ចំណាប់អារម្មណ៍និស្សិតក្នុងខេត្តបន្ទាយមានជ័យ (ទី២)

នាងខ្ញុំឈ្មោះ​ លួន​ រតនា ហៅក្រៅ​ ណុច អាយុ​ ១៨​ ឆ្នាំត្រូវជាកូនទី១មានបងប្អូន ២​ នាក់។ នាងខ្ញុំបានបញ្ជប់ការសិក្សានៅឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ខេត្តបន្ទាយមានជ័យ​ ។ បច្ចុប្បន្ននាងខ្ញុំបានបន្តការសិក្សានៅ ឆ្នាំទី១ជំនាញផ្នែកគ្រប់គ្រង់ នៃ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយជ័យ ដែលជាសាកលវិទ្យាល័យមួយដែលប្រកបទៅដោ​យការអប់រំ វិន័យ និង ការបង្ហាត់បង្រៀនដ៍ល្អប្រសើរ។ បានជាខ្ញុំសម្រេចចិត្តបន្តការសិក្សាព្រ៊ោះវាជារឿងមួយដែលម៉ាក់ប៉ារបស់ញុំចង់អោយធ្វើ​ហើយក៍ជាផ្លូវដើរមួយដែលល្អសំរាប់នាងខ្ញុំទៅថ្ងៃអនាគត់។ មានតែការសិក្សាទេដែលអាចធ្វើអោយយើងចេះដឹង​ស្គាល់ការខុសត្រូវអ្វីដែលល្អអ្វីដែលអាក្រក់​​អ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើ និងទទួលបានចំណេះដឹងបទពិសោធ៍សំរាប់យក់ទៅធើ្វការក្នុង ​ស្ថាប័ត្រ ក្រុមហ៊ុន ធនាគារ ឬបើកអាជីវកម្មដើម្បីរកប្រាក់ចំណូលសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនាថ្ងៃអនាគត់​ ល ។នៅថ្ងៃអនាគត់ខ្ញុំចង់ក្លាយទៅជាអ្នកគ្រប់គ្រងដែលល្អនឹងមានសមត្ថភាពម្នាន់នៅក្នុងក្រុមហ៊ុនឬឆធនាគារមួយដូចនេះហើយខ្ញុំត្រូវខិតខំរៀនសូត្រដើម្បីទទួលយកចំណេះដឹងនិងបទពិសោធ៍ដែលសាស្រ្តាចារ្យបានណែនាំនិងបង្ហាត់បង្រៀន ហើយខ្ញុំនឹងយកចំណេះទាំងអស់នេះទៅសម្រេចគោលបំណងដែលខ្ញុំបានស្រមៃទុក ។
នាងខ្ញុំឈ្មោះ ឈាន ហ្គិចលី បច្ចុប្បន្នរស់នៅ ភូមិ២​ ឃុំ កំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យសម្តេចឪ កាលពីឆ្នាំ២០១៧ ក្រោយពីបានប្រឡងបញ្ចប់ការសិក្សានៅ កម្រិតមធ្យមសិក្សារួចមក នាងខ្ញុំក៍ សម្រេចចិត្តបន្តការសិក្សា នៅ សកលវិទ្យាល័យ បៀលប្រាយ បន្តដើម្បីមានការងារធ្វើល្អ ជួយដោះស្រាយជីវភាពគ្រួសារ និង អនាគតខ្លួនឯង៕ ចំណែកគោលដៅជីវិត ៖ ចង់ក្លាយជា អ្នកគណនេយ្យករ​ នៅក្នុងក្រុមហ៊ុនធំមួយរូបដែលពោរពេញទៅដោយសមត្ថភាពគ្រប់គ្រាន់៕
ខ្ញុំបាទឈ្មោះ អៀង​ពិទូគ្រីស្ទីន អាយុ 20ឆ្នាំ មានបងប្អូនបង្កើត2នាក់ ប្រុស2នាក់  ខ្ញុំបាទជាកូនទី1 ។មានទីលំនៅៈ ភូមិសាមគ្គីមានជ័យ​​​ស្រុកអូរជ្រៅ សង្កាត់ប៉ោយប៉ែត​ក្រុងប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ។
ខ្ញុំបាទជាអតីត សិស្សវិទ្យាល័យពន្លកខ្មែរ មូលហេតុដែលខ្ញុំបាទបន្តការសិក្សាព្រោះ ខ្ញុំបាទចង់បង្កើនចំណេះដឹងថ្មីៗ ចង់មានជំនាញច្បាស់លាស់នឹងចង់បានសញ្ញាបត្រដែលគេទទួលស្គាល់ហើយខ្ញុំបាទក៏ចង់អភិវឌ្ឍន៍ខ្លួនឲ្យទៅជាបុគ្គលម្នាក់ដ៏រឹងមាំដែលមិនមែនជាកង្កែបក្នុងអណ្ដូង។ហេតុនេះទើបខ្ញុំបាទសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាល។ បច្ចុប្បន្នខ្ញុំបាទជានិស្សិតឆ្នាំទី១ថ្នាក់មូលដ្ឋានជំនាញនីតិសាស្ត្រ។ នៅថ្ងៃអនាគតខ្ញុំបាទចង់ក្លាយជា មេធាវីដែលប្រកបដោយសមត្ថភាពខ្ពស់។


