ចំណាប់អារម្មណ៍និស្សិត ដែលសម្រេចចិត្តបន្តការសិក្សា នៅកម្រិតឧត្តមសិក្សា (5)

សួស្ដីខ្ញុំបាទឈ្មោះ ភូ ឡូងស្រេង ភេទប្រុស សព្វថ្ងៃខ្ញុំមានអាយុ19ឆ្នាំហើយខ្ញុំជាកូនទីបីនៃគ្រួសារ ដែលមានសមាជិក5អ្នក។ កាលពីឆ្នាំ2017ខ្ញុំបានបញ្ចប់ការសឹក្សានៅ វិទ្យាល័យកូបដោយភាព ជោគជ័យ។ ហើយបច្ចុប្បន្ននេះកំពុងតែបន្តការសឹក្សា នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យជំនាន់ទី 12 ឆមាសទី 1 បន្ទប់ 201 ហើយខ្ញុំបានជ្រើសយក មហា វិទ្យាល័យគ្រប់គ្រងធុរៈកិច្ចក្នុងជំនាញធនាគារនឹងហិរញ្ញវត្ថុ។ មូលហេតុដែលខ្ញុំ មកបន្តការ សិក្សា នៅទីនេះសំបូរទៅដោយសាស្រ្តាចារ្យ ដែលមានបទពិសោធន៍ច្រើនឆ្នាំហើយ ម្យ៉ាងវិញទៀតខ្ញុំគិតថាក្នុងសង្គមយើងបច្ចុប្បន្នគេត្រូវការអ្នកដែលមានចំណេះដឹងដើម្បីទៅបម្រើការងារហើយមួយវិញទៀតប្រសិនបើនៅក្នុងសង្គមនោះមានអ្នកចេះដឹងច្រើនវានិងធ្វើអោយសង្គមនោះមានការអភិវឌ្ឍន៍ដែរ។ ដូច្នោះហើយទើបខ្ញុំសម្រេចចិត្តមកបន្តការសឹក្សារនៅទីនេះ។ ជាចុងក្រោយខ្ញុំសូមអរគុណយ៉ាងធំបំជុតចំពោះលោកប៉ានឹងអ្នកម៉ាក់នឹងបងប្រុសទាំងពីរបស់ខ្ញុំដែលតែងតែលើកទឹកចិត្តនឹងជួយទំនុបបំរុងអោយខ្ញុំបានមកបន្តការសឹក្សារនៅទីនេះនឹងសូមអរគុណដល់លោកគ្រូដែលជាសាស្ត្រាចារ្យដែលខិតខំបង្ហាត់បង្ហាញខ្ញុំកន្លងមក។ I LOVE BBU❤
នាងខ្ញុំឈ្មោះឆយ ឈៀងម៉ី ភេទ ស្រី មានបងប្អូនបីនាក់ និង ជាកូនទី១នៃគ្រួសារ។ បច្ចុប្បនខ្ញុំរស់ នៅភូមិសូរិយាថ្មី ឃំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ចំណង់ចំណូលចិត្តរបស់ខ្ញុំគឺ អានសៀវភៅ លេងInternet និង មើលទូរទស្ស ។ហើយនៅថ្ងៃអនាគត់ខ្ញុំ ចង់ក្លាយជាគណនេយ្យករ ដ៍ជោគជ័យមួយរូប។ នាងខ្ញុំបានបញ្ចប់ការសិក្សារថ្នាក់វិទ្យាល័យនៅ សាលា វិទ្យាល័យកូប និង បញ្ចប់ការប្រលងបាក់ឌុបដោយទទួលបានសញ្ញាបត្រទុតិយភូមិនៅ ឆ្នាំ២០១៧។ ក្រោយពីបាន បញ្ចប់បាក់ឌុបឆ្នាំ២០១៧ រួចមកនាងខ្ញុំបានសម្រេចចិត្តបន្ត ការសិក្សាថ្នាក់មហាវិទ្យាល័យនៅឯ សាកល វិទ្យាល័យ បៀលប្រាយ (BUIDL BRIGH ដែលហៅកាត់ថា BBU)។ដោយសារកត្តា មួយ ចំនួន ដែលជំរុញទឹកចិត្តខ្ញុំឲ្យបន្តការសិក្សា ទៀតនោះក៍ព្រោះតែ ខ្ញុំយល់ឃើញថាមានតែ ការ សិក្សាទេ ដែលអាចធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ មានភាពថ្លៃថ្នូរ គេចផុតអំពីភាពអវិជ្ជាទាំងឡាយ និង មានជំនាញច្បាស់លាស់សម្រាប់បំពេញការងារស្របតាមសង្គម់នាពេលបច្ចុប្បន។ហេតុនេះខ្ញុំបានរើសយក សាកលវិទ្យាល័យ បៀលប្រាយ(BUILD BRIGH OR BBU)ដែលខ្ញុំជឿទុកចិត្តបាន។

