ប័ណ្ណព្រំដែនកម្ពុជា~ថៃ គំរូថ្មី សម្រាប់បងប្អូនប្រជានខ្មែរប្រើប្រាស់ឆ្លងកាត់ព្រំដែន

ខេត្តបន្ទាយមានជ័យៈ យោងតាមលិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះនៅថ្ងៃ អង្គារ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី០២ ខែមករា គ.ស ២០១៨ ស្តីអំពីការជូន ដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទូទៅ សម្រាប់លក្ខខណ្ឌ បែបបទ និងនិតិវិធីនៃការផ្តល់ ប័ណ្ណ ព្រំដែនកម្ពុជា-ថៃ គំរូថ្មី និង ដោយផ្អែកតាមកិច្ច ព្រមព្រៀងថ្មី ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋា ភិបាល នៃ ព្រះរាជាណាចក្រថៃឡង់ដ៍ ស្តីពីការឆ្លងកាត់ព្រំដែន ហើយ ភាគីទាំងពីរបានព្រមព្រៀងគ្នា ឲ្យប្រើប្រាស់ប័ណ្ណ ព្រំដែនដែលជាឯកសារផ្លូវការ ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងឆ្លងកាត់ច្រក ព្រំដែននៅពេលចេញ ចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ដូច្នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងដាក់ឲ្យប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ គំរូថ្មី ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នេះតទៅ។ ហើយដើម្បីងាយផ្តល់នូវភាពស្រួល ដល់ បងប្អូនប្រជាពលរដ្ឋដែលមាន ទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្ត អាចអញ្ជើញទៅទំនាក់ទំនង នៅអង្គភាពច្រកចេញចូល តែមួយ នៃរដ្ឋបាល ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិ លេខ៥ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ។  ចំណែកឯលក្ខខណ្ឌបែបបទ និងនីតិវិធី មានតម្រូវដូចខាងក្រោម :
-ពាក្យស្នើសុំប័ណ្ណព្រំដែនចំនួន ១ច្បាប់ ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្តិតស្នាមមេដៃស្តាំរបស់សាមីខ្លួននៅលើពាក្យស្នើសុំ
-រូបថតសាមីខ្លួនបច្ចុប្បន្នទំហំ 4*៦ ថតចំពីមុខគ្មានពាក់មួក ឬវែនតា ចំនួន០២សន្លឹ្កក
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថងចម្លងចំនួន០១ច្បាប់
-សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ចំនួន ០១ច្បាប់
-សេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន ០១ច្បាប់
-រូបថតកូនទំហំ ៤ x ៦ ចំនួន ០២សន្លឹក ក្នុង១នាក់ (ករណីគមានកូនអាយុក្រោម១២ឆ្នាំរួមដំណើរជាមួយ)
-កម្រៃសេវាក្នុង០១ច្បាប់នៃប័ណ្ណចំនួន ២០,០០០រៀល (ម្ភៃពាន់រៀល)
-រយៈពេលនៃការផ្តល់សេវា យ៉ាងយូចំនួន០៥ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើរសុំ។

Share:

No comments:

Post a Comment

Popular Posts

Categories

About

Labels

Blog Archive

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Post Top Ad

LightBlog

Search This Blog

Post Top Ad

Your Ad Spot

Post Top Ad

Your Ad Spot

Find Us On Facebook

??? ??? ??? ?????? ?? ??? ????? ????? ??? ??????? ????? ?????? ????? ?????ً،??? ???? ???? ?????? ?? ???? ??? ?????? ???? ????? ?? ?? ???? ?? ????? ?? ???????? ???? ????? ??? ??????? ????? ???? ?? ????، ??? ???? ???? ?? ??? ?????? ??? ?? ????? ??? ????? ??? ???? ????? ?? ?????، ??? ????، ??? ????، ?? ??? ??? ?????. ???? ????? ???ً ?????ً ??????ً.

Random Posts

Social Share

Recent comments

Fashion

Music

News

Food

Sports

Technology

Technology

Featured

Videos

Tags

Video (3)

Send Quick Message

Name

Email *

Message *

Advertise

Ad Banner

Recent Comments