ខ្ញុំឈ្មោះ​ណាង​ ចំណាន​ ភេទ​ប្រុស បានបញ្ចប់ការសិក្សានៅវិទ្យាល័យថ្មពួក​ ក្នុងឆ្នាំ២០១៧
ហើយបច្ចុប្បន្ននេះ កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំសិក្សាមូលដ្ឋាន

ខ្ញុំបាទឈ្មោះ​​​​​​​​​​​​​​​​​​​​ ហ្វាងស៊ុនហេង​​​ អាយុ ២១​ ជាអតីតសិស្សនៃវិទ្យាល័យបញ្ញាសាស្រ្តអន្តរជាតិ​ ក្នុងឆ្នាំសិក្សា ២០១៥-២០១៦។ហើយបច្ចុប្បន្ននេះបាននិងកំពុងបន្តសិក្សានៅសាកលវិទ្យាល័យបៀលប្រាយដោយមូលហេតុ៖
១.ខ្ញុំចង់បានជំនាញច្បាស់លាស់និងងាយរកការងារធ្វើ
២.សាកលវិទ្យាល័យបៀលប្រាយពោពេញទៅដោយសាស្រ្តាចារ្យល្បីៗ
៣.សាកលវិទ្យាល័យបៀលប្រាយមានវិន័យច្បាស់លាស់
៤.សាកលវិទ្យាល័យបៀលប្រាយមានទីធ្លាធំទូលាយ បរិស្ថានមានផាសុខភាព
នាងខ្ញុំឈ្មោះ ង៉ាន់​ ដាណេ​ ជាកូនស្រី​ទី២​ ដែលមានបងប្អូនស្រី៤នាក់ , ម្ដាយឈ្មោះ :ហ៊ុយ​ ចាន់ណា មានមុខរបរធ្វើជាលក់ដូរ រីឯឪពុកឈ្មោះ : ង៉ាន់​ ចន្តា មានមុខរបរធ្វើជាមន្រ្តីនគរបាល ហើយមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅខេត្តបន្ទាយមានជ័យ។ នាងខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅសាលាសម្ដេចឪនៅក្នុងខេត្តបន្ទាយមានជ័យ ហើយក៏បានជ្រើសរើសបន្តការសិក្សាក្លាយជានិស្សិត នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ។ ហេតុដែលខ្ញុំជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយដើម្បីបន្តការសិក្សាពីព្រោះ សាកលវិទ្យាល័យបៀលប្រាយគឺជាសាលាដែលមានគុណភាពល្អជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ, មានសាស្រ្តាចារ្យល្អៗដែលមានបទពិសោធន៍ច្រើនឆ្នាំ​ ហើយក៏មានតំលៃសមរម្យផងហើយនឹងមានទីតាំងសមគួរផងដែល ។ សំរាប់ការសិក្សានាងខ្ញុំបានចាប់យកជំនាញភាសារអង់គ្លេស ពីព្រោះវាជាមុខជំនាញដែលខ្ញុំស្រឡាញ់ ហើយមុខជំនាញមួយនេះវាអាចនឹងធ្វើឲ្យយើងស្រួលរកការងារធ្វើ ហើយអាចរកការងារបានច្រើនប្រភេទ ក៏បុន្តែនាងខ្ញុំរៀនមុខវិជ្ជាមួយនឹង ពីព្រោះនៅថ្ងៃអនាគតទៅនាងខ្ញុំចង់ធ្វើអ្នកទំនាក់ទំនងអន្តជាតិ នៅក្នុងក្រុមហ៊ុនណាមួយ ដែលអាចនឹងមានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រួសារ។

