ប្រវត្តិ​ដ៏​សម្បូរបែប នៃប្រាក់​រៀលខ្មែរ

ពាក្យថាលុយ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត ន្យល់ថា ជានាមសព្ទ ដែលគេហៅសំដៅលើ លោហ:សណ្ឋានមូលតូចសំប៉ែត មានរូបភាព ឬត្រា និងអក្សរសម្គាល់ សម្រាប់ប្រើចាយជាជំនួសប្រាក់ នៅក្នុងកម្ពុជរដ្ឋកាលពីសម័យដើម ដែលមានតម្លៃ២សេន និង១សេន។ ប៉ុន្តែ នៅទសវត្សរ៍៥០ ឬ៦០  មានតែតម្លៃ១សេន និងកន្លះសេនប៉ុណ្ណោះ ហើយពាក្យថាលុយនេះ គឺគេហៅក្លាយមកពីពាក្យថា ល្វី (Louis) ដែលជាព្រះនាម នៃមហាក្សត្រិយ៍ ប្រទេសបារាំងសែស ក្នុងសម័យដើម។
ថ្វី​ត្បិត​តែ​មិន​មាន​ភស្ដុតាង​ច្បាស់​លាស់​ថាកម្ពុជា​មិន​បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​សម្រាប់​ចរាចរ​ក្នុង​សេដ្ឋកិច្ចរហូត​ដល់​ពេល​ដែល​ទទួល​បាន​ឯករាជ្យ​ពី​បារាំង ​នៅ​ឆ្នាំ​១៩៥៣ ប៉ុន្តែ ប្រាក់​កាស​ត្រូវ​បាន​ប្រើប្រាស់​ជាង ២០០០​ឆ្នាំ គឺ​មុន​យុគសម័យ​រីកចម្រើន​នៃ​អាណាចក្រ​អង្គរ​ ក្នុង​សតវត្សរ៍​ទី​៩ ទៅ​ទៀត។​

​ប្រាក់​កាស​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីតាំង​កំណាយ​ជា​ច្រើន ហើយ​បុរាណ​វិទូ​ជឿ​ជាក់​ថា មាន​ប្រាក់​កាស​បែប​នេះ​ច្រើន​ទៀត​ដែល​នៅ​មិន​ទាន់​គាស់​កកាយយោង​ទៅ​តាម​ការ​ពិពណ៌នា​អំពី​ប្រាក់​កាស​នៅ​លើ​វត្ថុ​នានា​ដែល​បន្សល់​ទុក​ពី​សម័យ​នគរ​ភ្នំ(ឬ​ហៅ​ថា សម័យ​ហ្វូណន)នា​សតវត្សរ៍​ទី​១ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អាណាចក្រ​ដំបូង​គេ​បង្អស់​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់។ពួក​គេ​អះអាង​ថាអាណាចក្រ​មុន​សម័យ​អង្គរ​ នេះ និង​ក្រោយ​មក​ជា​នគរ​ចេនឡា ធ្លាប់​បាន​ប្រើប្រាស់​រូបិយវត្ថុ និង​ប្រហែល​ជា​បាន​ផលិត​ប្រាក់​កាស​ខ្លួន​ឯងដែល​ស្រដៀង​ទៅ​នឹង​ប្រាក់​កាស​ដែល​បាន​បោះផ្សាយ​នៅ​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់។

​ប្រាក់​កាស​ដែល​បាន​រក​ឃើញ​ពី​កំណាយ​នា​ពេល​កន្លង​មក​មាន​ច្រើន​ប្រភេទ ដោយ​ធ្វើ​អំពី​លោហធាតុ ដូច​ជា ទង់ដែង សំណ ប្រាក់ និង​មាស ហើយ​មាន​ឆ្លាក់​រូប​ទេវតា និង​សត្វ ដែល​មាន​លក្ខណៈ​ជា​អ​រូបិយ និង​រូបិយ ក៏​ដូច​ជា​រូប​ព្រះអាទិត្យ​រះ និង​និមិត្តសញ្ញា​សាសនា​ហិណ្ឌូ។ ប្រាក់​កាស​ទាំង​នេះ​ក៏​បង្ហាញ​អំពី​អំណាច ភាព​បើក​ចំហ និង​ភាព​ទំនើប​នៃ​អាណាចក្រ​ដ៏​ធំ ដែល​បាន​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ចិន និង​ឥណ្ឌា និង​ប្រទេស​ផ្សេង​ទៀត។ ប្រាក់​កាស​ពី​ចក្រភព​រ៉ូមុាំង ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​បុរាណ​ដ្ឋាន​មួយ​ចំនួន ដែល​បង្ហាញ​ថា ជំនួញ​ជួញដូរ​ត្រូវ​បាន​ពង្រីក​ដល់​តំបន់​អឺរ៉ុប។
​ចន្លោះ​ឆ្នាំ​១៨៦៣-​១៩៥៣ ដែល​កម្ពុជា ​ស្ថិត​នៅ​​ក្រោម​អាណានិគម​បារាំង បារាំង​បាន​ដាក់​ឲ្យ​ប្រើប្រាស់ប្រព័ន្ធ​រូបិយវត្ថុ ដែល​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ប្រើប្រាស់​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម និង​ឡាវ ដែល​ស្ថិត​នៅក្រោម​អាណានិគម​បារាំង​ផង​ដែរ។ ប្រទេស​ទាំង​បី​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រទេស​ឥណ្ឌូចិន ប្រើប្រាស់​រូបិយវត្ថុ​ដូច​គ្នា​ ហើយ​បោះផ្សាយ​ដោយ​ធនាគារ​ឥណ្ឌូចិន (ធនាគារ​ពាណិជ្ជ​បារាំង ​ដែល​ទទួល​បាន​សិទ្ធិ​ពិសេស​ផ្ដាច់​មុខ ក្នុង​ការ​បោះផ្សាយ​ក្រដាស​ប្រាក់​សម្រាប់​ឥណ្ឌូចិន (Banque de l’Indochine)។ តម្លៃ​នៃ​រូបិយប័ណ្ណ​ទាំង​នេះ ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើ​រូបិយប័ណ្ណ​បារាំង និង​មាន​តម្លៃ​ដូច​គ្នា​ក្នុង​ចំណោម​ប្រទេស​ក្រោម​អាណានិគម​ទាំង​បី។

