Home »
» ករណីផ្ទុះគ្រាប់បែកក្នុងខេត្ត Yala ប្រទេសថៃ ស្លាប់០៣នាក់ និងរបួស១៨នាក់
ករណីផ្ទុះគ្រាប់បែកក្នុងខេត្ត Yala ប្រទេសថៃ ស្លាប់០៣នាក់ និងរបួស១៨នាក់
(បាងកក)៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨ ។ អាជ្ញាធរថៃបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ០៣នាក់បានស្លាប់ និង ១៨នាក់ផ្សេង ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះម៉ូតូបង្កៃគ្រាប់បែកមួយគ្រឿង នៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងផ្សារមួយកន្លែងស្ថិតខេត្តយ៉ាឡា (Yala) នៃភាគខាងត្បូងប្រទេសថៃ។
Yala គឺជាខេត្តមួយ ក្នុងចំណោម ៣ខេត្តរបស់ប្រទេសថៃ ដែលមាន ជនជាតិ ម៉ូស្លីម ដែលរស់នៅច្រើន ជាងគេ ហើយក៍អាចជាកន្លែងមានការបះបោរពីសំណាក់ យោធាម៉ូស្លីម ច្រើនផងដែរ។
បើយោងតាមអាជ្ញាធរដែលរស់នៅក្នុងតំបន់នោះ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបានបង្កៃគ្រាប់បែកនៅលើម៉ូតូមួយគ្រឿង ហើយយកវាទៅផ្លុងចោលនៅក្បែរផ្សារ ដោយកម្លាំងផ្ទុះរបស់វាបានបណ្ដាលឱ្យមនុស្ស ០៣នាក់ស្លាប់ ប៉ុន្តែមិនមានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈមនុស្ស ១៨នាក់បាន រងរបួស។
គួរបញ្ជាក់ថា ខេត្ត ណារ៉ាត់ធីវ៉ាត់ (Narathiwat), ផាត់តានី (Pattani) និងខេត្ត Yala នៃភាគខាងត្បូងប្រទេសថៃ គឺជាជំរករបស់ក្រុមជនជាតិភាគតិចម៉ាឡេ ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាព ស្របពេលអំពើ ហិង្សាបានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង ៦,០០០នាក់ គិតចាប់តាំងពីឆ្នាំ២០០៤មក៕
No comments:
Post a Comment