ខ្ញុំបាទឈ្មោះ មាន បញ្ញា មានអាយុ២០ឆ្នាំ​​​​និងមានស្រុកកំណើតនៅ​ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គ្រួសារខ្ញុំមានសមាជិកចំនួន០៧នាក់ រួមមានឪពុកម្ដាយរបស់​ខ្ញុំ​ បងប្រុសរបស់ខ្ញុំ១នាក់​ ​ប្អូនប្រុសខ្ញុំ៣នាក់ រួមទាំងខ្ញុំម្នាក់។ ក្រោយពីខ្ញុំបានបញ្ចប់ ការប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខ្ញុំក៏​បាន​សម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ ព្រោះខ្ញុំគិតថាការសិក្សានៅសាកល​វិទ្យាល័យ​ជា​ជម្រើ​ស​​ដ៏ល្អដើម្បីឲ្យយើងមានចំណេះ ជំនាញច្បាស់លាស់ និងអាចឲ្យខ្ញុំស្វែងរកអនាគតដ៏ល្អមួយ ម្យ៉ាងវិញទៀតការមានចំណេះនិង ជំនាញច្បាស់លាស់គឺ​អាចធ្វើខ្ញុំទទួលបានភាពជោគជ័យក្នុងការងារ ដោយទទួលបានការងារល្អ ប្រាក់ខែសមរម្យ​ដើម្បីជាការផ្គត់ផ្គង់ដល់ខ្លួនឯង និងគ្រួសារ។ មុននឹងសម្រេចចិត្តបន្តការសិក្សា ខ្ញុំត្រូវជ្រើសរើសជំនាញឲ្យបានត្រឹមត្រូវ​និងច្បាស់លាស់ ព្រមទាំងការជ្រើស​រើស​សាកល​វិទ្យាល័យ​​ដោយសារវាជាកត្តាដ៏សំខាន់ដើម្បីជម្រុញឲ្យយើងអាចសម្រេចបានតាមគោលដៅ និងក្ដីស្រម៉ៃ។ ខ្ញុំបានជ្រើសរើស​ជំនាញ​ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ព្រោះខ្ញុំចង់ដឹងនិងស្គាស់ឲ្យកាន់តែច្បាស់អំពីច្បាប់ ដោយសារតែប្រទេសយើងសព្វថ្ងៃគឺពោរពេញដោយអំពើពុករលួយ។ម្យ៉ាងទៀតជំនាញនេះក៏ជាផ្នៃកមួយដែលអាចជួយដល់ការអភិវឌ្ឍន៍ សង្គមជាតិ ។ ចំ​ណែក​ទាក់ទងនឹងការជ្រើសរើសសាកលវិទ្យាល័យវិញ ខ្ញុំបានសម្រេចចិត្តយក សាកល​វិទ្យាល័យ​បៀលប្រាយ​ ​​​ព្រោះសាកលវិទ្យាល័យនេះមានគុណភាពអប់រំល្អ រួមមានធនធានសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ច្រើនឆ្នាំ។ ចំពោះក្ដី​ស្រម៉ៃនិងគោលដៅរបស់ខ្ញុំនៅពេលអនាគត ខ្ញុំចង់ក្លាយជាប៉ូលីស​​ម្នាក់ដែលមានសមត្ថភាពខ្ពស់ដែលអាចបម្រើការងារក្នុងសង្គម​​​។ ដើម្បីស្របបានតាមគោលដៅនិង​ក្ដីស្រម៉ៃ ខ្ញុំចាំបាច់ត្រូវតែរៀបចំនូវផែនការ​ និងទិសដៅ​សកម្មភាពឲ្យបានល្អិតល្អន់ និងច្បាស់លាស់។​
ជាចុងក្រោយខ្ញុំមានមតិបន្តិចបន្តួចដែលទាក់ទងនឹងការជ្រើសរើសជំនាញដើម្បីសិក្សាថា ការ​ជ្រើស​រើសជំនាញសិក្សាគឺមានសារៈសំខាន់ណាស់ព្រោះវាទាក់ទងនិងអនាគតរបស់យើង។ដូច្នេះយើងត្រួវសម្រេចចិត្តឲ្យបានច្បាស់លាស់បំផុតដើម្បីឲ្យក្ដីស្រម៉ៃនិងគោលដៅរបស់យើងក្លាយជាការពិត៕
ខ្ញុំបាទឈ្មោះ លី លាច ភេទប្រុស អាយុ ១៩​ឆ្នាំជាកូនទី៤នៃគ្រួសារដែលមានសមាជិក៧នាក់។ ខ្ញុំបាទកើតនៅខេត្តព្រៃវែងហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ​ ភ្នំធំ ក្នុងឆ្នាំ២០១៧បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សា​ នៅសកលវិទ្យាល័យ​ បៀលប្រាយក្នុងឆ្នាំសិក្សា​២០១៧-២០១៨ មហាវិទ្យាល័យគ្រប់គ្រងទូទៅ។មូលហេតុដែលខ្ញុំមកបន្ត ការសិក្សា នៅសាកលវិទ្យាល័យ ព្រោះ ខ្ញុំយល់ឃើញថាសង្គមរស់នៅយើងបច្ចុប្បន្ននេះឪ្យតម្លៃទៅ លើការសិក្សាជាធំម្យ៉ាងវិញទៀតដោយសារតែមានការជំរុញនឹង លើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចចិត្ត​បន្តការសិក្សាទីនេះ។ជាចុងក្រោយខ្ញុំសូមអរគុណ ដល់អ្នកម៉ាក់នឹងលោកប៉ាដែលបានបញ្ជូនកូនឲមករៀនទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្ត្រាចារ្យដែលខិតខំបង្រៀនខ្ញុំកន្លងមក។