​លុះ​មក​ដល់​ក្រោយ​ពេល​ដែល​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ទាមទារ​បាន​ឯករាជ្យ​ពេញ​លេញ​នៅ​ថ្ងៃ​ទី​៩ខែ​វិច្ឆិកាឆ្នាំ​១៩៥៣និង​ក្រោយ​ការ​ចាប់​បដិសន្ធិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៣ខែ​ធ្នូ ឆ្នាំ​១៩៥៤ ទើប​ព្រះរាជាណាចក្រ​កម្ពុជា ​ចាប់​ផ្ដើម​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល នៅ​ខែ​កញ្ញា ឆ្នាំ​១៩៥៥។ កម្ពុជា ​អាច​កំណត់​ដោយ​ខ្លួន​ឯង​នូវ​តម្លៃ​រូបិយវត្ថុ​ជាតិ បរិមាណ​រូបិយវត្ថុ​ត្រូវ​បោះផ្សាយ បុរេប្រទាន​រូបិយវត្ថុ​ជូន​រដ្ឋាភិបាល ព្រម​ទាំង​គោល​នយោបាយ​ពាណិជ្ជកម្ម និង​ពន្ធគយ។​
​ប្រាក់​រៀល​បាន​បន្ត​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ​១៩៧៥ ប៉ុន្តែ​ឈាន​ដល់​របប ប៉ុល ពត សម័យ​នោះ​បាន​លុប​បំបាត់​ការ​ចាយ​ប្រាក់ ទម្លាក់​គ្រាប់​បែក​លើ​អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា ជម្លៀស​ប្រជាជន​ចេញ​ពី​រាជធានី​ភ្នំពេញ និង​ក្រុង​ដទៃ​ទៀត (ក្នុង​របប ប៉ុល ពត រូបិយវត្ថុ​ក៏​ត្រូវ​បាន​ផលិត​ផង​ដែរ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​ទេ)។

​បន្ទាប់​ពី​របប ប៉ុល ពត ត្រូវ​បាន​ផ្ដួលរំលំ​នៅ​ឆ្នាំ​១៩៧៩ ប្រាក់​រៀល​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​ឡើង​វិញ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៨០។ នៅ​ឆ្នាំ​១៩៩២ ​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហ​ប្រជាជាតិ នៅ​កម្ពុជា(អ៊ុនតាក់)បាន​នាំ​យក​ជំនួយ ​និង​កម្លាំង​សន្តិសុខ ព្រម​ទាំង​ចាក់​លុយ​ដុល្លារ​អាមេរិក យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​មក​កម្ពុជា។ការ​ស្រាវជ្រាវ​បង្ហាញ​ថាក្នុង​អំឡុង​ឆ្នាំ​១៩៩១-​៩២ អ៊ុនតាក់​បាន​ចំណាយ​ប្រាក់​ប្រមាណ ១,៧​ប៊ីលាន​ដុល្លារ​អាមេរិក (៧៥​ភាគរយ​នៃ ផ.ស.ស. របស់​កម្ពុជា​ នា​ពេល​នោះ)។ការណ៍​នេះ​គឺ​ជា​ដើម​ចម ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​បរទេស​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ ៩០​ភាគរយ នៃ​ប្រាក់​បញ្ញើ​សរុប​នៅ​កម្ពុជា។​

​កង្វះ​ឯករាជ្យ​ភាព​បាន​ដាក់​កំហិត​លើ​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព។ទោះជា​យ៉ាង​នេះ​​ក្ដី ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក៏​មិន​អាច​ធ្វើ​បដិដុល្លារូបនីយកម្ម​សេដ្ឋកិច្ច​ភ្លាមៗ​ទាំង​តក់ក្រហល់​បាន​ទេព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​កំណើន ដូច​ជា​បង្ក​ដោយ​លំហូរ​ចេញ​នៃ​មូលធន​ជា​ដើម។ ក្នុង​ស្ថានភាព​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​និង​កំពុង​លើក​កម្ពស់​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ ដោយ​សន្សឹមៗ និង​តាម​យន្តការ​ទីផ្សារ។

