នាងខ្ញុំឈ្មោះ ឈិត ថងខ្វាវ ភេទ ស្រី អាយុ ១៨ ឆ្នាំ នាងខ្ញុំជា ជាកូនស្រីពៅ ក្នុងចំណោម បងប្អូន ៣នាក់ បច្ចុប្បន្ននាងខ្ញុំរស់នៅក្នុងភូមិ ធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាងខ្ញុំ ជាអតីតសិស្សវិទ្យាល័យកូប ហើយបច្ចុប្បន្នជានិស្សិត ឆ្នាំទី១ នៃសាកលវិទ្យាល័យ បៀលប្រាយ។ មូលហេតុដែលធ្វើឲ្យនាងខ្ញុំ បន្តការសិក្សាព្រោះខ្ញុំមើលឃើញ ជាក់ស្តែងពីសង្គម បច្ចុប្បន្នគីត្រូវ ការអ្នកដែលមានចំណេះហើយខ្ញុំគិតថាមានតែការសិក្សាទេដែលអាចធ្វើឲ្យខ្ញុំសម្រេចនៅគោលបំណងរបស់ខ្ញុំបាន ហើយនៅថ្ងៃអនាគតខ្ញុំចងក្លាយជាអ្នកដឹកនាំម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់។
នាងខ្ញុំឈ្មោះ សេងស្រីណាក់ អាយុ ១៩ ឆ្នាំ មានបងប្អូន៣នាក់ ជាកូនទី៣ អាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិព្រៃឬស្សី ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអតីតរៀននៅវិទ្យាល័យសិរីសោភ័ណ ក្រោយពីបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុទិយភូមិនៅឆ្នាំសិក្សា២០១៦-២០១៧។បន្ទាប់មកខ្ញុំក៏បានចូលទៅបន្តការសិក្សានៅសកលវិទ្យាល័យបៀលប្រាយ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ។ បានជាខ្ញុំសម្រេចចិត្តរៀននៅទីនេះព្រោះថាមានសាស្រ្តាចារ្យល្អៗ មានជំនាញ ចំណេះដឹង និង ការបង្ហាត់បង្រៀនបានច្បាស់លាស់ដែលអាចបង្រៀនយើងអោយយល់ដឹងអំពីការអប់រំ សីលធម៌ល្អ ចំណេះដឹង និងជំនាញច្បាស់លាស់អាចធ្វើអោយយើងទទួលបាននូវចំណេះដឹងតទៅថ្ងៃមុខ។នៅពេលដែលយើងមានសមត្ថភាពយើងងាយស្រួលក្នុងការរកការងារល្អៗ និងអាចប្រកបមុខរបរផ្សេងៗទៀតអាចអោយយើងទទួលបានប្រាក់កម្រៃសម្រាប់ចំណាយការចាយវាយប្រចាំថ្ងៃរបស់ខ្លួនផ្ទាល់ និង គ្រួសារផងដែរ ។ហើយនៅថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាគណនេយ្យម្នាក់ដែលមានសមត្ថភាព ចំណេះដឹង និង ជំនាញមួយច្បាស់លាស់ដើម្បីអាចបំពេញកិច្ចការងារនៅក្នុងវិទ្យាដ្ឋានក្រុមហ៊ុនមួយ ។
នាងខ្ញុំឈ្មោះ កែវ សុភា អាយុ ១៩ឆ្នាំ មានបងបអូនបង្កើត៤នាក់ ប្រុស២នាក់ ស្រី២នាក់ នាងខ្ញុំជាកូនទី៤ ។មានទីលំនៅៈ ភូមិស្នួលទ្រេត ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នាងខ្ញុំជាអតីត សិស្សវិទ្យាល័យកូប មូលហេតុដែលនាងខ្ញុំបន្តការសិក្សាព្រោះ នាងខ្ញុំចង់បង្កើនចំណេះដឹងថ្មីៗ ចង់មានជំនាញច្បាស់លាស់នឹងចង់បានសញ្ញាបត្រដែលគេទទួលស្គាល់ហើយនាងខ្ញុំក៏ចង់អភិវឌ្ឍន៍ខ្លួនឲ្យទៅជាបុគ្គលម្នាក់ដ៏រឹងមាំដែលមិនមែនជាកង្កែបក្នុងអណ្ដូង។ហេតុនេះទើបនាងខ្ញុំសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាល។ បច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី១ថ្នាក់មូលដ្ឋានជំនាញគណនេយ្យ។ នៅថ្ងៃអនាគត់នាងខ្ញុំចង់ក្លាយជា គណនេយ្យករដែលប្រកបដោយសមត្ថភាពខ្ពស់។