ខ្ញុំបាទឈ្មោះ ហ៊ុល លីហេង អាយុ២០ឆ្នាំ ជាកូនទី២នៃគ្រួសារដែល មានសមាជិកបីនាក់។ ខ្ញុំបាទបានកើត នៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ ពន្លកខ្មែរ ក្នុងឆ្នាំ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៃមហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម​ ​​​ព្រោះតែសាកលវិទ្យាល័យមួយនេះមានគុណភាពអប់រំល្អ រួមមានធនធានសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ច្រើនឆ្នាំ រួម​ជាមួយនឹងមានទីតាំង​​សាខាច្រើន​ ដែលអាចជួយសម្រួលដល់និស្សិតក្នុងការផ្លាស់ប្ដូរទីតាំង​សិក្សាពីខេត្ត​មួយ​ទៅ​ខេត្តមួយជាដើម។ មូលហេតុដែលខ្ញុំមកបន្ត ការសិក្សានៅ សាកលវិទ្យាល័យ ព្រោះខ្ញុំយល់ឃើញថាសង្គមរស់ នៅយើងបច្ចុប្បន្ននេះឲ្យតម្លៃទៅលើការសិក្សា និងអោយតម្លៃចំពោះអ្នកមានចំណេះវិជ្ជា ម៉្យាងវិញទៀតដោយសារ តែមានការជំរុញនឹង លើកទឹកចិត្តពីក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេចមកបន្តការសិក្សាទីនេះ។ គោលបំណងនៅថ្ងៃអនាគតខ្ញុំចងក្លាយជាអ្នកធ្វើការរាជការម្នាក់។ ជាចុងក្រោយខ្ញុំសូមអរគុណ ដល់ មាតាបិតារបស់ខ្ញុំដែលបានបញ្ជូនខ្ញុំឲ្យមករៀននៅទីនេះនឹងសូមអរគុណដល់លោកគ្រូអ្នកគ្រូ។
ខ្ញុំបាទ ឈ្មោះ មុនី សេងឡុង ភេទ ប្រុស អាយុ ១៨ សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ។ជាអតីតសិស្ស នៃវិទ្យាល័យ ភ្នំធំ បានប្រលងបញ្ចាប់ នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០១៧ លេខបន្ទប់​២៩ លេខតុ​ ៧២៥ មណ្ឌល វិទ្យាល័យ ស.ក.ព.ន អូរអំបិល។ហើយបានមកបន្តការសិក្សានៅ សាកលវិទ្យាល័យ បៀលប្រាយ មូលហេតុដែលជម្រុញឪ្យខ្ញុំមកបន្តការសិក្សានៅទីនេះគឺ៖ ១.ខ្ញុំចង់ឪ្យខ្លួនឯងទទួលបានភាពរីកចម្រើនបន្ថែមទៀតជាងវិទ្យាល័យព្រោះថាការដែលខ្ញុំបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យនេះមិនទាន់គ្រប់គ្រាន់នៅឡើយ។ ២.ចង់រៀនដើម្បីឪ្យខ្លួនឯងទទួលបានជំនាញមួយដ៏ច្បាសលាស់នាពេលអនាគត។ ៣.ចង់បង្កើតទំនាក់ទំនងរវាងមនុស្សក្នុងសង្គមទាំងអស់ឪ្យបានច្រើនជាងមុន
គោលបំណងក្នុងថ្ងៃអនាគតចង់ក្លាយទៅអ្នកគ្រប់គ្រងម្នាក់
Share:

No comments:

Post a Comment

Popular Posts

Categories

About

Labels

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Post Top Ad

LightBlog

Search This Blog

Post Top Ad

Your Ad Spot

Post Top Ad

Your Ad Spot

Find Us On Facebook

??? ??? ??? ?????? ?? ??? ????? ????? ??? ??????? ????? ?????? ????? ?????ً،??? ???? ???? ?????? ?? ???? ??? ?????? ???? ????? ?? ?? ???? ?? ????? ?? ???????? ???? ????? ??? ??????? ????? ???? ?? ????، ??? ???? ???? ?? ??? ?????? ??? ?? ????? ??? ????? ??? ???? ????? ?? ?????، ??? ????، ??? ????، ?? ??? ??? ?????. ???? ????? ???ً ?????ً ??????ً.

Random Posts

Social Share

Recent comments

Fashion

Music

News

Food

Sports

Technology

Technology

Featured

Videos

Tags

Video (3)

Send Quick Message

Name

Email *

Message *

Advertise

Ad Banner

Recent Comments