នៅប្រទេសកម្ពុជា កីឡាប៉ាលទាត់ គឺជាកីឡា ដែលមានភាពពេញនិយមបំផុតនៅលើសកលលោក។ ហើយក៍មាន របៀបរបបនៃការលេងដែរ ការលេងបាល់ទាត់ គឺគេចែកចេញជាពីរក្រុម ហើយ នៅក្រុមនីមួយមានចំនួន11នាក់ ដោយ11នាក់ក្នុងចំណោមក្រុមនីមួយៗ នោះម្នាក់ៗសុទ្ធតែ មាន មុខជំនាញ ឬ មុខនាទីផ្សេងៗគ្នា គឺ ដើម្បីបង្កើតបានជាក្រុមបាល់ទាត់ដ៍ឆ្នើមមួយក្រុមហើយ ក្នុង ចំណោម 11នាក់ មានម្នាក់ ជាអ្នកចាំទី ឬ ចាំគ្រាប់បាល់ និងមានខ្សែការពារបីនាក់នៅជាន់ទី1 ហើយ និង ខ្សែការពារផ្នែកកណា្តល4នាក់ នៅខ្សែទី2 ចំនែកឯ3នាក់ទៀត ជាខ្សែប្រយុទ្ធសុទ្ធបញ្ចូលទី។
មុនពេលលេង ត្រូវមានអាជា្ញកណ្តាល3នាក់ សំរាប់មើលការខុសត្រូវ ពេលកំពុងលេងកីឡា កីឡាករគ្រប់រូប ចំបាច់ត្រូវតែ គោរពវិន័យនៃការលេងស្តាប់អាជ្ញាកណ្តាល គ្រប់ពេលវេលា ហើយមិនអាចល្មើស វិន័យ នៃការលេង ឬ ក៍ ធ្វើសកម្មភាពមិនគួរសម ដោយប្រការណាមួយឡើយ ចំនែកពេលលេង សមាជិកក្រុមនីមួយៗ មិនត្រូវភ្លេចតួនាទី ឬ ចោលកន្លែងខ្លួនទេ ត្រូវរហ័សរហួនគ្រប់សកម្មភាព នៅពេលដែល បាល់នៅនឹងជើងយើង ហើយត្រូវចេះចែកបាល់ ឲ្យគ្នាទៅវិញទៅមក មិនត្រូវរត់រញ៉េរញៃ ចោលកន្លែងនោះទេ ហើយវាអាចធ្វើ ឲ្យយើងទទួលនៅភាពបរាជ័យ និង ភាពអាម៉ាស់មកវិញជាមិនខាន ចំនែកឯអ្នកចាំទី គឺមិនអាចចេញពី កន្លែងបានទេ ហើយអ្នកចាំទីអាចមានសិទ្ធ យកដៃចាបបាល់ ឬ ទាត់បញ្ចូនបាល់ទៅខាងលើ ឲ្យសមាជិកក្រុមរបស់ខ្លួនបាន ចំនែកឯ សមាជិកក្រុម ដែលមិនមែនជាអ្នកចាំទី គឺអាចលេងត្រឹមតែជើង និង ក្បាលតែប៉ុណ្ណោះ។
ហើយកីឡាករ គ្រប់រូបត្រូវចេះអធ្យាស្រ័យ ឲ្យគ្នាទៅវិញទៅមកព្រោះថា ការលេងរមែងមានការ ប៉ះទង្គិចគ្នាបន្តិចបន្តួចជារឿងធម្មតាទេ។ ប្រសិនជាកីឡាករគ្រប់រូប អាចរក្សាទំនៀមទំលាប់នៃការលេងបានល្អ ឬ ចេះគោរពវិន័យក្នុងការលេង នោះការលេងរបស់យើង អាចមានភាពរលូនទៅមុខ ដោយគ្មានជំលោះក្នុង ក្រុម ឬ អាក់អន់នៅអ្វីមួយឡើយ។ ហើយយើងទាំងអស់គ្នា ក្នុងសកលលោក តែងតែដឹង ហើយថា ការលេងកីឡា គឺមានប្រយោជន៍យ៉ាងច្រើនទៅដល់មនុស្ស គ្រប់រូប ទាំងចាស់ ក្មេង និង យុវជន។
កីឡាអាចធ្វើឲ្យយើងមានសុខភាពល្អ រហ័សរហួន ធ្វើឲ្យយើងមានសុខភាពល្អ និង ធ្វើឲ្យរីកចំរើន ផ្នែកប្រាជ្ញា ស្មារតី និង អាចជួយជាដំណោះស្រាយ នៅពេលធុញថប់ការងារអ្វីមួយ។
ដូច្នេះហើយក្នុងនាមយើង ជាអ្នកស្នេហាកីឡា យើងត្រូវយល់ដឹងឲ្យបានច្រើន ពីររបៀបរបបនៃការលេង និង ឲ្យតំលៃ ទៅលើកីឡាគ្រប់កីឡាទាំងអស់ មិនថាកីឡាបាល់ទាត់ ឬបាល់ទះ និងកីឡាផ្សេងៗទៀត កីឡាទាំងអស់សុទ្ធសឹងតែជាកីឡាដែលផ្តល់នៅ សារៈសំខាន់ឲ្យយើងដូចៗគ្នា។
No comments:
Post a Comment