MH370៖ ម៉ាឡេស៊ី​​ចុះ​ហត្ថលេខា ​ជាមួយ​ក្រុមហ៊ុន​ឯកជន​អាមេរិក​មួយ​ ឲ្យ​រុករក

រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា ​កាលពី​ថ្ងៃ​ពុធទី១០មករា ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​អាមេរិក​មួយ ​ជំនាញ​ស្រាវជ្រាវ​បាត​សមុទ្រ ​ដើម្បីឲ្យ​ក្រុមហ៊ុន​នេះ ធ្វើការ​រុករក​សាកសព​យន្តហោះ​ MH370 ​ដែល​បាន​ធ្លាក់​បាត់​ដំណឹង ​កាល​ពី​ជិត​៤ឆ្នាំ​មុន។ យោង​តាម​ការប្រកាស ​ក្រុមហ៊ុន​ឯកជន​នេះ​ អាច​ទទួល​ប្រាក់​ ល្គិក​​ណា ការ​ស្រាវជ្រាវ​រុករក​នៅ​បាត​សមុទ្រ ​បាន​ទទួល​វិជ្ជមាន។

ក្រុមហ៊ុន​ឯកជនអាមេរិកមួយ ឈ្មោះ Ocean Infinity បានចុះហត្ថលេខា ជាមួយរដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​ធ្វើការ​រុករក​សាកសព​យន្តហោះ MH370 ដែល​បាន​ធ្លាក់​បាត់​ស្រមោល​សូន្យឈឹង​ កាលពី​ថ្ងៃទី ​៨មីនា​ ឆ្នាំ​២០១៤។ ក្រុមហ៊ុន​ឯកជន​របស់អាមេរិក ​ដែល​បំពាក់​ដោយ​ឧបករណ៍​ និង​សម្ភារៈ​បច្ចេកវិទ្យា​រុករក​ ដ៏​ទំនើបៗ​នេះ នឹង​ចាប់ផ្តើម​ដំណើរ​ការរុករក ​នៅពាក់​កណ្តាល​ខែ​មករា​នេះ។ បើសិន​ជា​លទ្ធផល​រុករក​បានល្អ ​ក្រុមហ៊ុន​នេះ ​នឹង​ទទួល​ប្រាក់ ​ប្រមាណ​ជា​៧០លានដុល្លារ។

នៅក្នុង​ពិធី​ចុះហត្ថលេខា​ នៅក្រុង​កូឡាឡំពួរ​ ដោយ​មាន​វត្តមាន ​តំណាង​ក្រុម​គ្រួសារ​​ជនរង​គ្រោះ​ខ្លះ ​ចូល​រួម​ដែរ​នោះ ​ លោក​រដ្ឋមន្ត្រី​ក្រសួ​ងដឹក​ជញ្ជូន​ម៉ាឡេស៊ី ​បាន​ថ្លែង​ថា តាម​រយៈ​កិច្ចសន្យា​ ប្រគល់​ការ​រុករក ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​មាន​បំណង​ បញ្ជាក់​ប្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំង​អស់​ ឲ្យបាន​ដឹង​ថា ​រដ្ឋាភិបាល​ ក៏​ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​ Malaysia Airlines​ នៅតែ​ចង់​​ស្វែងរក​​ការពិត នៃការ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ​MH370  ​នេះជានិច្ច។

តំណាងក្រុមគ្រួសារជនរងគ្រោះដែលមានវត្តមាន ក្នុងឱកាសនោះ បានសម្តែងការត្រេកអរ ​ដែលរដ្ឋាភិបាលម៉ាឡេស៊ី សម្រេចចិត្តបន្តការរុករកយន្តហោះ។ សម្រាប់ពួកគេ បងប្អូនក្រុមគ្រួសារជនរងគ្រោះ មិនអស់ចិត្ត មិនអាចអហោសិកម្ម និងមិនអាចកាត់ចិត្តបានទេ បើសិនជាពួកគេ មិនដឹងការពិត ដែលជាមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រុមគ្រួសារ​ជនរងគ្រោះ ធ្លាប់បានបន្ទោសអាជ្ញាធរម៉ាឡេស៊ី និងក្រុមហ៊ុន Malaysia Airlines ថា​បាន​លាក់លៀមការពិត ស្តីពីហេតុការណ៍ពិតប្រាកដដែលបានកើតឡើយ។

គួររំលឹកថា យន្តហោះ Boeing 777 របស់ក្រុមហ៊ុន Malaysia Airlines ជើង​ហោះហើរ​លេខ MH370 ពីកូឡាឡំពួរ ទៅប៉េកាំង បានបាត់ស្រមោលសូន្យឈឹង កាលពីថ្ងៃទី ៨​មីនា ឆ្នាំ២០១៤។ យន្តហោះនេះ ផ្ទុកមនុស្សចំនួន២៣៩នាក់ ដែលភាគច្រើន គឺជាជនជាតិ​​ចិន។ កន្លងមកការស្រាវជ្រាវរុករក ដោយមានការសហការរវាង ក្រុមការងារម៉ាឡេស៊ី អូស្ត្រាលី និងចិន  ក្នុងបរិវេនតំបន់រុករក មានផ្ទៃក្រឡាទឹកសមុទ្រប្រមាណ​១២ម៉ឺនគីឡូម៉ែត្រក្រឡា ក្នុងមហាសមុទ្រឥណ្ឌា។

កាលពី​ដើមឆ្នាំ២០១៧ ក្រុមការងារ បានសម្រេចបិទបញ្ចប់ការរុករក ដោយសារគ្មានលទ្ធផល។ ដោយឡែក បំណែកយន្តហោះជាង២០ដុំ ត្រូវបានគេពើបប្រទះឃើញ នៅឆ្នេរ តាមតំបន់ភាគខាងកើតទ្វីបអាហ្វ្រិក ដែលក្រុមការងារ ជឿថាពិតជាបំណែកនៃយន្តហោះ MH370។ តែយ៉ាងណាក៏ដោយ​បំណែកទាំងនោះ មិនអាចពន្យល់ ឲ្យដឹងពីមូលហេតុ នៃគ្រោះថ្នាក់នេះទេ៕
Share:

No comments:

Post a Comment

Popular Posts

Categories

About

Labels

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Post Top Ad

LightBlog

Search This Blog

Post Top Ad

Your Ad Spot

Post Top Ad

Your Ad Spot

Find Us On Facebook

??? ??? ??? ?????? ?? ??? ????? ????? ??? ??????? ????? ?????? ????? ?????ً،??? ???? ???? ?????? ?? ???? ??? ?????? ???? ????? ?? ?? ???? ?? ????? ?? ???????? ???? ????? ??? ??????? ????? ???? ?? ????، ??? ???? ???? ?? ??? ?????? ??? ?? ????? ??? ????? ??? ???? ????? ?? ?????، ??? ????، ??? ????، ?? ??? ??? ?????. ???? ????? ???ً ?????ً ??????ً.

Random Posts

Social Share

Recent comments

Fashion

Music

News

Food

Sports

Technology

Technology

Featured

Videos

Tags

Video (3)

Send Quick Message

Name

Email *

Message *

Advertise

Ad Banner

Recent Comments