នាងខ្ញុំឈ្មោះ ធឹម ដារីតា ជាកូនស្រីពៅ ដែលមានបងប្អូនស្រី៣នាក់ , ម្ដាយឈ្មោះ : អែម រតនា មានមុខរបរធ្វើជាគ្រូបង្រៀន រីឯឪពុកឈ្មោះ : ធឹម សុធន មានមុខរបរធ្វើជាពន្ធដារ ហើយមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅខេត្តបន្ទាយមានជ័យ។ នាងខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅសាលាសម្ដេចឪនៅក្នុងខេត្តបន្ទាយមានជ័យ ហើយក៏បានជ្រើសរើសបន្តការសិក្សាក្លាយជានិស្សិត នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ។ ហេតុដែលខ្ញុំជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយដើម្បីបន្តការសិក្សាពីព្រោះ សាកលវិទ្យាល័យបៀលប្រាយគឺជាសាលាដែលមានគុណភាពល្អជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ, មានសាស្រ្តាចារ្យល្អៗដែលមានបទពិសោធន៍ច្រើនឆ្នាំ ហើយក៏មានតំលៃសមរម្យផងហើយនឹងមានទីតាំងសមគួរផងដែល ។ សំរាប់ការសិក្សានាងខ្ញុំបានចាប់យកជំនាញធនាគារ ពីព្រោះវាជាមុខជំនាញដែលខ្ញុំស្រឡាញ់ ហើយមុខជំនាញមួយនេះវាអាចនឹងធ្វើឲ្យយើងស្រួលរកការងារធ្វើ ហើយអាចរកការងារបានច្រើនប្រភេទ ក៏បុន្តែនាងខ្ញុំរៀនមុខវិជ្ជាមួយនឹង ពីព្រោះនៅថ្ងៃអនាគតទៅនាងខ្ញុំចង់ធ្វើបុគ្គលិក នៅក្នុងធនាគារណាមួយ ដែលអាចនឹងមានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រួសារ។
សួស្ដីលោកគ្រូ!ខ្ញុំបាទឈ្មោះ រ៉ៃ ណាគ្រី មានអាយុ២០ឆ្នាំនិងមានស្រុកកំណើតនៅ ឃុំតាបែន
ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គ្រួសារខ្ញុំមានសមាជិកចំនួន០៥នាក់ រួមមានឪពុកម្ដាយរបស់ខ្ញុំ បងប្រុសរបស់ខ្ញុំ២នាក់ រួមនិងខ្ញុំដែលជាកូនពៅក្នុងគ្រួសារ។ នៅឆ្នាំ២០១៧ខ្ញុំបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ តាមរយៈការខិតខំសិក្សា និងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូនៅវិទ្យាល័យស្វាយចេក។ បន្ទាប់ពីបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខ្ញុំក៏បានសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ ព្រោះខ្ញុំគិតថាការសិក្សានៅសាកលវិទ្យាល័យជាជម្រើសដ៏ល្អដើម្បីឲ្យយើងមានចំណេះ ជំនាញច្បាស់លាស់ និងពង្រឹងជំនាញទន់(Soft skills) មុននឹងខ្ញុំឈានជើងចូលក្នុងវិស័យការងារ។ មួយវិញទៀតការមានចំណេះនិង ជំនាញច្បាស់លាស់គឺជាកត្តាយ៉ាងសំខាន់ដើម្បីទទួលបានភាពជោគជ័យក្នុងការងារ ដោយទទួលបានការងារល្អ ប្រាក់ខែសមរម្យដើម្បីជាការផ្គត់ផ្គង់ដល់ខ្លួនឯង និងគ្រួសារ។ ម្យ៉ាងទៀតការបន្តកាសិក្សានៅសាកលវិទ្យាល័យអាចឲ្យយើងទទួលបានបទពិសោធន៍សិក្សា និងបទពិសោធន៍ផ្សេងៗទៀតជាច្រើន ព្រមទាំងទទួលបានចំណេះដឹងផ្សេងៗបន្ថែមទៀត ទាក់ទងនឹងទីផ្សារការងារ ទិដ្ឋភាពសង្គមផ្សេងៗ ។ល។ នៅក្នុងបញ្ហានេះការជ្រើសរើសជំនាញឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ ព្រមទាំងការជ្រើសរើសសាកលវិទ្យាល័យគឺជាកត្តាដ៏សំខាន់ដើម្បីជម្រុញឲ្យយើងអាចសម្រេចបានតាមគោលដៅ និងក្ដីស្រម៉ៃ។ សម្រាប់ខ្ញុំ ខ្ញុំបានជ្រើសរើសជំនាញ បច្ចេកវិទ្យាព័ត៌មាន ព្រោះខ្ញុំយល់ថាប្រទេសយើងកំពុងអភិវឌ្ឍ ហើយតម្រូវការផ្នែកបច្ចេកវិទ្យានឹងមានការកើនឡើងនូវពេលខាងមុខ ហើយប្រាក់ខែដែលទទួលបានក៏សមរម្យអាចទទួលយកបាន ។ម្យ៉ាងទៀតជំនាញនេះក៏ជាផ្នៃកមួយដែលអាចជួយដល់ការអភិវឌ្ឍន៍ សង្គមជាតិ។ ចំណែកទាក់ទងនឹងការជ្រើសរើសសាកលវិទ្យាល័យវិញ ខ្ញុំបានសម្រេចចិត្តយក សាកលវិទ្យាល័យបៀលប្រាយ ព្រោះសាកលវិទ្យាល័យនេះមានគុណភាពអប់រំល្អ រួមមានធនធានសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ច្រើនឆ្នាំ រួមជាមួយនឹងមានទីតាំងសាខាច្រើន ដែលអាចជួយសម្រួលដល់និស្សិតក្នុងការផ្លាស់ប្ដូរទីតាំងសិក្សាពីខេត្តមួយទៅខេត្តមួយជាដើម។ចំពោះក្ដីស្រម៉ៃនិងគោលដៅរបស់ខ្ញុំនៅពេលអនាគត ខ្ញុំចង់ក្លាយជាអ្នកជំនាញព័ត៌មានវិទ្យាម្នាក់ដែលមានសមត្ថភាពខ្ពស់ដែលអាចបម្រើការងារ ក៏ដូចជាប្រកួតប្រជែងទាំងនៅថ្នាក់ជាតិនិងអន្តរជាតិ។ មួយវិញទៀតខ្ញុំចង់បើកអាជីវកម្ម ឬក្រុមហ៊ុនមួយផ្ទាល់ខ្លួនដោយជោគជ័យ ដែលអាច មានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារ ព្រមទាំងអាចក្លាយជាផ្នែកមួយដើម្បីជួយអភិវឌ្ឍសេដ្ឋ-កិច្ចសង្គ។ដើម្បីស្របបានតាមគោលដៅនិងក្ដីស្រម៉ៃ ខ្ញុំចាំបាច់ត្រូវតែរៀបចំនូវផែនការ និងទិសដៅសកម្មភាពឲ្យបានល្អិតល្អន់។
ជាចុងក្រោយខ្ញុំមានមតិខ្លះៗ ដែលទាក់ទងនឹងការជ្រើសរើសជំនាញដើម្បីសិក្សា ថា ការជ្រើសរើសជំនាញសិក្សាគឺមានសារៈសំខាន់ណាស់ព្រោះវាទាក់ទងនិងអនាគតរបស់យើង។ដូច្នេះយើងត្រួវសម្រេចចិត្តឲ្យបានច្បាស់លាស់បំផុតដើម្បីឲ្យក្ដីស្រម៉ៃនិងគោលដៅរបស់យើងក្លាយជាការពិត៕
No comments:
Post a Comment