ជំនាញទន់ឬ Soft Skill គឺពិតជាមានសារសំខាន់ក្នុងការទទួលបានជោគជ័យនៅក្នុងសតវត្សទី២១។ ជាទូទៅ អ្នកដឹងយ៉ាងច្បាស់ថាជំនាញរឹងត្រូវបានគេបង្រៀននៅឯសាលារៀន។ អ្វីដែលអ្នកប្រហែល ជាមិនចាប់អារម្មណ៍នោះគឺ សាលាក៏មានបង្រៀនអ្នកផងដែរពីជំនាញទន់ខ្លះៗ ប៉ុន្តែមិនច្រើន នោះទេ។ ឧទាហរណ៍ គ្រូដាក់ការងារជាក្រុម ហើយនៅពេលមានជម្លោះ រវាងសមាជិក នៅក្នុងក្រុម អ្នកត្រូវដោះស្រាយតាមវិធីសាស្ត្រផ្សេងៗ។ ការដោះស្រាយនេះហើយ តម្រូវអោយអ្នកមាន ជំនាញទន់។ ខាងក្រោមនេះគឺជាជំនាញទន់ដែលអ្នកត្រូវការជាចាំបាច់បំផុតក្នុងវិស័យការងាររបស់អ្នកមិនថានៅទីណា ប្រភេទការងារអ្វីក៏ដោយ៖
១. ជំនាញទំនាក់ទំនង៖
វាសំដៅទៅលើជំនាញក្នុងការបញ្ចុះបញ្ចូលអ្នកស្ដាប់អោយជឿនូវអ្វីដែលយើងនិយាយ។ ប្រសិន បើអ្នកមានជំនាញនេះនៅក្នុងខ្លួន អ្នកនឹងមានសក្ដានុពលផ្នែកចរចា។ បើអ្នកជាអ្នករកស៊ី ជំនាញ នេះរឹតតែសំខាន់ ព្រោះទំនាក់ទំនងល្អគឺអាចថែរក្សាអតិថិជនរបស់អ្នកបានរីកចម្រើន ដែលជា មូលដ្ឋានទ្រព្យរបស់អ្នក។
២. ជំនាញក្នុងការធ្វើការជាក្រុម៖
ធ្វើការនៅទីណាក៏ដោយ គេចមិនផុតទេធ្វើការជាក្រុម។ និយោជកជាទូទៅចង់បានបុគ្គលិក ជាអ្នក ដែលមានសមត្ថភាពក្នុងការធ្វើការជាក្រុម ដែលអាចធ្វើអោយមាន ប្រសិទ្ធិភាពក្នុងការបំពេញ ការងារ។ ក្នុងមុខជំនួញអាជីវកម្ម វាក៏មានសារៈសំខាន់ផង ដែលក្នុងការបំពេញការងារ ក្នុងនាមជា សហស្ថាបនិក ឬធ្វើការជាមួយនឹងភាគីដៃគូនាៗ។ បើអ្នកបើកការរកស៊ី អ្នកត្រូវចេះគ្រប់គ្រង បុគ្គលិក ធ្វើការក្រោមអ្នក បើពុំនោះទេ រាល់សកម្មភាពរកស៊ីរបស់អ្នកអាចនឹង មានបញ្ហាឈានដល់ ការក្ស័យធនក៏អាចថាបាន។
អ្នកដែលមានភាពជោគជ័យនៅក្នុងអាជីពការងារ ឬអាជីវកម្មត្រូវតែមានសមត្ថភាព ក្នុងការសម្រប ខ្លួន ទៅនឹងការផ្លាស់ប្ដូរដូចជាប្រភេទការងារ មនុស្សដែលយើងធ្វើការងារជាមួយ និងទីកន្លែង ធ្វើការ។ ឧទាហរណ៍ នៅពេលដែលអ្នកត្រូវបានបញ្ជូន អោយទៅបំពេញបេសកកម្ម នៅបរទេស ក្នុងអំឡុងពេលណាមួយ អ្នកត្រូវតែចេះសម្របខ្លួនទៅនឹងវប្បធម៌ថ្មី នឹងរបៀបរបបធ្វើការ ជាមួយនឹង ក្រុមការងារដែលមានវប្បធម៌ និងទំនៀមទំលាប់ខុសពីអ្នក។ ចំពោះអ្នករកស៊ី អ្នកត្រូវចេះបត់បែនជា មួយអតិថិជនដែលមានចរិតឆេវឆាវ ដោយសម្របទៅតាមស្ថានភាព ទើបរិះរកដំណោះស្រាយពេល ក្រោយ។