​ក្រដាស​ប្រាក់​រៀល​ត្រូវ​បាន ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​លំដាប់ដោយ ​មាន​រូបភាព​វីរបុរស​ខ្មែរនិង ​ប្រជាជននិង​សកម្មភាព​ អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​ជំរុញ​សាមគ្គីភាព។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ស្ថិរភាព​តម្លៃ​ប្រាក់​រៀល គួប​ផ្សំ​នឹង​ការ​បន្ត​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​របស់​ប្រជាជន​នៅ​តាម​ជនបទ។

​ក្រដាស​ប្រាក់​រៀល ដែល​មាន​តម្លៃ​ពី ៥០​រៀល ដល់ ១០០.០០០ (មួយ​សែន)រៀលក៏​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សំខាន់ៗ ក៏​ដូច​ជា​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។ជាក់ស្ដែងរូបភាព​នៃ​ស្នាមញញឹម​របស់​នារី​កសិករ​ដែល​កំពុង​ច្រូតស្រូវរំលេច​នៅ​លើ​ផ្នែក​ខាង ​ក្រោយ​នៃ​ក្រដាស​ប្រាក់ ២.០០០​រៀល គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា​នា​គ្រប់​សម័យ​កាល។នៅ​ផ្ទៃ​ខាង​មុខ មាន​រូប​ប្រាសាទ​ព្រះវិហារ ដែល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ នៅ​ឆ្នាំ​២០០៨ បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង និង​វប្បធម៌​ដ៏​រឹងមាំ​របស់​កម្ពុជា។
​ក្រដាស​ប្រាក់​រៀល​ថ្មី​មាន​គុណភាព​ល្អ និង​សុវត្ថិភាព​ខ្ពស់ ព្រោះ​ក្រដាស​ប្រាក់​រៀល​ថ្មី​នេះ​មាន​បង្កប់​លក្ខណៈ​ពិសេស ដូចជា បច្ចេកវិទ្យា Holograms រូប​បណ្ដុះ ខ្សែ​បង្កប់​សុវត្ថិភាព អក្សរពុម្ព​តូចៗ និង​សរសៃ​អំបោះ​ឆ្មារ​នៅ​ក្រដាស​ប្រាក់​រៀល​ចាប់ពី ១០.០០០​រៀល ឡើង​ទៅ។ នៅ​លើ​ក្រដាស​ប្រាក់ ១០០.០០០ (មួយ​សែន) រៀល មាន​បង្កប់​លក្ខណៈ​ពិសេស ៣៧​មុខ និង​នៅ​លើ​ក្រដាស ១០.០០០​រៀល ២០.០០០​រៀល និង ៥០.០០០​រៀល មាន​លក្ខណៈ​ពិសេស​បង្កប់​ជាង ៣០​មុខ។ ក្រដាស​ប្រាក់​ថ្មី​ទាំង​នេះ ក៏​មាន​លក្ខណៈ​ពិសេស​ជំនួយ​ដល់​អ្នក​ពិការភ្នែក​ផង​ដែរ។ ក្រដាស​ប្រាក់ ៥.០០០​រៀល ១០.០០០​រៀល ២០.០០០​រៀល និង ១០០.០០០​រៀល សុទ្ធ​តែ​មាន​តួ​អក្សរ​ប្រៃល៍ (Braille) សម្រាប់​អ្នក​ពិការភ្នែក​ស្ទាប ចំណែក​ក្រដាស​ប្រាក់​តម្លៃ​ទាប​ជាង​នេះ គឺ​បោះពុម្ព​ក្នុង​ទំហំ​ខុសៗ​គ្នា​ដើម្បី​ជួយ​ឲ្យ​ជន​ពិការភ្នែក​ស្រួល​ចំណាំ៕
Share:

No comments:

Post a Comment

Popular Posts

Categories

About

Labels

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Post Top Ad

LightBlog

Search This Blog

Post Top Ad

Your Ad Spot

Post Top Ad

Your Ad Spot

Find Us On Facebook

??? ??? ??? ?????? ?? ??? ????? ????? ??? ??????? ????? ?????? ????? ?????ً،??? ???? ???? ?????? ?? ???? ??? ?????? ???? ????? ?? ?? ???? ?? ????? ?? ???????? ???? ????? ??? ??????? ????? ???? ?? ????، ??? ???? ???? ?? ??? ?????? ??? ?? ????? ??? ????? ??? ???? ????? ?? ?????، ??? ????، ??? ????، ?? ??? ??? ?????. ???? ????? ???ً ?????ً ??????ً.

Random Posts

Social Share

Recent comments

Fashion

Music

News

Food

Sports

Technology

Technology

Featured

Videos

Tags

Video (3)

Send Quick Message

Name

Email *

Message *

Advertise

Ad Banner

Recent Comments