នាងខ្ញុំឈ្មោះ ដាន់ វណ្ណដារ៉ា  ភេទ ស្រី  អាយុ ១៨ ឆ្នាំ ជាកូនទី២ មានបងប្អូនពីរនាក់។រស់នៅខេត្ត បន្ទាយមានជ័យ។ បានបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យហ៊ុនសែនមង្គលបូរី ក្នុងឆ្នាំ ២០១៧។ គោលបំណងអនាគត ចង់ក្លាយជាគណនេយ្យករដ៏ឆ្នើមម្នាក់។ បានជានាងខ្ញុំ បានសម្រេចចិត្តសិក្សាបន្តនៅសាកលវិទ្យាល័យ ។ព្រោះនាងខ្ញុំយល់ឃើញថា នាងខ្ញុំមាន ចំណេះដឹងនៅមានកម្រិត បើមិនសម្រេចចិត្តសិក្សាបន្តទេនោះនាងខ្ញុំមិនអាចមានការងារល្អធ្វើ ក៏ដូចជាមិនអាចក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិបានដែរ។ម៉្យាងវិញទៀតនាង ខ្ញុំចង់លុបបំបាត់ផ្នត់គំនិតដ៏ចាស់គំរិលថា ≪ស្ត្រីមុជមិនជ្រៅ ទៅមិនឆ្ងាយ បង្វិលចង្ក្រានមិនជុំ≫។ដូចនេះហើយបានជាខ្ញុំសម្រេចចិត្តជ្រើសរើស សិក្សានៅសាកលវិទ្យាល័យ បៀលប្រាយព្រោះវាអាចជួយសម្រេចគោលបំណងរបស់នាងខ្ញុំបាន។

ខ្ញុំបាទឈ្មោះ វ៉ន​ វ៉ាន់ត្រា អាយុ១៩ ជាកូនពៅក្នុងគ្រួសារដែលមានសមាជិកប្រាំនាក់។ ខ្ញុំបាទបានកើតនៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យថ្មពួកក្នុង ឆ្នាំ២០១៧បន្ទាប់មកខ្ញុំបានសម្រេចចិត្តបន្តការសិក្សាសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ ២០១៧-២០១៨ នៃមហាវិទ្យាល័យ សិល្បះ មនុស្សសាស្រ្ត និង ភាសា។​
មូលហេតុដែលខ្ញុំមកបន្តនៅសាកលវិទ្យាល័យព្រោះខ្ញុំយល់ឃើញថានៅក្នុងសង្គមយើងបច្ចុប្បន្ននេះគេអោយតម្លៃទៅលើការសិក្សាជាធំ
ម្យ៉ាងវិញទៀតដោយសារមានការជំរុញនឹងលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត
ទើបខ្ញុំបានសម្រេចបន្តការសិក្សានៅទីនេះ។

ខ្ញុំបាទឈ្មោះ យ៉ុមសុជិន ភេទ ប្រុស អាយុ១៨ឆ្នាំ ខ្ញុំបាទ ជាកូនច្បង ក្នុងចំណោមកូន៤នាក់ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិអូរស្ងួតឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យមង្គលបូរី ក្នុងឆ្នាំ២០១៧បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅសកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០១៧-២០១៨ នៃមហាវិទ្យាល័យធុរកិច្ច។ មូលហេតុដែលខ្ញុំចង់បន្តការសិក្សានៅមហាវិទ្យាល័យ  ព្រោះខ្ញុំយល់ថាសង្គមរស់នៅបច្ចុប្បន្ននេះ អោយតំលៃលើការសិក្សាជាធំ ម្យាងវិញទៀតដោយសារតែមានការជំរុញនិងលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេច ចិត្តមកបន្តការសិក្សានៅទីនេះ។ ជាចុងក្រោយសុំអរគុណដល់លោកគ្រូអ្នកគ្រូនិងសមាជិកក្រុមគ្រួសារខ្ញុំធំធំដែលបានអោយខ្ញុំមកសិក្សានៅសកលវិទ្យាល័យបៀលប្រាយ។ គោលដៅរបស់ខ្ញុំចង់ក្លាយជាអ្នកពូកែខាងផ្នែកIT។

