ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ០២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២០៥៦ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានចុះធ្វើការផ្តល់ ជូនកៅអីថ្ម ដល់វិទ្យាល័យហ៊ុន សែន មង្គលបូរី និង វិទ្យាល័យអូរអំបិល
ក្នុងការចូលរួច ចំណែកក្នុង ការផ្តល់ជូននូវភាពងាយស្រួល សម្រាប់សិស្សានុសិស្ស នៅពេលចេញសម្រាកពី ការសិក្សា ដើម្បីពិភាក្សា និង កម្សាន្ត ក្នុងទីធ្លាវិទ្យាល័យ។ លើសពីនេះទៀត គណៈគ្រប់គ្រងសាកលវិទ្យាល័យ ក៍បានថ្លែងអំណរគុណដល់ លោក នាយក នាយករង និង លោកគ្រូ អ្នកគ្រូ តាមវិទ្យាល័យ
ដែលបានផ្តល់ឱកាស និង សម្របសម្រួលដល់ក្រុមការងារ ចុះជួប សំណេះសំណាល ជាមួយប្អូនៗ ស្តីអំពី ការសិក្សារបស់សិស្សានុសិស្ស នៅតាមឆ្នាំសិក្សានីមួយៗផងដែរ និង សូមជូនពរសុខភាពល្អ ជោគជ័យក្នុងឆ្នាំថ្មីនេះ។
Home »
» សាកលវិទ្យាល័យបៀលប្រាយ បានចុះផ្តល់ជូនកៅអីថ្ម នៅតាមវិទ្យាល័យ ក្នុងខេត្តបន្ទាយមានជ័យ
No comments:
Post a Comment