អ្នកដែលមានភាពជោគជ័យនៅក្នុងជីវិតភាគច្រើនត្រូវតែមានជំនាញក្នុងការដោះស្រាយបញ្ហានេះ។ មិនថាក្នុងការធ្វើអាជីវកម្ម ឬការងារ អ្នកតែងតែប្រឈមនឹងបញ្ហាជារឿយៗ។ ហើយការពឹងពាក់គេ អោយមកជួយអ្នក គឺមិនមែនជាដំណោះស្រាយដ៏យូរអង្វែងនោះទេ។ ដូច្នេះ អ្នកគួរតែត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងបញ្ហាដែលនឹងកើតឡើលើអ្នក។ ដើម្បីមានជំនាញនេះ ទី១៖ អ្នកត្រូវរៀនទទួល តួនាទីជាអ្នកដឹកនាំក្នុងក្រុម ដូចជាធ្វើជាប្រធានថ្នាក់ ធ្វើជាមេក្រុមធ្វើការងារគ្រូដាក់អោយ រឺចាប់ផ្តើម ជំនួញណាតូចមួយដោយខ្លួនឯង។ នៅពេលអ្នកខ្វល់ខ្វាយពីលទ្ធផលការងារខ្លាំង អ្នករឹតតែមានភាព ជាអ្នកដឹកនាំដោះស្រាយបញ្ហាខ្ពស់។ ប្រសិនបើអ្នកនៅតែចង់ធ្វើការអោយអ្នកដទៃ អ្នកអាចនឹងមាន អារម្មណ៍ថាទុកការដោះស្រាយនោះអោយមេធំជាអ្នកទទួលខុសត្រូវចុះ។ នេះជាការដកខ្លួន អ្នកបណ្តោះអាសន្ន ប៉ុន្តែអ្នកអាចគេចវេសមួយពេល ដោយគ្មានបានអ្វីមកវិញទេ។ យកល្អអ្នកគួរ រៀនទទួលខុសត្រូវចាប់ ទើបអាចមានជំនាញការដោះស្រាយបញ្ហានេះបានខ្ពស់។
ការប្រមូលទឹន្នន័យគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា តាមរយៈធ្វើការបក ស្រាយទិន្នន័យ ក៏ដូចជារៀបចំយុទ្ធសាស្ត្រដើម្បីអនាគត។ ប្រភេទអង្កេតគឺជាផ្នែកមួយ នៃការស្រាវ ជ្រាវរបស់អ្នក។ និយាយរួមអ្នកក៏ត្រូវចេះធ្វើការស្រាវជ្រាវផងដែរ។ ការអង្កេតអំពីបាតុភូតណាមួយ ស្ថិតលើភាពវ័យឆ្លាត បទពិសោធន៍ និងការវិភាគរបស់អ្នក ទើបការអង្កេតរបស់ អ្នកអាចអោយផល បាន។ ឧទាហរណ៍ នៅពេលអ្នកចង់បើកការរកស៊ី ទាក់ទងនឹងការអប់រំដូចជាការបើកសាលា ភាសា អង់គ្លេសមួយ អ្នកត្រូវអង្កេតអំពីតម្រូវការរបស់អតិថិជន ទីកន្លែងអំណោយផល តម្លៃទីផ្សារ និងដៃគូ ប្រកួប្រជែងជាមួយអ្នក។
No comments:
Post a Comment