ខ្ញុំបាទឈ្មោះ ហ៊ួង ជីងឡុង   ភេទ​ ប្រុស   អាយុ ១៩ឆ្នាំ  ទីកន្លែងកំណើត ភូមិសូភី   ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ ខ្ញុំមានបងប្អូន៥នាក់ ខ្ញុំជាកូនទី៣ក្នុងចំណោមបងប្អូន៥នាក់។ ខ្ញុំបានបញ្ចប់ការសិក្សានៅវិទ្យាល័យសម្តេចឪ នៅឆ្នាំ២០១៧។ បច្ចុប្បន្នបានបន្តការសិក្សាជានិសិត្សឆ្នាំទី១ ជំនាន់ទី១២ ក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ

ខ្ញុំបាទឈ្មោះ​ ហេង លីហួ​​ ភេទប្រុស អាយុ១៨ឆ្នាំ​ ខ្ញុំបាទ ជាកូន​ច្បង​ ក្នុងចំណោមកូន៣​នាក់ បច្ចុប្បន្នខ្ញុំ​រស់នៅ ភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​។​ ​ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យមង្គលបូរី ក្នុងឆ្នាំ២០១៧បន្ទាប់មកខ្ញុំបានសម្រេចចិត្ត បន្តការសិក្សានៅមហាវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០១៧-២០១៨ នៃមហាវិទ្យាល័យធុរកិច្ច។ មូលហេតុដែលខ្ញុំចង់បន្តការសិក្សានៅមហាវិទ្យាល័យ  ព្រោះខ្ញុំយល់ថាសង្គមរស់នៅបច្ចុប្បន្ន​នេះ អោយតំលៃលើការសិក្សាជាធំ ម្យាងវិញទៀតដោយសារតែមានការជំរុញនិងលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររបស់ខ្ញុំថែមទៀត ទើបខ្ញុំសម្រេច​ ចិត្តមកបន្តការសិក្សានៅទីនេះ។

 ខ្ញុំបាទឈ្មោះ​សៅ ពិសិដ្ឋ ភេទ​​​ ប្រុស អាយុ​១៨ ​ឆ្នាំ​ ខ្ញុំបាទជាកូនទី២ ក្នុងចំនោមបងប្អូនបីនាក់។​ខ្ញុំបានកើតនៅភូមិ ឈើទាលថ្គោល ឃុំគុស ស្រុក ត្រាំកក់ ខេត្ត​ តាកែវ ហើយបានបញ្ចប់ការសិក្សានៅ វិទ្យាល័យ សន្តហ្រ្វង់ស្វ័រ ក្នុងឆ្នាំ ២០១៧ បន្ទាប់មកខ្ញុំបានសម្រេចចិត្តមកបន្តការសិក្សានៅសកល វិទ្យាល័យ បៀលប្រាយ​ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំសិក្សា ២០១៧- ២០១៨​ នៃមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច។​មូលហេតុដែលធ្វើអោយខ្ញុំបន្តការសិក្សានៅសកលវិទ្យាល័យ ព្រោះខ្ញុំ​យល់ឃើញថា បច្ចុប្បន្នយើងនេះគេអោយតម្លៃលើអ្នកដែលមានចំណេះដឹងជាធំ ម្យ៉ាងទៀតមានការជំរុញពីសំណាក់ឪពុកម្តាយរបស់ខ្ញុំ ទើបខ្ញុំសម្រេចចិត្តមកបន្តការសិក្សានៅទីនេះ។ ជាចុងបញ្ចប់ខ្ញុំសូមអគុណដល់ឪពុកម្តាយរបស់ខ្ញុំដែលបានជម្រុញខ្ញុំរហូតមក នឹងសូមអគុណដល់លោកគ្រូ អ្នកគ្រូ ដែលបាន បង្ហាត់បង្រៀនខ្ញុំយ៉ាងយកចិត្តទុកដាក់។
នាងខ្ញុំឈ្មោះ មេន វ៉ារី ភេទ ស្រី អាយុ ១៧ ឆ្នាំ មានបងប្អូន ២ នាក់ ជាកូនទី១ បច្ចុប្បន្នរស់នៅភូមិ កូបតូច ឃុំ គុត្តសត ស្រុកអូជ្រៅ ខេត្ត បន្ទាយមានជ័យ ជាអតិតសិស្សវិទ្យាល័យកួបបច្ចុប្បន្នខ្ញុំជាននិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យបៀលប្រាយ។មូលហេតុដែលខ្ញុំមកបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយព្រោះ​ ខ្ញុំយល់ឃើញថាជាក់ស្តែង និង សង្គមបច្ចុប្បន្នគឺត្រូវកាអ្នកដែលមានចំណេះហើយខ្ញុំគិតថាការសក្សាអាចធ្វើឲខ្ញុំសម្រេចគោលបំណងរបស់ខ្ញុំបាន ហើយនៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកដឹកនាំដែលមានសម្ថភាពម្នាក់។

