្រួសារទើប នៅក្នុងឆ្នាំ២០១៧នាងខ្ញុំបានសម្រេចចិត្តបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ បៀលប្រាយ​ សាខាខេត្តបន្ទាយមានជ័យ លើមុខជំនាញ រដ្ឋាបាលសាធារណៈ។ មូលហេតុដែលនាងខ្ញុំសម្រេចចិត្តជ្រើសរើសយកជំនាញមួយនេះព្រោះ ខ្ញុំជឿថាជំនាញមួយនេះអាចជួយឲ្យនាងខ្ញុំទទួលបានការអភិវឌ្ឍន៍ខ្លួន និងសម្រេចគោលបំណងដើម្បីក្លាយជាអ្នកជំនាញម្នាក់ផ្នែករដ្ឋាបាល។​ នាងខ្ញុំក៏ជឿថាការទទូលបានជំនាញមួយដែលច្បាស់លាស់​ និងជាសេចក្ដីពេញចិត្តអាចធ្វើឲ្យនាងខ្ញុំទទួលបានឪកាសខ្ពស់ដើម្បីសម្រេចគោលបំណង។ជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះសមាជិកគ្រួសារទាំងអស់ដែលជួយបំពេញបំណងរបស់នាងខ្ញុំ។

ខ្ញុំបាទឈ្មោះ នាម សារ៉ាក់ អាយុ២០ឆ្នាំជាកូនទី៣នៃគ្រួសារដែលមានសមាជិកបីអ្នក។ខ្ញុំបាទបានកើត នៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ ប៉ោយប៉ែតកក្រុង ក្នុងឆ្នាំ២០១៦ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ បច្ចេកវិទ្យាវិទ្យាសាស្រ្ត។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថាសង្គមរស់ នៅយើងបច្ចុប្បន្ននេះឲ្យ តម្លៃទៅលើ ការសិក្សាជាធំ ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង លើកទឹកចិត្តពីសំណាក់ ក្រុមគ្រួសារ របស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណ ដល់ អ្នកម៉ាក់នឹងលោកប៉ាដែលបានបញ្ជូនកូនឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្រ្តាចារ្យ ដែលខិតខំបង្រៀនខ្ញុំកន្លងមក៕
នាងខ្ញុំឈ្មោះ​​ តាំង​ ម៉ីហូរ ភេទ ស្រី អាយុ ១៨​ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នាងខ្ញុំមានបងប្អូន៤នាក់ជាកូនទី១ក្នុងគ្រួសារ។ នាងខ្ញុំជាអតីតសិស្សនៅសាលារៀនសុវណ្ណភូមិសាខា២ក្រុងប៉ោយប៉ែតដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ទទួលបាននិទេ្ទសC។ នាងខ្ញុំបានប្រលងជាប់គ្រូបឋមសិក្សានៅខេត្តបន្ទាយមានជ័យ។មូលហេតុដែលខ្ញុំសំរេចចិត្តរៀននៅសាកលវិទ្យាល័យបៀលប្រាយ(BBU)ព្រោះ(BBU)សម្បូរគ្រូល្អៗនិងមានគុណភាពុ។សព្វថ្ងៃនាងខ្ញុំបានកំពុងរៀននៅសាលាគរុកោសល្យនិងវិក្រិតកាខេត្តបន្ទាយមានជ័យ និងបានបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ។
នៅថ្ងៃអនាគតនាងខ្ញុំចង់ក្លាយជាអាជីវករម្នាក់ដ៏វៃឆ្លាត់ ម៉្យាងទៀតនាងខ្ញុំមិនប៉ោះបង់អាជីពជាគ្រូបង្រៀននោះឡើយ។
ខ្ញុំបាទឈ្មោះ ណិក​​ លាភហេង ភេទប្រុស អាយុ១៩ឆ្នាំ ខ្ញុំបាទជា កូនទី២ក្នុងចំណោមបង
ប្អូន៣នាក់។បច្ចុប្បន្នខ្ញុំរស់នៅ ភូមិគោដ្ឋាន ឃុំអូរអំបិល ស្រុកសិរីសោភណ្ខ​
ខេត្តបន្ទាយមានជ័យ។ខ្ញុំបាទជាអតីតសិស្សវិទ្យាល័យ សកពន អូរអំបិល​ ហើយបច្ចុប្បន្នជា
និស្សិត ឆ្នាំទី១នៃសកលវិទ្យាល័យបៀលប្រាល។មូលហេតុដែលខ្ញុំបាទបន្តការសិក្សាពីព្រោះ
ខ្ញុំបានមើលឃើញជាក់ស្តែងពីសង្គមបច្ចុប្បន្នគីត្រូវការអ្នកមានចំណេះហើយខ្ញុំគិតថាមានតែការសិក្សាទេដែលធ្វើអោយខ្ញុំសម្រេចនៅគោលបំណងរបស់ខ្ញុំបានហើយនៅថ្ងៃអនាគត
ខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រង់ប្រព័ន្ធអ៊ីធីណែតម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់។
Share:

No comments:

Post a Comment

Popular Posts

Categories

About

Labels

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Post Top Ad

LightBlog

Search This Blog

Post Top Ad

Your Ad Spot

Post Top Ad

Your Ad Spot

Find Us On Facebook

??? ??? ??? ?????? ?? ??? ????? ????? ??? ??????? ????? ?????? ????? ?????ً،??? ???? ???? ?????? ?? ???? ??? ?????? ???? ????? ?? ?? ???? ?? ????? ?? ???????? ???? ????? ??? ??????? ????? ???? ?? ????، ??? ???? ???? ?? ??? ?????? ??? ?? ????? ??? ????? ??? ???? ????? ?? ?????، ??? ????، ??? ????، ?? ??? ??? ?????. ???? ????? ???ً ?????ً ??????ً.

Random Posts

Social Share

Recent comments

Fashion

Music

News

Food

Sports

Technology

Technology

Featured

Videos

Tags

Video (3)

Send Quick Message

Name

Email *

Message *

Advertise

Ad Banner

Recent Comments