ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ច និងអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះរុះរើរបងថ្មព័ទ្ធលួសបន្លា រោងចាំដី ដំាស្វាយធំៗ និងដាក់លូ របស់ឈ្មោះ ហួន សីហា និងបក្ខពួកខ្លួនស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងត្បូងក្រោលសេះ ដោយអ្នកទំាងនោះ ដោយថា បានរំលោភយកដីអាជ្ញាធរជាតិអប្សរា (រដ្ឋ)ធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។
អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែមករាម្សិលមិញនេះថា ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណូលថ្មី មុននឹងទិញដីនៅតំបន់ណាមួយ ត្រូវសួរប្រវត្តិដីទីនោះឱ្យច្បាស់លាស់សិន ដោយថា ជៀសវាងកុំឱ្យមានបញ្ហាផ្លូវច្បាប់ផ្សេងៗ។
ក្រៅពីនេះ លោក ប្លាតុង បានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ ពិសេសកុំរំលោភដីចំណីផ្លូវ ដោយថា ត្រូវទុក ឱ្យអាជ្ញាធរមានលទ្ធភាពរៀបចំក្រុងឱ្យបានល្អ ដើម្បីមានប្រយោជន៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕
No comments:
Post a Comment