 ​នាងខ្ញុំឈ្មោះ អោម ស្រីលក្ខណ័ ភេទ ស្រី អាយុ ១៨ ឆ្នាំ មានបងប្អូនចំនួន៣នាក់ ខ្ញុំជាកូនទី២ បច្ចុប្បន្ន​​​​​ រស់នៅក្នុង​​ ភូមិ សែសិន ឃុំ អូរអំបិល ស្រុក សិរីសោភណ្ឌ័ ខេត្ត បន្ទាយមានជ័យ។ ជាអតីតសិស្ស នៅ វិទ្យាល័យ សម្ដេចឪ​ ។ ​សព្វថ្ងៃ ជានិស្សិតឆ្នាំទី១ នៃ សាកលវិទ្យាល័យ  បៀលប្រាយ។   មូលហេតុដែល​ធ្វើអោយខ្លួនខ្ញុំ បន្តការសិក្សាព្រោះ​តែ ខ្ញុំយល់ថា​ សង្គមយើង​ នេះត្រូវការអ្នកដែលមាន ចំណេះដឹងដើម្បីមក កសាងប្រទេសជាតិ ម្យ៉ាងទៀត​ ខ្ញុំ យល់ថាសម័យ បច្ចុប្បន្ននេះគេអោយតម្លៃទៅលើ អ្នកដែលមានចំណេះវិជ្ជា  បើ ខ្ញុំវិញខ្ញុំក៏អាចសម្រេចនៅគោលបំណង ដែលចង់មានកាងារល្អ និងក្លាយជាអ្នកដឹកនាំម្នាក់។ ទន្ទឹមនិងនេះ ក៏សូមអរគុណដ៏អ្នកមានគុណរបស់ខ្ញុំទាំង២ដែលតែងតែជួយផ្ដល់កំលាំងចិត្តក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីសម្រេចនៅគោលបំណង ក្នុងថ្ងៃអនាគត។

Share:

No comments:

Post a Comment

Popular Posts

Categories

About

Labels

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Post Top Ad

LightBlog

Search This Blog

Post Top Ad

Your Ad Spot

Post Top Ad

Your Ad Spot

Find Us On Facebook

??? ??? ??? ?????? ?? ??? ????? ????? ??? ??????? ????? ?????? ????? ?????ً،??? ???? ???? ?????? ?? ???? ??? ?????? ???? ????? ?? ?? ???? ?? ????? ?? ???????? ???? ????? ??? ??????? ????? ???? ?? ????، ??? ???? ???? ?? ??? ?????? ??? ?? ????? ??? ????? ??? ???? ????? ?? ?????، ??? ????، ??? ????، ?? ??? ??? ?????. ???? ????? ???ً ?????ً ??????ً.

Random Posts

Social Share

Recent comments

Fashion

Music

News

Food

Sports

Technology

Technology

Featured

Videos

Tags

Video (3)

Send Quick Message

Name

Email *

Message *

Advertise

Ad Banner

Recent Comments